ពលរដ្ឋជាសមាជិកគណបក្សសង្គ្រោះជាតិ រាប់រយនាក់ បានទៅសួរសុខទុក្ខគ្រួសារ លោក ចៅ វាសនា
បន្ទាយមានជ័យៈ មានប្រជាពលរដ្ឋ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននាំគ្នាទៅសួរសុខទុក្ខគ្រួសារ លោក ចៅ វាសនា ចៅសង្កាត់រងទី ២ សង្កាត់ប៉ោយប៉ែត កូតា គណបក្ស សង្គ្រោះជាតិ ។
ប្រជាពលរដ្ឋរាប់រយ នាក់ បាននាំទៅសួរសុខទុក្ខគ្រួសារ របស់លោក ចៅ វាស់នា នៅភូមិបាលិលេយ្យ២សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប់ែត ខេត្តបន្ទាយមានជ័យ ។ ក្នុងទឹកមុខស្ងួត និងខ្លះមានទាំងទឹកភ្នែកផងនោះ បាននិយាយថា" អយុត្តិធម៌ណាស់" ។
សូមបញ្ជាក់ថាៈ នៅថ្ងៃទី ១៦ ខែ ០២ ឆ្នាំ ២០១៧ លោក ចៅ វាសនា ត្រូវបានសាលាដំបូង ខេត្តបន្ទាយមានជ័យ ជាតុលាការគំរូ បានសម្រេចឃុំខ្លួនបណ្តោះ អាសន្ន ក្នុងពន្ធាគារខេត្តបន្ទាយមានជ័យ ដោយរង់ចាំការ ស៊ើបអង្កេតបន្ត ។