ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ក្រឡាប់រថយន្តនៅម៉ាឡៃឆក់យកជីវិតមនុស្ស៣នាក់ហើយម្នាក់ទៀតរបួសធ្ងន់!
Tue,14 February 2017 (Time 10:57 PM)
ដោយ ៖ លីតា (ចំនួនអ្នកអាន: 801នាក់)


បន្ទាយមានជ័យ
 
មនុស្ស៣នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអណោចអធ័ម ចំណែកម្នាក់ទៀតបាន រងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយខ្លួនឯងខណៈរថយន្តក្រឡាប់ជាច្រើនត្រឡប់ ។
 
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៥នាទី រសៀលថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ២០១៧   នៅចំណុច ភូមិសង្កែ ឃុំបឹងបេង ស្រុក ម៉ាឡៃ ខេត្ត បន្ទាយមានជ័យ។
 
នៅមុនពេលកើតហេតុ គេបានឃើញ រថយន្ត ម៉ាក កាមរីឆ្លាម ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-7185  បានធ្វើដំណើរពីខេត្តបន្ទាយមានជ័យទៅកាន់ស្រុកកំរៀងខេត្តបាត់ដំបងក្នុងគោលដៅកើតទៅលិច ក្នុងល្បឿនលឿន  លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរថយន្ត ក៏បាន ក្រឡាប់ ជាច្រើនត្រឡប់បណ្តាលឲ្យមនុស្សក្នុងរថយន្ត៤នាក់ស្លាក់អស់៣នាក់ក្នុងនោះស្រី២នាក់និងប្រុសម្នាក់ងានស្លាប់ចំណែកបុរសម្នាក់ទៀតក៏បានរងរបួសធ្ងន់ត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីពេទ្យផងដែរ។
ទោះជាយ៉ាងណានៅកន្លែងកើតហេតុគេឃើញមានប័ណ្ណ បើក១សន្លឹកនិងអត្តសញ្ញាណប័ណ្ណ១សន្លឹក ដែលមានឈ្មោះថា ធិញចាន់ធឿន ភេទ ស្រី កើតនៅថ្ងៃទី១១ខែ១២ឆ្នាំ១៩៩០ ស្រុកកំណើត ភូមិស្ទឹង ឃុំស្វាយចេក ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ។  ទីលំនៅ អចិន្ត្រៃយ៍ ភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
205 នាក់
ម្សិលមិញ :
432 នាក់
សប្តាហ៍នេះ :
4375 នាក់
ខែនេះ :
30844 នាក់
3 ខែនេះ :
60792 នាក់
សរុប :
2352438 នាក់