ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រជាពលរដ្ឋខកចិត្តខណះមេបញ្ជាការកងរាជអាវុធហត្ថ មិនបានបង្ក្រាបល្បែងស៊ីសង
Tue,14 February 2017 (Time 07:22 PM)
ដោយ ៖ តារារ័ត្ន (ចំនួនអ្នកអាន: 1073នាក់)


បន្ទាយមានជ័យ:

        ប្រជាពលរដ្ឋ ក្រុងប៉ោយប៉ែត បានសំដែងការ ខកចិត្ត ខណ:  សមត្ថកិច្ច មិនហ៊ាន បង្ក្រាប ល្បែងអនឡាញ ដែលគេសង្ស័យថាមន្ត្រី កងរាជអាវុធហត្ថ ដ៏មានឥទ្ធិពល ក្នុងខេត្តបន្ទាយមានជ័យ ២នាក់ពាក់ព័ន្ធនិងការបើកល្បែងស៊ីសងនេះបើទោះប្បីជាលោកមេបញ្ជាការPM ធ្លាប់ប្រតិកម្មថានឹងឲ្យកូនចៅស្រាវជ្រាវបង្ក្រាបនោះ។

តែអ្វីដែលពួកគាត់ហួសចិត្តព្រោះមកដល់ពេលនេះល្បែងស៊ីសងអនឡាញ ទាំង២ទីតាំងមិនទាន់ត្រូវបានសមត្ថកិច្ច បង្ក្រាប នៅឡើយទេ។បើទោះប្បីជាកន្លែងទាំងនោះហ៊ានបើកលេងយ៉ាងចំហរ ក៏ដោយ ក៏មិនទាន់ឃើញ សមត្ថកិច្ច ចុះទៅ  បង្ក្រាប  នៅឡើយដែរ។

ប្រភពបានលើកឡើងថាដោយសារ តែទីតាំងទាំង២កន្លែងនោះសុទ្ធសឹងតែមានភាគហ៊ុនជាមួយមន្រ្តីកងរាជអាវុធហត្ថដែលម្នាក់គេប្រាប់ថាជា មេបញ្ជារ រងកងរាជហត្ថខេត្តបន្ទាយមានជ័យផង។ពោលគឺទីតាំងទី១មាន លោកម៉ែន ភិរម្យ និងឈ្មោះធី និងម្នាក់ទៀតឈ្មោះ វុធជាមន្ត្រីកាំកុងត្រូលទៀតផងបានសហការណ៍គ្នា។ 

 

ចំណែកមួយកន្លែងទៀតមានលោក  រស់  សាហាន   ជាមន្ត្រីកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យដែរ ដោយអោយប្អូនមើលការខុសត្រួវ ជំនួស។ ពាក់ព័ន្ធទៅនិង ការចោទប្រកាន់នេះអ្នកសារព័ត៌មានយើងបានព្យាយាមទាក់ទងទៅលោកទាំង២ដែរតែខលមិនចូល ។ សារពត៌មានខ្មែរជាយដែនបានព្យាយាមសុំការបំភ្លឺក្នុងការលើកឡើង របស់ប្រជាពលរដ្ឋនេះ ។ លោកឧត្តមសេនី៍យត្រីឱបូរិន្ទមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យក៏ធ្លាប់បានប្រតិកម្មហើយថានិងអោយគេស្រាវជ្រាវបង្ក្រាបភ្លាមៗតែម្តងតែមកដល់ពេលនេះគេសង្កេតឃើញថាល្បែងស៊ីសងនៅតែដដែល។បើទោះប្បីជា ច្បាប់ស្តីពី ការបង្ក្រាបល្បែងស៊ីសង ដែលត្រូវបានរដ្ឋសភាជាតិអនុម័ត នាសម័យកាលប្រជុំលើកទី ៥ នីតិកាលទី ១  មាត្រា ១ ហាមជាដាច់ខាត ការលេងល្បែងស៊ីសងគ្រប់ប្រភេទ  នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា  លើកលែងតែទទួលពីការអនុញ្ញាតពីរាជរដ្ឋាភិបាល ។

 នៅក្នុងច្បាប់នោះ  ដែលអនុញ្ញាតលុះត្រាតែ រាជ រដ្ឋាភិបាលក្នុងនាមជាអ្នកគ្រប់គ្រងរដ្ឋ ។ ច្បាប់នេះមានចំនួន ១៣ មាត្រា និង មាន ៣ ជំពូក ដែរ ។ នៅក្នុងនោះ សមត្ថកិច្ចជាមន្ត្រីនគរបាលយុត្តិធម៌ ជាអ្នក ការពារសណ្តាប់ធ្នាប់ របៀបរៀបរយសង្គម  និងធានា នូវ សន្តិសុខ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ។ក្នុងការអនុវត្តន៍ច្បាប់ពីការបង្ក្រាបល្បែងស៊ីសង បើមន្ត្រីអនុវត្តច្បាប់ មិនបានអនុវត្តឃាត់ឃាំង ឬ ទប់ស្កាត់ទេនោះ គួរតែបញ្ជូនច្បាប់នេះទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បី កែប្រែ ឬ លុបចោលទាំងស្រុង ដោយសារតែច្បាប់នេះមិនអាចអនុវត្តបាន មន្ត្រីថ្នាក់ក្រោម មិនសហការ ។

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
85 នាក់
ម្សិលមិញ :
1555 នាក់
សប្តាហ៍នេះ :
7545 នាក់
ខែនេះ :
27477 នាក់
3 ខែនេះ :
62017 នាក់
សរុប :
2512882 នាក់