ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
គ្រុំខៀវក្នុងដែនសមុទ្រខ្មែរ  កំពុងពេញនិយមនៅលើទីផ្សារក្នុងប្រទេសថៃ!
Tue,14 February 2017 (Time 12:27 PM)
ដោយ ៖ ប្រម៉ាញ់ជាយដែន (ចំនួនអ្នកអាន: 1653នាក់)


រយៈពេលប៉ុន្មានខែនេះ គ្រុំខៀវដែលជនជាតិថៃអោយឈ្មោះថា«ហយម៉្លែភូ»
 កំពុងពេញនិយមជាទីបំផុត  នៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅក្នុងប្រទេសថៃ ដោយសារតែគ្រុំប្រភេទនេះមានតែមួយរដូវដែលមានរយៈពេល៤ខែតែប៉ុណ្ណោះ ក្នុង១ឆ្នាំម៉្យាងវិញទៀតគ្រុំខៀវដែលនាំចេញពីកម្ពុជា  ទៅលើទីផ្សារក្នុងប្រទេសថៃ មានខ្នាតធំជាងគ្រុំដែលនៅក្នុងដែនសមុទ្រថៃ ។ 
 
អុំស្រី សិរី អាំផន  អាយុ៧២ឆ្នាំ  រស់នៅក្នុងខេត្តត្រាត  ប្រទេសថៃ  បានរៀបរាប់ថា អុំស្រីបានប្រកបមុខរបរជាអ្នកទិញលក់ នូវគ្រុំខៀវនេះ ពីដែនសមុទ្រខ្មែរ មកកាន់ទីផ្សារ
 ប្រទេសថៃ អស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ  រហូតមានការទុកចិត្តគ្នាជាមួយនឹងជនជាតិខ្មែរ  ដែលជាអ្នកចិញ្ចឹមគ្រុំខៀវនៅក្នុងខេត្តកោះកុង ថែមទៀតផង ។
 
 អុំស្រីបានបន្តថា  ចាប់ពីដើមខែធ្នូ  រហូតដល់ចុងខែមីនា  គឺជារដូវនៃការប្រមូលពពួក« ហយម៉្លែងភូ » គ្រុំខៀវ ដើម្បីចែកចាយទៅតាមទីផ្សារហើយ  ដោយគ្រុំនេះនៅក្នុងដែនសមុទ្រថៃក៏មានអ្នកចិញ្ចឹមដូចដែនសមុទ្រខ្មែរដែរ  ប៉ុន្តែមូលហេតុដែលតម្រូវអោយគាត់ឈានជើងទៅទទួលយកពីខាងខ្មែរយកមកលក់  និងចែកចាយតាមទីផ្សារក្នុង ប្រទេសថៃ  ដោយសារតែរបស់ខ្មែរមានខ្នាតធំជាងគ្រុំថៃ  ដែលធ្វើអោយអ្នកបរិភោគចូលចិត្តព្រោះវាមានឱជារសឆ្ងាញ់ពិសារ ។
ស្ត្រីវ័យចំណាស់រូបនេះ  បានលើកឡើងអំពីមូលហេតុដែលគ្រុំខៀវមានខ្នាតខុសគ្នាគឺ គ្រុំខៀវរបស់ខ្មែរដែលគេចិញ្ចឹមដោយប្រើប្រាស់បង្គោលរាប់រយដើមបោះនៅក្នុងផ្ទៃទឹកសមុទ្រដើម្បីអោយគ្រុំប្រភេទនេះតោងរហូតដល់ធំ  គឺមានរយៈពេល១ឆ្នាំពេញទើបប្រមូលយកមកលក់ ។  
 
ដោយឡែកគ្រុំខៀវនៅដែនសមុទ្រថៃចិញ្ចឹមបានតែពី៦ទៅ៧ខែតែប៉ុណ្ណោះ  ត្រូវបង្ខំចិត្តចាប់លក់  ព្រោះបើមិនដូច្នេះទេ គ្រុំនេះនឹងត្រូវវិនាស ទៅវិញដោយសារតែជួបនឹងការផ្លាស់ប្តូរ  និងការប្រែប្រួលយ៉ាងឆាប់រហ័សនៃអាកាសធាតុ។
 នៅរៀងរាល់ឆ្នាំ  គឺអុំស្រី ជាអ្នកទំនាក់ទំនងលើកយកគ្រុំខៀវពីជនជាតិខ្មែរដែលរស់នៅក្នុងខេត្តកោះកុង  ក្នុងតំលៃ១គីឡូក្រាម ៨បាត  ដោយគាត់បានប្រើប្រាស់កម្មករខ្មែរ ប្រមាណជាង២០នាក់  សម្រាប់ច្រកគ្រុំចូលការ៉ុង  និងលើកដាក់ទៅអោយអាជីវករដទៃទៀត  ដែលមកទិញគ្រុំពីគាត់  គឺគាត់លក់ចេញវិញក្នុងតម្លៃ១គីឡូក្រាម ១០ បាតហើយគ្រុំខៀវដែលច្រកហើយ  ក្នុង១ការ៉ុង ៣៦គីឡូក្រាម ។
ក្នុងមួយថ្ងៃៗ  ម៉ូយធំៗរបស់គាត់មាន៣នាក់  ដែលបានមកលើកយកជាប្រចាំ  ដោយម្នាក់ៗ ទិញពីគាត់ចំនួន ៤ ០០០ គីឡូក្រាម ក្នុង១ថ្ងៃ  ដូច្នេះគាត់ត្រូវទទួលយកមកពីភាគីកម្ពុជាក្នុង១ថ្ងៃចំនួន១២ ០០០ គីឡូក្រាម  ស្មើនឹង១២ តោន ក្នុង១ថ្ងៃសម្រាប់ចែកចាយទៅតាមបណ្តាខេត្តមួយចំនួនដូចជាខេត្ត ឈុនបុរី  សមុទ្រប្រាកាន  បាងកក  ត្រាត រៈយ៉ង  ឆាក់ឈើងសៅ  ស្រះកែវ ។ល។ លោក  ឆាវ សម្បត្តិ  អាយុ៤០ឆ្នាំ  រស់នៅខេត្ត ឆាក់ឈើងសៅ  ប្រទេសថៃ  បាននិយាយថារូបលោកផ្ទាល់  ក៏ដូចជាប្រជាពលរដ្ឋថៃដទៃទៀតដែរ  គឺចូលចិត្តបរិភោគ  ហយម៉្លែងភូ ជាទីបំផុត  ព្រោះវាមានរសជាតិឆ្ងាញ់  ម៉្យាងទៀតគឺយើងអាចទទួលទានវាបានតែ៤ខែប៉ុណ្ណោះក្នុង១ឆ្នាំ  ដោយតម្លៃនៅតាមទីផ្សារ ក្នុងខេត្តឆាក់ឈើងសៅ  គឺ ចាប់ពី ២០ បាត ទៅ៣០ បាត  ក្នុង១គីឡូក្រាម ទៅតាមខ្នាតតូច ធំ  ប៉ុន្តែសម្រាប់រូបលោក  គឺចូលចិត្តគ្រុំខៀវណាដែលមានខ្នាតធំទើបឆ្ងាញ់  ដោយបច្ចុប្បន្នគ្រុំខៀវ នៅតែពេញនិយមតាមបណ្តាទីផ្សារ នានាក្នុងប្រទេសថៃ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
138 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7287 នាក់
ខែនេះ :
26840 នាក់
3 ខែនេះ :
60673 នាក់
សរុប :
2511380 នាក់