ជនជាតិថៃញៀនល្បែងដេកស្លាប់ពេលមកស្នាក់នៅដើម្បីលេងល្បែងកាស៊ីណូនៅក្រុងប៉ោយប៉ែត!
ខេត្តបន្ទាយមានជ័យ ៖
បុរសជនជាតិថៃញៀនល្បែងម្នាក់បានមក ស្នាក់នៅនិងលេងល្បែងកាស៊ីណូក្នុទឹកដីខ្មែរ ទាំងខ្លួនមានជម្ងឺសល់ស្បែកដណ្តប់ឆ្អឹង នឹងបានគាំងបេះដូងស្លាប់នៅក្នុងបន្ទប់ជួលលេខ204 នៅភូមិក្បាលស្ពាន01 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បង្កជាការភ្ញាក់ផ្អើលនៅវេលាម៉ោងជាង2រសៀល ថ្ងៃទី15 ខែកុម្ភៈ ឆ្នាំ2017។
ជនរងគ្រោះត្រូវបានគេស្គាល់ថាឈ្មោះ ស៊ុថាំ ណាក់ផាក់ចន អាយុ50ឆ្នាំជនជាតិថៃ មកពីខេត្តឧដនថានី នៃប្រទេសថៃ ហើយបានស្នាក់នៅលេងល្បែងតាមកាស៊ីណូនៅក្រុងប៉ោយប៉ែត។
ជនរងគ្រោះបានដេកស្លាប់ដោយដោះអាវ ស្លៀកខោជើងខ្លីក្នុងបន្ទប់ជួល។តាមបុរសជនជាតិថៃដូចគ្នាឈ្មោះ សន អាក់នុចន អាយុ59ឆ្នាំ ដែលជាអ្នកជួលបន្ទប់ស្នាក់នៅកន្លែងកើតហេតុប្រាប់ថា នៅម៉ោងជាង1រសៀលថ្ងៃដដែល ជនរងគ្រោះដេកញាក់ៗ ហើយពេលឃើញបែបហ្នឹង គាត់ក៏ចុះទៅរកពេទ្យឈ្នួល លុះត្រឡប់មកវិញ ស្រាប់តែជនរងគ្រោះស្លាប់បាត់ទៅហើយ។
នៅកន្លែងកើតហេតុពេលនេះសមត្ថកិច្ចជំនាញពាក់ព័ន្ធបាននិងកំពុងត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យលើរាងកាយសព។ លទ្ធផលគឺជនរងគ្រោះមានជម្ងឺគាំងបេះដូងដោយមិនជាប់ពាក់ព័ន្ធទៅហ្នឹងអំពើរឃាតកម្មនោះសមត្ថកិច្ច ក៏បានដឹកសាកសពជនរងមកតម្កល់ទុកនៅក្នុងវត្តបាលិលេយ្យដើម្បីរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ផងដែរ៕