ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
កាំកុងត្រូលខេត្តបន្ទាយមានជ័យសហការណ៍ជាមួយសមត្ថកិច្ចពាក់ព័ន្ធរចុះផ្សព្វផ្សាយនិង ត្រួតពិនិត្យទំនិញ អប់រំណែនាំដល់អាជីវករលក់ដូរ នៅក្នុងផ្សារក្នុង ក្រុងសិរីសោភ័ណ និងនៅសាលារៀន!
Tue,14 February 2017 (Time 03:07 PM)
ដោយ ៖ chansokloun (ចំនួនអ្នកអាន: 994នាក់)


ខេត្តបន្ទាយមានជ័យ៖
 
         មន្រ្តីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្ម នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង -ខេត្ត ក្រោមការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ ២០១៧នេះ ដើម្បីបន្តយុទ្ធនាការចុះផ្សព្វផ្សាយនិង ត្រួតពិនិត្យទំនិញ អប់រំណែនាំដល់អាជីវករលក់ដូរ នៅក្នុងផ្សារចំការគក្នុង ក្រុងសិរីសោភ័ណ  និងនៅសាលារៀនដែលស្ថិតនៅក្នុងភូមិខ្លារកូន ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យធ្វើការណែនាំដល់បងប្អូនអាជីវករដែលលក់ដូរក្នុងទីផ្សារនិង សាលារៀនត្រូវបញ្ឈប់ដាក់តាំងលក់ដើម្បីកុំអោយប៉ះពាល់ដល់ប្អូនៗជាសិស្សដែលទិញយកទៅបរិភោគ ។
 
លោក ស៊ាន សីុណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្រ្តីជំនាញដើម្បី បន្តធ្វើការចុះពិនិត្យនិងណែនាំដល់អាជីវករជាពិសេសសិក្សានុសិស្សនៅតាមសាលារៀននានា និងនៅតាមទីផ្សារ ដើម្បីអោយយល់ដឹងអំពីបញ្ហាររាល់មុខ ម្ហូបអារហារណា ដែលខូចគុណភាណនិងហួសកាលប្រើប្រាស់ និងការប្រើប្រាស់   ដែលធ្វើអោយប៉ះពាល់ដល់អ្នកទិញយកទៅបរិភោគ។ 
 
លោកប្រធានសាខាកាំកុងត្រូលបានបន្តទៀតថា៖ លោកដឹកនាំមន្រ្តីជំនាញដែលពាក់ព័ន្ន បានចុះរុករកនូវរាល់ទំនិញណាដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ដើម្បីធ្វើការដកហូត ជាលទ្ឋផលមន្រ្តីជំនាញ គឺបានរកឃើញនូវទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មាន៖ ទឹកក្រូចគ្រប់ប្រភេទមាន ដប់ធំ,ដបតូច ,នំបំពងច្រកថង់គ្មានការវេចខ្ចប់ត្រឹមត្រូវ  ដែលហួសកាលបរិច្ឆេទប្រើប្រាស់ដែលអាជីវករលក់ដូរនៅក្នុងផ្សារចំការគក្រុងសិរីសោភ័ណ , និងនំកញ្ចប់ជាច្រើនប្រភេទ ដែលជាអារហារកូនក្មេងលក់នៅក្នុងសាលារៀនវិទ្យាល័យខ្លារកូន  ត្រូវបានដកហូតដើម្បីយកទៅដុតកម្ទេចចោល។
 
 ហើយមន្រ្តីជំ នាញបាន ធ្វើការណែនាំដល់បងប្អូនអាជីវករដែលលក់ដូរក្នុងទីផ្សារនិង សាលារៀនត្រូវបញ្ឈប់ដាក់តាំងលក់ដើម្បីកុំអោយប៉ះពាល់ដល់ប្អូនៗជាសិស្សដែលទិញយកទៅបរិភោគ ។ ជាមួយគ្នានេះដែរ មន្រ្តីកាំកុងត្រូល ក៏បានធ្វើការណែនាំដល់ប្អូនៗជាសិស្សសាលាអោយយល់ដឹងអំពីនំចំណីអារហារដែលខូចគុណភាព និងបានអំពាវនាវដល់ក្រុមអាជីវករទាំងអស់ ត្រូវបង្កើនសកម្មភាព ក្នុងការយកចិត្តទុកដាក់កាន់តែខ្លាំង លើការជាវទំនិញមកដាក់តាំងលក់ដូរដើម្បីចូល​រួមកាត់បន្ថយផលការ​ប៉ះពាល់ដល់​សុខ​ភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
82 នាក់
ម្សិលមិញ :
1555 នាក់
សប្តាហ៍នេះ :
7542 នាក់
ខែនេះ :
27474 នាក់
3 ខែនេះ :
62014 នាក់
សរុប :
2512879 នាក់