សមាគម អាដហុកចុះផ្សព្វផ្សាយស្តីពីសិទ្ធិអ្នកបោះឆ្នោត !
បន្ទាយមានជ័យៈ
វគ្គផ្សព្វផ្សាយស្តីពីសិទ្ធិអ្នកបោះឆ្នោត ថ្ងៃទី ១៥ ខែកុម្ភៈឆ្នាំ២០១៧ នៅចំណុច វត្ត ចង្ហា ស្ថិតក្នុងភូមិ ប៉ោយវត្ត ឃុំចង្ហា ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ។ រៀបចំដោយសមាគម អាដហុក(ADHOC)ក្រោមប្រធានបទ អ្នកវៃឆ្លាតក្នុងការបោះឆ្នោតដោយមានប្រជាពលរដ្ឋចូលរួម ចំនួន១០០នាក់។
លោក ស៊ុំច័ន្ទគា អ្នកសម្របសម្រួល សិទ្ធ មនុស្ស នៃ សមាគមន អាដហុក ដែលចុះទៅបើក វគ្គ ផ្សព្វផ្សាយពីសិទ្ធិ អ្នកបោះឆ្នោត នោះបានថ្លែង ប្រាប់ ប្រជាពលរដ្ឋ និងមន្ត្រីភូមិចំរុះបក្សនយោបាយ ដែលបាន ចូលរួម នោះ ថា ផ្នែកទី១ សារ: សំខាន់នៃ ការបោះឆ្នោត អំណាចរដ្ឋមានភាព ស្របច្បាប់ ត្រឹមត្រូវ ប្រជាពលរដ្ឋ ចូលរួមដោយផ្ទាល់ កំណត់ជោគវាសនា ខ្លួនឯង
និងប្រទេសជាតិ តាមបំណងខ្លួន នៅក្នុង ចន្លោះ ពី សម័យមួយទៅសម័យបោះឆ្នោតមួយទៀត។ គឺបោះឆ្នោតតាមឆន្ទ: ពិតប្រាកដ ជាអំណាច ដែលប្រជាពលរដ្ឋ ផ្តល់ឲ្យតំណាង ដែលមានលក្ខណ: ត្រឹមត្រូវ ក្នុង របប ប្រជាធិបតេយ្យ ដើម្បីបញ្ហាញថា ប្រជាពលរដ្ឋ ជាម្ចាស់ អំណាច ដើម្បី ជំរុញឲ្យ មានការ ប្រកួត ប្រជែង ក្នុងការ កសាងនិង អភិវឌ្ឍន៍ ប្រទេសជាតិ។
លោកស៊ុំច័ន្ទគា បញ្ជាក់ថា ភាពឈ្លាសវៃ របស់ អ្នក បោះឆ្នោត គួរយល់ដឹង គឺកាសម្ងាត់ត្រូវបានកាពារ ពោលគឺកុំជឿពាក្យគេបន្លាចថាគេអាចដឹង ថាយើងបោះឆ្នោតឲ្យខាងណាឲ្យសោះ។
ហើយបោះឆ្នោតគឺធ្វើទៅតាមឆន្ទ: យើង ដែលស្រលាញ់ពេញចិត្តទៅលើបុគ្គលណាដែលយើងគិតថាជា មនុស្សល្អ ចេះគិតគូរដល់ផលប្រយោជន៍ ប្រជាពលរដ្ឋ ពិតប្រាកដ។ដោយការបោះឆ្នោតដោយគ្មានការ គំរាមកំហែងនិងបង្ខិតបង្ខំឡើយ។