ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក គឹម សុខ អ្នកវិភាគនយោបាយកំពុងតែធ្វើដំណើរទៅសាលាដំបូងរាជធានីភ្នំពេញ
Fri,17 February 2017 (Time 10:07 AM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 965នាក់)


ភ្នំពេញៈ លោក គឹម សុខ បានធ្វើដំណើរដោយថ្មើជើង សំដៅទៅសាលាដំបូង រាជធានីភ្នំពេញ  ។ អ្នកវិភាគបញ្ហាសង្គម គ្រាន់តែវិភាគដូរបាយមួយពេលៗ មិនមានទ្រព្យសម្បត្តិអ្វី ក្រៅ ទូរស័ព្ទ និងរូបលោកផ្ទាល់ រស់នៅក្នុងផ្ទះជួលនេះ ។ 

កាលពីម្សិលមិញថ្ងៃទី ១៦ ខែ ០២. ២០១៧  លោក គឹម សុខ បានដាក់ពាក្យសុំពន្យារពេលចូលបំភ្លឺ នៅសាលាដំបូង រាជធានីភ្នំពេញ តែលោកព្រះរាជអាជ្ញារង សាលាដំបូង មិនអនុញ្ញាតឲ្យលោកពន្យារការចូលបំភ្លឺនោះ ទេ ។ ដោយសារតែការមិនយល់ព្រមពីអយ្យការអមសាលាដំបូងនេះ លោកបង្ខំចិត្តធ្វើដំណើរថ្មើជើង ទៅសាលាដំបូងរាជធានីភ្នំពេញ ។ ក្នុងពេលធ្វើដំណើរដោយឆ្លងកាត់ស្ពានជ្រោយចង្វារ តែត្រូវបានសមត្ថកិច្ច កាក់តាម ផ្លូវដែលនាំឲ្យ មានការយឺតពេល ហើយការធ្វើដំណើរដោយថ្មើជើងនេះ ដោយមានភាពនឿយហត់ បានឈប់សម្រាកនៅតាមផ្លូវ ហើយហួសម៉ោង ចូលទៅបំភ្លឺ នៅ ៩.០០ ព្រឹកនេះ ។ លោក គឹម សុខ ធ្លាប់បានរៀន មានសញ្ញាប័ត្រអនុបណ្ឌិត ផ្នែកខាងជំនួញមកពីប្រទេសចិន ។  ក្នុងការធ្វើដំណើរដោយថ្មើជើងរបស់លោក គឹម សុខនេះ ចង់បញ្ជាក់អំពីភាពក្រីក្ររបស់អ្នកឃ្លាំ មើលបញ្ហាសង្គម មិនមែនជាអ្នកមានកាក់ ឡានទំនើបធំដុំទេ បានត្រឹមរស់ ដោយជីវភាពត្រដាប ត្រដួស ហើយការដើរថ្មើជើងនេះទៀត លោក ហាក់ដូចជាចង់ចំណាយពេលឲ្យបានយូរបន្តិច ដើម្បីមានឱកាសចែករំលែកចំណេះដឹងដល់កូនខ្មែរ ឲ្យបានយល់អំពីតួនាទី កាតព្វកិច្ចរបស់ខ្លួន ដែលកំពុងតែរស់នៅក្នុងសង្គម ដើម្បីឲ្យមានការផ្លាស់ប្តូរ ដើម្បីផលប្រយោជន៍រស់របស់ប្រជាពល រដ្ឋ ដើម្បីជាតិ ។ លោក បានបញ្ជាក់ថាៈ លោក មិនបានខ្លាចថាត្រូវសមត្ថកិច្ចចាប់ខ្លួនលោកនោះ ទេ “គេគង់នឹងចាប់ខ្ញុំ” ។  ក្នុងការធ្វើដំណើរទៅតុលាការ ដោយថ្មើជើង ក៏ជាការបង្ហាញនូវដល់ អ្នកគាំទ្រដល់លោកផងដែរ ។ វិភាគបញ្ហាសង្គម បានមានប្រសាសន៍ថាៈ លោក ហ៊ុន សែន ប្តឹងលោក គឹម សុខ មិនបានទទួលផលប្រយោជន៍អ្វីទាំងអស់ ដោយគ្រាន់តែចង់បង្ហាញសាច់ដុំ និង អំណាចរបស់ខ្លួន ដល់អ្នកបានរិៈគន់លោកចំៗប៉ុណ្ណោះ ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនគួរ មានការប្តឹង អ្នកវិភាគនយោបាយ ឬ អ្នកឃ្លាំមើលបញ្ហាសង្គមដាក់គុកនោះ មិនមែនជាការល្អ សម្រាប់សង្គមប្រជាធិបតេយ្យ ហើយអំរ៉ែកលើស្មារបស់លោក នាយករដ្ឋមន្ត្រីកាន់តែធ្ងន់ ។ អ្នកវិភាគក្នុងដំណើរនៃរឿងក្តីក្តាំនេះ បានបញ្ជា្កក់ថាៈ បើសិនមានការចាប់ខ្លួនលោក គឹម សុខ មែននោះ អ្នកដែលត្រូវខាតបង់ មិនមែនលោក គឹម សុខទេ គឺ លោក ហ៊ុន សែន  ដោយសារតែប្រជាពលរដ្ឋ សិស្សនិស្សិត ព្រមទាំងមន្ត្រីរាជការជាច្រើន កំពុងតែយកចិត្តទុកដាក់ក្នុងរឿងនេះរួមទាំងស្ថានប័នអន្តរជាតិក៍ កំពុងតែយកចិត្តទុកដាក់ផងដែរ  ។ ក្នុងការប្តឹងលោក គឹម សុខ ត្រូវបានអ្នក វិភាគសង្គមយល់ឃើញថាៈ លោកនាយករដ្ឋមន្ត្រីពិបាកថ្លឺងថ្លែងដែលត្រូវសម្រេចចិត្តណាស់ៈ បើទម្លាក់ការឈប់ប្តឹង គឺខ្លួនឯងជាអ្នកអន់ ហើយលោក គឹម សុខ នៅតែនិយាយវិភាគមិនសំចៃ មាត់ដដែល ចុះបើបន្តបណ្តឹងចំណាត់ការតាមផ្លូវតុលាការ កាន់តែធ្ងន់ធ្ងរថែមទៀត ដោយបាត់ បង់ការគាំទ្រ ទៅលើលោកនាយករដ្ឋមន្ត្រីកាន់តែខ្លាំង ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
364 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7513 នាក់
ខែនេះ :
27066 នាក់
3 ខែនេះ :
60899 នាក់
សរុប :
2511606 នាក់