ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រជាពលរដ្ឋចំនួនជាង៣០នាក់លើកគ្នាមកតវ៉ាខណៈក្រុមហ៊ុនចិនចុះខួងលើដីស្រែពួកគាត់!
Thu,16 February 2017 (Time 08:50 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 880នាក់)


ខេត្តកណ្តាល
 
ប្រជាពលរដ្ឋសង្កាត់កំពង់សំណាញ់តវ៉ាក្រុមហ៊ុនចិនចុះខួងលើដីស្រែពួកគាត់ ក្នុងចំណោម៥២គ្រួសារ រស់នៅក្នុងភូមិក្រៅបៅ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល បាននាំគ្នាតវ៉ារារាំងទៅនឹងក្រុមហ៊ុនមិនស្គាល់ឈ្មោះមួយ ដែលបានយកគ្រឿងចក្រកាយខួងលើដីចំការពួកគាត់។ 
ការតវ៉ាធ្វើឡើងនៅពេលក្រុមហ៊ុនចិននោះ បានគ្រឿងទៅខួងពិសោធន៏លើដីពួកគាត់ ចំនួនជាង៥០ហិកតា ស្ថិតនៅចំណុចភូមិអាចម៌កុក សង្កាត់កំពង់សំណាញ់ កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ។ 
បើតាមពលរដ្ឋឈ្មោះ គឹម ថៃ បានឱ្យដឹងថា ក្រុមហ៊ុនខាងលើនេះបានមកខួងដីពលរដ្ឋ ច្រើនលើកច្រើនសារមកហើយ ហើយនៅពេលមានការតវ៉ាក៏ផ្អាកសកម្មភាពខួងដីមួយរយៈ ប៉ុន្តែនៅពេលមានឱកាសស្ងាត់ ក្រុមហ៊ុនតែងមកលួចខួងម្តងហើយម្តងទៀត ដដែលជាដដែល ទើបនាំឱ្យមានការតវ៉ាជាបន្តបន្ទាប់ ហើយទោះបីជាមានការតវ៉ាយ៉ាងណាក៏ដោយ ក៏អាជ្ញាធរមិនអើពើនិងមិនបង្ហាញអត្តសញ្ញាណក្រុមហ៊ុនខាងលើមានប្រភពចេញមកពីណាឡើយ។ 
ចំណែកអុំស្រីឈ្មោះ មីង ផាន បានឱ្យដឹងផងដែរថាពលរដ្ឋទាំង៥២គ្រួសារ បានកាប់រានព្រៃធ្វើចំការលើដីនេះតាំងពីឆ្នាំ១៩៨២មក មិនដែលឃើញមានជនណាមករារាំង ឬហាមឃាត់នោះឡើយ រហូតដល់រហូតដល់ឆ្នាំ១៩៩៦ មានអ្នករត់ការទិញដីមួយចំនួនបានអូសទាញប្រជាពលរដ្ឋឱ្យលក់ដីឱ្យពួកគេ ហើយប្រជាពលរដ្ឋមិនបានលក់ និងមួយចំនួនទៀតបានព្រមព្រៀងលក់ តែមិនបានទទួលលុយគ្រប់ចំនួននោះទេបានត្រឹមយកលុយកក់ប៉ុណ្ណោះ ស្រាប់តែមកទល់ឆ្នាំ២០០៩ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បានយកគ្រឿងចក្រមកឈូសឆាយបំផ្លិចបំផ្លាញផលដំណាំពួកគាត់ចោលទាំងអស់ ទាំងអ្នកលក់អ្នកមិនបានលក់ ដែលជាហេតុនាំឱ្យមានទំនាស់ចាប់ពីឆ្នាំ ២០០៩នោះមកទល់បច្ចប្បន្ន។ 
ប្រជាពលរដ្ឋបន្តថា បន្ទាប់ពីកើតមានជម្លោះនោះមក ពួកគាត់បានដាក់ពាក្យប្តឹងទៅកាន់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ហើយទោះបីមានការអន្តរគមន៍ពីរដ្ឋសភាក៏ដោយ ក៏មកទល់បច្ចុប្បន្នអាជ្ញាធរ នៅតែមិនអាចរកដំណោះស្រាយ ផ្តល់យុត្តិធម៌ដល់ពួកគាត់បានឡើយ។ ហើយមិនដឹងថាក្រុមហ៊ុនមកខួងនេះ បំណងធ្វើពិសោធន៏អ្វីនៅលើដីចំការពួកគាត់នោះទេ។ 
គួរបញ្ជាក់នៅពេលមានការតវ៉ានោះ គេឃើញភាគីក្រុមហ៊ុន បានចេញមុខបំភ្លឺពលដ្ឋថាដីរបស់គេមានប្លង់ទើបគេមកកាយដូច្នេះ ប៉ុន្តែមិនបានបញ្ជាក់ពីឈ្មោះក្រុមហ៊ុននោះឡើយ។ 
តាមលោក យាវ ឡេង ចៅសង្កាត់កំពង់សំណាញ់មានប្រសាសន៏ថា លោកមិនបានដឹងរឿងប្រជាពលរដ្ឋតវ៉ានោះឡើយ ដោយមិនមានអ្នករាយការណ៏ជូនលោក ប៉ុន្តែយ៉ាងណាលោកបញ្ជាក់ថាពករដ្ឋទាំង៥២គ្រួសារខាងលើ មានទំនាស់ជាមួយក្រុមហ៊ុន ហេង អភិវឌ្ឍន៏ប្រហែលជា២០ឆ្នាំមកហើយ ដោយបានដោះស្រាយចប់សព្វគ្រប់ តាមផ្លូវតុលាការទៀតផង។ លោកថានេះដី តុលការបានកាត់ឱ្យភាគីក្រុមហ៊ុនឈ្នះ ដោយសារក្រុមហ៊ុនមានប្លង់កម្មសិទ្ឋិ។
យ៉ាងណាក៏ដោយពលរដ្ឋខាងលើបានអះអាងថា ពួកគាត់មិនបានលក់ដីទៅឱ្យក្រុមហ៊ុន នោះទេ ដូច្នេះហើយបានជាពួកគាត់តវ៉ាការពារដីកម្មសិទ្ឋិមកទល់ពេលនេះ ហើយសូមអង្វរករទៅដល់អាជ្ញាធរពាក់ព័ន្ឋ ជួយដោះស្រាយផ្តល់យុត្តិពួកគាត់ផងទៅចុះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
359 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7508 នាក់
ខែនេះ :
27061 នាក់
3 ខែនេះ :
60894 នាក់
សរុប :
2511601 នាក់