ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត គិតគូទៅដល់ជីវិតចុងក្រោយជនក្រីក្រ គ្មានទីពឹង
Tue,14 February 2017 (Time 07:35 PM)
ដោយ ៖ តារារ័ត្ន (ចំនួនអ្នកអាន: 977នាក់)


បន្ទាយមានជ័យៈ នៅថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ២០១៧ កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដែលដឹកនាំដោយលោក ជា ដា មេបញ្ជាការ  បាទទទួលមឈូសពីប្រទេសថៃ ចំនួន ៨០ មឈូស ។ មឈូសនេះ ជាថវិកា ដែលបានគេងគរ អាជីវករ និង សប្បុរសជននៅប៉ោយប៉ែត ដើម្បីយកថវិកាទៅទិញមឈូសពីប្រទេសថៃ យកទុកសម្រាប់ជីវិតចុងក្រោយ នៃជនក្រីក្រ គ្មានទីពឹង ។ កងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត ដែលដឹកនាំដោយលោក ជា ដា មេបញ្ជាការក្រុងប៉ោយប៉ែត ដែលមានការចង្អុលបង្ហាញពី ពីឩត្តម សេនីយ៍ត្រី ឱ បូរិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ  បានទំ នាក់ទំនងជាមួយអាជីវករ សប្បុរសជន នៅក្រុង​ប៉ោយប៉ែត ដើម្បីយកថវិកា ទិញមឈូសសម្រាប់ទុកជូនដល់ជនក្រីក្រគ្មានទីពឹង ក្នុងពេលមរណភាព នឹងអាចទទួលមឈូសនេះសម្រាប់ទុកតម្កល់សាកសព ។

បើតាមមន្ត្រីរាជអាវុធហត្ថ  បានផ្តល់បទសំភាសន៍ជាមួយ សារព័ត៌មានខ្មែរជាយដែន បានមានប្រសាសន៍ថាៈ ដោយលោក ជា ដា មេបញ្ជាការកងរាជរាជអាវុធហត្ថក្រុងប៉ោយប៉ោយ បានឃើញនូវជនក្រីក្រ គ្មានទីពឹង និងជនអនាថា  ដែលបានទទួលមរណ ភាព ទៅហើយ ខ្លះមានសាច់ញាតិ ជាជនក្រីក្រ ហើយ ខ្លះ ពុំមានសាច់ញាតិ សូម្បីថវិកាចំណាយទិញមឈូស សម្រាប់ដាក់សាសព តម្កល់ ឲ្យបានត្រឹមត្រូវនឹងគេមិនបានផង ទើបលោកមេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានសុំគោលការណ៍ពី លោក ឩត្តមសេនីយ៍ត្រី ឱ បូរិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការទំនាក់ទំនងជាមួយ សប្បុរសជន និង អាជីវករ នៅក្រុងប៉ោយប៉ែត រ៉ៃអង្គាសថវិកា យកទៅទិញមឈូស  ដែលបានទិញពីប្រទេសថៃ ទុកសម្រាប់ចែកជូនប្រជាពលរដ្ឋ ក្រីក្រ អត់ទីពឹង និង ជនអនាថា ។

នៅក្រុងប៉ោយប៉ែត ជាពិបាកគ្រប់គ្រងប្រជាពលរដ្ឋ ដោយសារតែមានប្រជាពលរដ្ឋចំណាកស្រុក បានចូលមករស់នៅក្រុងប៉ោយ ប៉ែត ដើម្បីធ្វើកម្មករ ខ្លះសុំទាន មានប្រជាពលរដ្ឋចំរុះ  អាចងាយចេញចូលទៅក្នុងទឹកដីថៃ ។ ក្នុងការចូលរួមការពារសុវត្ថិភាព និង សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ សូម្បីតែជីវិតចុងក្រោយ ក៍លោកមេបញ្ហាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ក៏បានយកចិត្ត ទុក ដាក់ខ្មែរ មិនចង់ឃើញសភាវៈសាកសពមនុស្សជាតិ មិនមានការបិទបាំងនោះទេ  ក្នុងប្រទេសកម្ពុជា ពុំមានសមត្ថកិច្ច ដែលបានលះបង់ខ្ពស់ដូចនេះទេ ៕

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
88 នាក់
ម្សិលមិញ :
1555 នាក់
សប្តាហ៍នេះ :
7548 នាក់
ខែនេះ :
27480 នាក់
3 ខែនេះ :
62020 នាក់
សរុប :
2512885 នាក់