ថ្ងៃទី១៦កុម្ភៈលោកចៅវាសនាចៅសង្កាត់រងទី២ ប៉ោយប៉ែតត្រូវតុលាការឲ្យចូលខ្លួនបំភ្លឺ ហើយតុលាការបានសម្រេចឃុំខ្លួនហើយ
បន្ទាយមានជ័យ:
លោក ចៅ វាសនា ជាចៅសង្កាត់រងទី២ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យត្រូវបាន តុលាការ ខេត្ត បន្ទាយមានជ័យ សម្រេច ឃុំខ្លួន បណ្តោះអាសន្ន នៅវេលាម៉ោង១២និង៤០នាទី រសៀលថ្ងៃទី ១៦ខែកុម្ភះឆ្នាំ២០១៧ នេះ ដោយលោកព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ បានធ្វើ ការចោទប្រកាន់មកលើរូបលោក ពីបទ" ញ៉ុះញ៉ុងឲ្យប្រព្រឹត្តបទឧក្រិដ្ឋ សមគំនិត ក្នុងអំពីធ្វើឲ្យខូចខាតដោយចេតនា (មានស្ថានទម្ងន់ទោស) បំផ្លិច បំផ្លាញ សម្បត្តិសាធារណះ របស់រដ្ឋ ។
តាមមាត្រា ៤៩៤ មាត្រា ៤៩៥ មាត្រា៤៩៨ មាត្រា ២៩ មាត្រា ២១០ មាត្រា ៤១១ កថាខនណ្ឌទី ១ ចំណុច១ និងទី ៤ មាត្រា ៤១២ កថាខណ្ឌទី ១ មាត្រា ៤១៣ និងមាត្រា ៤១៤ នៃក្រមព្រហ្មទណ្ឌ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៣៦៤ ចុះថ្ងៃទី ០២ ខែ ០៦ ឆ្នាំ២០១៥ ប្រព្រឹត្តនៅចំណុចមុខការិយាល័យ គយនិងរដ្ឋាករប៉ោយប៉ែត ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ២០១៥ ។
គួរបញ្ជាក់ថា ការចោតប្រកាន់នេះដោយយោងលើលិខិត របស់ លោកង៉ោម៉េងជ្រួន អភិបាល ក្រុងប៉ោយប៉ែត ដែលបានធ្វើរបាយការណ៍ ជូនអភិបាលខេត្ត បន្ទាយមានជ័យ ។កាលពីថ្ងៃ២៥ ខែ ឧសភា ឆ្នាំ២០១៥ ។
ជុំវិញបញ្ហាឃុំខ្លួន ចៅសង្កាត់រងទី២ មកពី គណះបក្ស សង្គ្រោះ ជាតិនេះ លោកកែ សម្ភស្ប ប្រធានប្រតិបត្រ គណះបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យបានប្រាប់ថា ការឃុំខ្លួន លោកចៅវាសនានេះ គឺយើងមើលឃើញថាជាប់ពាក់ព័ន្ធទៅនឹង រឿងនយោបាយ ច្រើនជាងផ្លូវតុលាការព្រោះថា លោកចៅវាសនា ជាបេក្ខជនកូតាគណះបក្សសង្គ្រោះជាតិឈរឈ្មោះ ជាបេក្ខភាព បោះឆ្នោត ឃុំសង្កាត់ ក្នុងឆ្នាំ២០១៧ ខាងមុខនេះហើយដោយសារតែប្រជាប្រិយ របស់លោកចៅវាសនា នេះត្រូវបានមន្ត្រី គណះបក្សផ្សេងគាត់បានធ្វើការអូសទាញរូបគាត់(ចៅវាសនា)ច្រើនដងមកហើយមានការទិញមានការសម្លុត តែលោកចៅវាសនា មិនព្រមទៅតាម។ទើបមានការឃាត់ខ្លួនតែម្តង។ ទោះបីជាមានការឃុំខ្លួនលោកបណ្តោះអាសន្ន ក៏ដោយ ក៏គណះបក្ស សង្គ្រោះជាតិ នៅតែរក្សា
តំណែង បេក្ខភាព ឈរឈ្មោះ ជាលេខរៀងទី១ សម្រាប់ការបោះឆ្នោតជ្រើសរើស មេឃុំ ចៅសង្កាត់នៅពេលខាងមុខដដែល ហើយ លោកអះអាងថានិងប្រឹងប្រែង រកមេធាវីនិងប្រើប្រាស់គ្រប់វិធីដើម្បីឲ្យលោកចៅវាសនាមានសេរីភាពឡើងវិញ៕