ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រជាពលរដ្ឋ រិះគន់មេបញ្ជាការនិងអធិការក្រុងប៉ោយប៉ែតថាបង្ក្រាបបានតែល្បែងតាមដុបចេក តែប៉ះអនឡាញមានខ្នងមិនហ៊ានទៅជិត!
Fri,17 February 2017 (Time 06:02 PM)
ដោយ ៖ ករុណា (ចំនួនអ្នកអាន: 894នាក់)


បន្ទាយមានជ័យ:ស្របពេលដែលល្បែងអនឡាញ២កន្លែងស្ថិតក្នុងភូមិក្បាលស្ពាន២សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលគេសង្ស័យថាមានមន្ត្រីកងរាជអាវុធហត្ថគ្រាក់ៗ មានឥទ្ធិពលក្នុងខេត្តនេះ មានភាគហ៊ុនក្នុងការបើកនោះហើយពេលនេះបានកំពុងតែ បើកលេងយ៉ាង រំភើយ  ប្រកបដោយសុវត្ថភាពគ្មានសមត្ថកិច្ចណាហ៊ាន បង្ក្រាបទៀតរិតតែបញ្ហាញឲ្យ ប្រជាពលរដ្ឋ ឃើញកាន់ច្បាស់។សមត្ថកិច្ច ទាំង២ស្ថាប័ន មាននគរបាលនិងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ត្រូវបានគេមើលឃើញថា មិនហ៊ាន បង្ក្រាប ល្បែងអនឡាញ ចំនួន២ទីតាំង ស្ថិត ក្នុងភូមិ ក្បាលស្ពាន២សង្កាត់និងក្រុងប៉ោយប៉ែត ប្រជាពលរដ្ឋរាយការថាល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ដែលគេសង្ស័យថាមន្ត្រីកងរាជអាវុធហត្ថដ៏មានឥទ្ធិពល ក្នុងខេត្តបន្ទាយមានជ័យ ២នាក់ពាក់ព័ន្ធនិងការបើកល្បែងស៊ីសងនេះ បើទោះបីជា លោកមេបញ្ជាការPM ធ្លាប់ប្រតិកម្មថានឹងឲ្យកូនចៅស្រាវជ្រាវបង្ក្រាបនោះ។  អ្វីដែលពួកគាត់ហួសចិត្តព្រោះមកដល់ពេលនេះល្បែងស៊ីសងអនឡាញ ទាំង២ទីតាំងមិនទាន់ត្រូវបានសមត្ថកិច្ច បង្ក្រាប នៅឡើយទេ។បើទោះបីជាកន្លែងទាំងនោះហ៊ានបើកលេងយ៉ាងចំហរ ក៏ដោយ ក៏មិនទាន់ឃើញ សមត្ថកិច្ច ចុះទៅ  បង្ក្រាប  នៅឡើយដែរ។ប្រភពបានលើកឡើងថាដោយសារ តែទីតាំងទាំង២កន្លែងនោះសុទ្ធសឹងតែមានភាគហ៊ុនជាមួយមន្រ្តីកងរាជអាវុធហត្ថដែលម្នាក់គេប្រាប់ថាជា មេបញ្ជារ រងកងរាជហត្ថខេត្តបន្ទាយមានជ័យផង។ពោលគឺទីតាំងទី១មាន លោកម៉ែន ភិរម្យ និងឈ្មោះធី និងម្នាក់ទៀតឈ្មោះ វុធជាមន្ត្រីកាំកុងត្រូលទៀតផងបានសហការគ្នា។    ចំណែកមួយកន្លែងទៀតមានលោក  រស់  សាហាន   ជាមន្ត្រីកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យដែរ ដោយអោយប្អូនមើលការខុសត្រួវ ជំនួស។ ពាក់ព័ន្ធទៅនិងការចោទប្រកាន់នេះអ្នកសារព័ត៌មានយើងបានព្យាយាមទាក់ទងទៅលោកទាំង២ដែរតែខលមិនចូល ។សារពត៌មានខ្មែរជាយដែនបានព្យាយាមសុំការបំភ្លឺក្នុងការលើកឡើង របស់ប្រជាពលរដ្ឋនេះ ។ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ បានបន្តធ្វើការរិះគន់ធ្ងន់ៗទៅលើលោកជាដាមេបញ្ជារ មូលដ្ឋានក្រុងប៉ោយប៉ែត និង លោកធិនស៊ិនដេតអធិការក្រុងប៉ោយប៉ែតថា បង្ក្រាបបានតែល្បែង កំប៉ិកកំប៉ុក ដែលប្រជាពលរដ្ឋអត់ខ្នងអត់ខ្សែរលួចលេងតាមដុបចេកប៉ុណ្ណោះ ។តែដល់ល្បែងអនឡាញ២កន្លែងនេះវិញដែលមានខ្នងគ្រាក់ៗនោះកុំថាឡើយ  ។បង្ក្រាប សូម្បីតែជិះរថយន្តកាត់ក៏មិនហ៊ានផង។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1311 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
3944 នាក់
ខែនេះ :
16334 នាក់
3 ខែនេះ :
56080 នាក់
សរុប :
2481789 នាក់