ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ចាងហ្វាងកាសែតស្នហាជាតិកំពុងមានប្រជាប្រិយភាពក្នុង Facebook លោក សាន ប៊ុនធឿន ជួបគ្រោះថ្នាក់ចរាចរ!
Sat,18 February 2017 (Time 06:27 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 958នាក់)


(ភ្នំពេញ)៖ 
រថយន្តកុងតឺន័រ ងងុយដេក រេចង្កូតមករករថយន្តកាមរីឆ្លាម ទាំងកម្រោល ធ្វើអោយ តៃកុងរថយន្តឆ្លាមបង្ខំចិត្តបួងចង្កួតធ្លាក់ប្រឡាយនៅផ្លូវ បណ្តាយឲ្យ
រថយន្តខូតខាតធ្ងន់ចំណែកមនុស្ស២នាក់រងរបួសធ្ងន់និងស្រាល..។   ហេតុ ការណ៍គ្រោះថ្នាក់ចរាចរនេះកើតឡើងនៅទៀបភ្លឺថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងឃុំត្រែងត្រយឹង ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះត្រូវបានគេស្គាល់ថាឈ្មោះសាន្ត ប៊ុនធឿន អាយុ៤៤ឆ្នំាដែល ជាចាងហ្វាងកាសែតស្នហាជាតិនិងជាអ្នកព័ត៌មានកំពុងទទួលបានភាពល្បាញល្បីតាមបណ្តាញសង្គម Facebook ផងដែរ។  បានរងរបួសស្រាលបែកក្បាល ចំណែក អ្នកបើកបររថយន្តអោយលោកដែលមានឈ្មោះទុយ សុភក្ត្រា ភេទប្រុសអាយុ២៧ឆ្នំាបាន(រងរបួសត្រង់ជើងធ្ងន់ធ្ងរ )ហើយថយន្តខូចស្ទើរទាំងស្រុង ។
នៅពេលកើតហេតុបើតាមការផ្សាយផ្ទាល់លើទំព័រ Facebook ក្រោយកើតគ្រោះថ្នាក់ភ្លាមៗនោះ លោក សាន្ត ប៊ុនធឿន បានឲ្យដឹងថា នៅទៀបភ្លឺថ្ងៃនេះលោករួមជាមួយក្រុមការងារបានជិះរថយន្តត្រឡប់មកពីខេត្តព្រះសីហនុ ចូលមករាជធានីភ្នំពេញ។ អកុសលមកដល់ចំណុចកើតហេតុមានរថយន្តកុងតឺន័រមួយគ្រឿង ដែលលោកអះអាងថា អ្នកបើកបរងងុយដេកនោះ បានបើកចូលចំណែកផ្លូវរថយន្តលោក ឃើញដូចនោះអ្នកបើកបររថយន្តក៏បួងចង្កូតធ្លាក់ទៅប្រឡាយនៅចិញ្ចើមផ្លូវតែម្តងតែសំណាងមិនធ្លាក់លូ។
ទោះជាយ៉ាងណាក្រោយកើតហេតុលោក សាន ប៊ុនធឿន រួមនិងអ្នកបើករថយន្ត បានបន្តធ្វើដំណើរតាមរថយន្តឈ្នួលមកកាន់រាជធានីភ្នំពេញ ខណៈដែល រថយន្តទុកឲ្យសមត្ថកិច្ចជាអ្នកចាត់ចែង។ សូមបញ្ជាក់ផងដែរថា រថយន្តកុងតឺន័រ ដែលបង្កឲ្យមានគ្រោះថ្នាក់នេះ ក៏ត្រូវបានសមត្ថកិច្ចឃាត់ទុកផងដែរ។លោកប្រាក់ ប៊ុន ឡៃ នាយប៉ុស្តិនគរបាលឃំុត្រែងត្រយឹងបាននិយាយអោយដឹងថាមុនដំបូងរថយន្តម៉ាកកាមរីឆ្លាមពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ២D៨៦០៤ធ្វើដំណើរពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តសណ្តោងកុងតឺន័រម៉ាកហ៊ីណូពណ៌បៃតងពាក់ស្លាកលេខភ្នំពេញ3A3084បើកបញ្ច្រាស់បុកបណ្តាលអោយរងរបួស។ក្រោយកើតហេតុអ្នកបើកបររថយន្តកុងតឺន័រចតរថយន្តចោលរត់គេចបាត់ នគរបាលមូលដ្ឋានចុះវាស់វែងនំាយកមករក្សាទុករង់ចំាដោះស្រាយពេលក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
290 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7439 នាក់
ខែនេះ :
26992 នាក់
3 ខែនេះ :
60825 នាក់
សរុប :
2511532 នាក់