ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ក្នុងរឿងស្ត្រីរើអេបចាយ ត្រូវបានរថយន្ត បុកបាក់ជើងបីកំំណាត់ ប៉ូលិសបែរមកសាកសួរបុគ្គលិកLICADHO ដល់ស្នាក់ការ
Wed,15 February 2017 (Time 03:25 PM)
ដោយ ៖ នភា (ចំនួនអ្នកអាន: 1056នាក់)


បន្ទាយមានជ័យៈ មានប៉ូលិសស្នងការនគរបាល ប៉ូលិសអធិការក្រុង សិរីសោភ័ណ  ប៉ូលិសប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចំនួន ១៣ នាក់ បានចុះទៅដល់ទីស្នាក់អង្គការលីកាដូ ខេត្ត បន្ទាយមានជ័យ ដើម្បីូឲ្យធ្វើការបកស្រាយលើរូបភាព និង ការសរសេរនៅលើបណ្តាញសង្គម ហ្វេសប៊ុក កាលពីថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ២០១៧ ដែលទាក់ទងទៅលើ ស្ត្រីក្រីក្ររើបអេប ចាយ ត្រូវបានរថយន្តបុក កាលពីថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ២០១៧ ។ 

នៅព្រឹកថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៧ មានកំលាំងសមត្ថកិច្ច ចំនួន ១៣ នាក់ ដែលមកពី ស្នងការនគរបាលខេត្ត  អធិការក្រុងសិរីសោភ័ណ និងប៉ូលិសរដ្ឋបាលសង្កាត់កំពង់ស្វាយ  បានមកស្នាក់ការអង្គការលីកាដូ ខេត្តបន្ទាយមានជ័យ  ដើម្បីធ្វើ ការសាកសួរ អំពីការបង្ហោះ តាមប្រព័ន្ធសង្គម ដែលមាន Account Iimarady  បានបង្ហោះកាលពីថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ២០១៧ ។

ប្រធានអង្គកាលីកាដូ ប្រចាំខេត្តបន្ទាយមានជ័យ លោក ភុន ឈិន បានមានប្រសាសន៍ថាៈ  សមត្ថកិច្ចប៉ូលិសបានមកអង្គការលី កាដូ នៅព្រឹកនេះ ដោយមកសុំឲ្យខាងបុគ្គលិកអង្គកាលីកាកែតម្រូវ នូវការសរសេរអំពីរឿងគ្រោះថ្នាក់ចរាចរ កាលពី ថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០១៧  ការសរសេរនេះ មិនមានចេតនា ទម្លាក់កំហុសទៅលើសមត្ថកិច្ចទេ ដោយគ្រាន់តែលើកឡើងតាមសម្តី ជនរងគ្រោះ ហើយរកសប្បុរសជន ។ ក្នុងនោះដែរក៍ជាការយល់យោគគ្នាដែលសមត្ថកិច្ច មានឱកាសបំភ្លឺទៅលើរឿង គ្រោះថ្នាក់ចរាចរនេះដែរ ។

មន្ត្រីប៉ូលិសអធិការក្រុងសិរីសោភ័ណ បាននិយាយថាៈ ការលើកឡើងថាៈ សមត្ថកិច្ចបើកឡានបុកស្ត្រីនោះ សមត្ថកិច្ចមិនបានបើករថយន្តបុកទេ តាមពិតស្រ្តីរូប នោះរត់ចូលឡានគេ ហើយសមត្ថកិច្ចបានយកឡានទៅដឹកជួយសង្គ្រោះដាក់មន្ទីរពេទ្យ ។ មុនពេលកើតហេតុនាងតែងតែ មានអារម្មណ៍មិនល្អ ចង់ចូលឡានសម្លាប់ខ្លួន ហើយពេលខ្លះ នាងចង់ទិញសាំងចាក់ដុតសម្លាប់ខ្លួនទៀតផង នាងប្រហែលមាន ជម្ងឺសរសៃរប្រសាទ ។

ក្នុងការសាកសួររបស់សមត្ថកិច្ច ទៅលើបុគ្គលិកអង្គការលីកាដូ ប្រចាំខេត្តបន្ទាយមានជ័យ  លោក ស៊ុំ ចន្ទគា អ្នកសំរបសំរួល សមាគមអាដហុក ខេត្តបន្ទាយមានជ័យ និយាយប្រាប់ សារព័ត៌មានខ្មែរជាយដែនថាៈ មិនគួរគ្រាន់តែការសរសេរបន្តិចបន្តួច តាម សាកសួរដល់ស្នាក់ការទេ ។  សមត្ថកិច្ចអាចសរសេរ Comment ខាងក្រោមឲ្យមានការសម្រួលទៅ ឬ អាចទាក់ទងគ្នាតាមទូរស័ព្ទ ក៏បានដែរ ។ ខ្លឹមសារដែលបានបង្ហោះតាមប្រព័​ន្ធសង្គម ដែលខ្ញុំបានអាននោះ មិនមានអ្វីដែលធ្ងន់ធ្ងរទេ ដោយដាក់តាមសំដី របស់ស្ត្រីរងគ្រោះ  ដើម្បីសុំជំនួយដល់សប្បុរសជន បន្ថែមយកទៅជួយគាត់ ។ ខ្ញុំគិតថា ទាំងសមត្ថកិច្ចទាំងសង្គមស៊ីវិល ធ្វើការ ដើម្បីផលប្រយោជន៍ពលរដ្ឋ គួរតែចេះនិយាយគ្នា ត្រង់ទៅត្រង់មក កសាងវប្បធម៌ និង ទំនាក់ទំនងល្អនិង ជាការល្អមួយសម្រាប់  ខេត្តបន្ទាយមានជ័យ ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
83 នាក់
ម្សិលមិញ :
1555 នាក់
សប្តាហ៍នេះ :
7543 នាក់
ខែនេះ :
27475 នាក់
3 ខែនេះ :
62015 នាក់
សរុប :
2512880 នាក់