ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
រថយន្តដឹកឈើពេញ បណ្តាលឲ្យបាក់ស្ពានស្ទឹងកោះស្លា នៅស្រុកឈូក, ថ្ងៃនេះព្រះរាជអាជ្ញាដឹកនាំកម្លាំងចុះអន្តរាគមន៍ និងបញ្ជាឲ្យតាមចាប់ជនល្មើស!
Wed,15 February 2017 (Time 03:20 PM)
ដោយ ៖ មករា (ចំនួនអ្នកអាន: 915នាក់)


ខេត្តកំពត៖ 
 
លោក ខាន់ សុផលព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពត  បញ្ជារឲ្យ
សមត្ថកិច្ច ស្រាវជ្រាវស្វែងរកជនបង្កមកចាត់ការតាមច្បាប់ ខណ:ម្ចាស់រថយន្តដឹកឈើ បានរត់គេចខ្លួនបាត់ ក្រោយហេតុការណ៍បាក់ស្ពានឆ្លកោះងស្ទឹងកោះស្លា នៅស្រុកឈូក។
 
តាមប្រភពបានប្រាប់ថាមាន រថយន្ត១គ្រឿងដឹកឈើលើសទម្ងន់ បណ្តាលឲ្យបាក់ស្ពានស្ទឹងកោះស្លា នៅម៉ោងជិត១ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៧ ចំណុចស្ពានស្ទឹងកោះស្លា ស្ថិតក្នុងភូមិស្រកានាគ ឃុំតាកែន ស្រុកឈូក ខេត្តកំពត។
 
 សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តដែលដឹកឈើល្មើសច្បាប់ ដែលបណ្តាលឲ្យបាក់ស្ពានខាងលើ ម៉ាកហុីយ៉ានដាយ ចំណុះ៨តោណ ពាក់ស្លាកលេខ ភ្នំពេញ 3B-5745។ 
 
មន្ត្រីរដ្ឋបាលព្រៃឈើ បានឲ្យដឹងថា ឈើល្មើស ប្រមាណ១៥ម៉ែត្រគូប ជាប្រភេទឈើធ្ងង់ សុក្រម និងឈើម្រេញ។ 
 
តែទោះជាយ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៧នេះ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពតលោក ខាន់ សុផល បានដឹកនាំកម្លាំង ចុះមកដល់កន្លែងហេតុការណ៍ និងបញ្ជាឲ្យដឹកជញ្ជូនឈើល្មើសទាំងអស់ និងរកវិធីនាំយករថយន្តល្មើស ទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើកំពត ហើយស្រាវជ្រាវស្វែងរកជនបង្កមកចាត់ការតាមច្បាប់ ខណ:ម្ចាស់រថយន្តដឹកឈើ បានរត់គេចខ្លួនបាត់ ក្រោយហេតុការណ៍បាក់ស្ពាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
59 នាក់
ម្សិលមិញ :
1555 នាក់
សប្តាហ៍នេះ :
7519 នាក់
ខែនេះ :
27451 នាក់
3 ខែនេះ :
61991 នាក់
សរុប :
2512856 នាក់