ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
រថយន្តម៉ាក Pickup ford ranger បុក ម៉ូតូហុងដាឌ្រីមបណ្តាលខ្ទាតទៅបុកម៉ូតូនិងម៉ូតូកង់បីគ្រឿង ចតចោលបណ្តាល អោយមនុស្សប្រុសស្រីចំនួន 2នាក់ស្លាប់និងម្នាក់ ទៀ តរបួស
Tue,14 February 2017 (Time 03:13 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 923នាក់)


បន្ទាយមានជ័យៈ រថយន្តម៉ាក Pickup ford ranger បុក ម៉ូតូហុងដាឌ្រីមបណ្តាលខ្ទាតទៅបុកម៉ូតូនិងម៉ូតូកង់បីចតចោលបណ្តាល អោយមនុស្សប្រុសស្រីចំនួន2នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់ចំណែកម្ចាស់រថយន្តគេចបាត់ស្រមោល។  
 
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 22 និង 50នាទី ថ្ងៃទី  13ខែកុម្ភៈឆ្នាំ2017លើបណ្តោយផ្លូវលំក្រាលបេតុងត្រង់ចំណុចផ្លូវបំបែកជាបួន កែងស្តង់ជ្រូក ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។  សមត្ថកិច្ចនគរបាលចរាចរណ៍ ក្រុងប៉ោយប៉ែតបានប្រាប់អោយដឹងថានៅ មុនដំបូងមានរថយន្ត01គ្រឿងម៉ាកPickup ford ranger ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-0808 អ្នកបើកបរ (ក្តាប់ឈ្មោះនិងអាស្រ័យដ្ឋានពុំបាន)បើកបរគោលដៅពីទិសខាងលិចទៅទិសខាងកើត លុះបើកបរដល់ផ្លូវបំបែកជាបួនស្រាប់តែមានម៉ូតូ01គ្រឿងម៉ាកហុងដាទ្រីមសេ125 ពណ៏ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1M-2410 បើកបរដោយឈ្មោះ ស្រី នី ភេទស្រី អាយុ18ឆ្នាំ មុខរបរកម្មករ ហើយមានដឹកមនុស្ស02នាក់ 01;ឈ្មោះ ន រាណ៏ ភេទស្រី អាយុ17ឆ្នាំ មុខរបរ កម្មករ 02;ឈ្មោះ សំបូរ  (ហៅ ពៅ )ភេទប្រុស អាយុ18ឆ្នាំ មុខរបរកម្មករ អ្នកទាំងបីរស់នៅក្នុងភូមិគីឡូម៉ែត្រលេខ4 សង្កាត់ផ្សារកណ្តាល ក្រុងប៉ប៉ ខេត្តបន្ទាយមានជ័យ បើកបរគោលដៅពីទិសខាងជើងទៅទិសខាងត្បូង លុះបើកមកដល់ផ្លូវបំបែកជាបួនក៏ត្រូវរថយន្តខាងលើបុក បណ្តាលអោយគ្រោះថ្នាក់តែម្តង ចំណែកម៉ូតូបានខ្ទាតទៅបុកនិងម៉ូតូ01គ្រឿងចតចោលម៉ាកហុងដាទ្រីមសេ125  ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BA-6206 និងម៉ូតូកង់បីចតចោល ម៉ាកហុងដាសេ100 ពណ៏ក្រហម ពុំមានស្លាកលេខ ។  ការគ្រោះថ្នាក់បណ្តាលអោយ(ស្លាប់01នាក់&របួស02នាក់)
01-ឈ្មោះ ស្រី នី ភេទស្រី (ស្លាប់នៅនិងកន្លែងកើតហេតុ)
02-ឈ្មោះ ន រាណ៏ ភេទស្រី (រងរបួសធ្ងន់)
03-ឈ្មោះ សំបូរ (ហៅ ពៅ ) ភេទប្រុស (រងរបួសធ្ងន់)
+ជនរងគ្រោះត្រូវបានរថយន្តអង្គការកាម៉ាដឹកយកទៅពេទ្យបង្អែកដីថ្មី ។ រថយន្ត(ខូចធ្ងន់) ម៉ូតូទាំងពីរ(ខូចធ្ងន់)  ម៉ូតូកង់បី(ខូចស្រាល)
ហើយយានយន្ត ទាំងបួននិងយកទៅរក្សាទុកនៅអធិការដ្ឋាន។  គួរបញ្ជាក់ថានៅ  វេលាម៉ោង 14និង04នាទី ថ្ងៃទី១៤ កុម្ភៈឆ្នាំ២០១៧ជនរងគ្រោះបានស្លាប់ម្នាក់ទៀតឈ្មោះ សំបូរ (ហៅពៅ) ស្លាប់នៅមន្ទីរពេទ្យ ។ទោះជាយ៉ាងណាជុំវិញបញ្ហាគ្រោះថ្នាក់ចរាចរណដ៏គួរឲ្យរន្ធត់នេះសង្ឃឹមថាសមត្ថកិច្ចអាចស្រាវជ្រាវរកអ្នកបើកបរ រថយន្តបង្ករហេតុមកទទួលខុសត្រូវតាមផ្លូវច្បាប់៕ 
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
187 នាក់
ម្សិលមិញ :
1555 នាក់
សប្តាហ៍នេះ :
7647 នាក់
ខែនេះ :
27579 នាក់
3 ខែនេះ :
62119 នាក់
សរុប :
2512984 នាក់