ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
នគរបាល​ស្រុក​សំរោង ចោទ​តុលាការ​ដោះលែង​ជនសង្ស័យ​គ្រឿងញៀន​
Sat,18 February 2017 (Time 06:39 AM)
ដោយ ៖ នីពេជ្រ (ចំនួនអ្នកអាន: 924នាក់)


ខេត្តតាកែវ​៖ សមត្ថកិច្ច​នគរបាល​ស្រុក​សំរោង កាលពីពេល​ថ្មីៗ​នេះ​បាន​ត្អូញត្អែរថា សាលាដំបូង​ខេត្តតាកែវ បានធ្វើ​ការដោះលែង​ជនសង្ស័យ​គ្រឿងញៀន​៥​នាក់ ដែល​គេ​បាន​បញ្ជូនទៅ​ឲ្យ​ចាត់ការ​តាម​នីតិវិធី ដែល​នេះ​បាន​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​ការ​ពលិកម្ម​ក្នុងការ​បង្ក្រាប និង​ជា​មើលងាយ​ដល់​ផែនការ​យុទ្ធសាស្ត្រ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន របស់​ប្រមុខ​រាជរដ្ឋាភិបាល​ផងដែរ​។​
 
​តាម​សេចក្ដី​រាយ​ការ​ពី​ក្រុម​សមត្ថកិច្ច​ថា កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ កំលាំង​នគរបាល​ស្រុក​សំរោង បានចេញ​ប​ង្ក្រា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម​បាន​ចំនួន​៥​នាក់ រួមទាំង​វត្ថុតាង​គ្រឿងញៀន​ជាច្រើន​កញ្ចប់ និង​ម៉ូតូ​ជាច្រើន​គ្រឿង​។​ ​ក្រោយពេល​ធ្វើការ​បង្ក្រាប​យ៉ាង​ក្ដៅគគុគ​កំលាំង​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅកាន់​សាលាដំបូង​ខេត្តតាកែវ ដើម្បី​ការ​តាម​និតិ​វិធី​។ តែ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង គេ​បែរជា​ឃើញ​ជនសង្ស័យ​ដើរ ក្នុងភូមិ​យ៉ាង​រំភើយ​, ដោយ​ពួកគេ​ថា បាន​បង់លុយ​ឲ្យ​តុលាការ​រួចហើយ​។
 
​ជនសង្ស័យ​ទាំងនោះ រួមមាន​ឈ្មោះ ១/​មួន ភា​រ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ទឹកអំបិល​ ​ឃុំ​រវៀង ស្រុក​សំរោង ២/​ធូ បូ​រិ​ន្ធ ហៅ​លុគ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​រវៀង ស្រុក​សំរោង ៣/​អួន សុភាព ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ចារ ឃុំ​រវៀង ស្រុក​សំរោង ៤/​យន់ សុធី​ម ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា និង​ទី​៥/​ជា ឃីម​ ​ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​បឹង​ក្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ​។​ ​អំឡុង​ការចាប់​នោះ សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង​រួមមាន​ថ្នាំញៀន​ប្រភេទ​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា ១​កញ្ជប់​ធំ និង​១៤​កញ្ជប់ តូច​អាវុធ​ឆ្នៃ​១​ដើម មាន​គ្រាប់​២០​គ្រាប់ ម៉ូតូ​ចំនួន​២​គ្រឿង និង​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​។​
 
​លោកស្រី អ៊ិន ម៉ានិត ប្រធាន​សាលាដំបូង​ខេត្តតាកែវ មិនអាច​សុំ​ការបំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បានទេ កាលពី​ព្រឹក​មិញ ដោយសារ​ទូរស័ព្ទ​រប​ស់លោក​ស្រី​បិទ​ការហៅ​ចូល​។​
 
​ទាក់ទង​ករណីនេះ​លោក ស ដា​រ៉ា នាយប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​រវៀង បាន​ឲ្យ​ដឹងថា សាលាដំបូង​ខេត្តតាកែវ ពិតជា​បានធ្វើ​ការដោះលែង​ជន​ជួញដូរ​គ្រឿងញៀន​ទាំង​៥​នាក់​ខាង​​លើ​មែន ព្រោះ​ជនសង្ស័យ​ខាងលើ​ជា​អ្នករស់នៅ​ក្នុង​មូលដ្ឋាន​របស់លោក​។ ចំណែក​លោក មឿង សារុន អធិការ​ស្រុក​សំរោង ក៍បាន​បន្ថែម​ដែរ​ថា កម្លាំង​របស់លោក បាន​ខិតខំ​ប្រឹងប្រែង​បង្ក្រាប​មុខសញ្ញា​ជន​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម ក្នុង​មូលដ្ឋាន​ពិតមែន ត្រូវបាន​ខាង​តុលាការ​ដោះលែង​។
 
​លោក​ថា ករណីនេះ​សម្រាប់​លោក​មិនមាន​អ្វី​និយាយ​ទេ ព្រោះ​ជា​សេចក្ដីសម្រេច​របស់​តុលាការ​, គឺ​វា​គ្រាន់តែ​ជា​រឿង​ដ៍​អៀនខ្មាស់​សម្រាប់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ប៉ុណ្ណោះ​។ ព្រោះ​ករណី​គ្រឿងញៀន​ជា​បញ្ហារ​ដ៏​សំខាន់ ដែល​ពលរដ្ឋ​ទាមទា​ឲ្យ​ខាង​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​៕នី ពេជ្រ

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
268 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7417 នាក់
ខែនេះ :
26970 នាក់
3 ខែនេះ :
60803 នាក់
សរុប :
2511510 នាក់