ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បងប្រុសអាយុ១០នាំប្អូនប្រុស អាយុ៨ឆ្នាំទៅលេងទឹកស្រះជាមួយក្មេងៗ ខ្លាចម្តាយវាយដំ ថាគេចាប់ដាក់ឡាន
Sun,19 February 2017 (Time 11:18 AM)
ដោយ ៖ មករា (ចំនួនអ្នកអាន: 915នាក់)


 
ក្រុងប៉ោយប៉ែតៈ 
ធ្លាយរឿងក្មេងប្រុសម្នាក់ អាយុ៨ឆ្នាំនៅចាំផ្ទះជាមួយបងប្រុសត្រូវជនមិនស្គាល់មុខ ចាប់ដាក់ក្នុងរថយន្តទៅបាត់បង្ករភាពភ្ញាក់ផ្អើលពេញក្រុងប៉ោយប៉ែតនោះគឺជារឿងមិនពិតឡើយ។ធាតុពិតគឺ ក្មេងទាំង២នាក់បងប្អូនបានទៅលេងទឹកស្រះក្នុងការដ្ឋានកាយដី មួយកន្លែងជាមួយក្មេងដទៃទៀតហើយលង់ទឹកស្លាប់ដោយខ្លាចម្តាយឪពុកវាយទើបក្មេងប្រុសជាកូនច្បងកុហក់ថាប្អូនត្រូូវបានគេចាប់ហើយព្រឹកថ្ងៃទី១៨ខែកុម្ភៈនេះសមតកិច្ច កងរាជអាហត្ថនិងនគរបាលក្រុង និងលោកស្នងការព្រមលោកអភិបាលក្រុងប៉ោយប៉ែតចុះទៅជួយរកផងដែរ។ 
គួររំលឹកថា កាលពីវេលាម៉ោងជាង៥ល្ងាចថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០១៧ខណៈ ដែលម្តាយ ឪពុកត្រឡប់មកពីធ្វើការវិញឭកូនប្រុសអាយុ១០ឆ្នាំប្រាប់ថា ពេលដែលគ្រាដែលពួកគាត់រវល់ចេញទៅធ្វើការនៅកាស៊ីណូ ដោយទុកកូនប្រុសរបស់ខ្លួនពីរនាក់បងប្អូនឲ្យនៅចាំផ្ទះគ្រាដែលក្មេងរងគ្រោះនៅលេងមុខផ្ទះ ចំណែក បងប្រុសអាយុប្រហែល១០ឆ្នាំ នៅក្នុងផ្ទះ ស្រាប់តែជនមិនស្គាល់មុខមួយក្រុមបើរថយន្ត ទូរីសពណ៌ស បានចាប់ក្មេងរងគ្រោះដាក់ក្នុងរថយន្ត ហើយបើកគេចខ្លួនទៅបាត់។តាំងពីម៉ោង៣រសៀលនោះគាត់ក៏បានរត់ទៅប្តឹងសមត្ថកិច្ចអោយជួយអន្តរាគមន៍ភ្លាមៗតែម្តង។
 
លោកអ៉ឹម សុភារៈនាយប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែតប្រាប់ថា ក្រោយទទួលបណ្តឹងពីឈ្មោះ តឹងគឹមសេង ម្តាយឈ្មោះហុចសារ៉េត រស់នៅភូមិភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។នៅវេលាម៉ោង៥ល្ងាចថ្ងៃទី១៧ កុម្ភៈឆ្នាំ២០១៧ ដោយប្រាប់ថាកូនប្រុសគាត់ឈ្មោះសេងមុន្នីរិតស័ក្តភេទប្រុស អាយុ៨ឆ្នាំត្រូវបានជនមិនស្គាល់មុខមួយក្រុមចាប់ដាក់រថយន្តសាំយ៉ុងពណ៌សទៅបាត់នោះទើបសមត្ថកិច្ចរត់ខ្វែងដៃខ្វែងជើងតាមរក តែមិនឃើញឡើយ។
 
ហើយរឿងនេះបានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងលុះព្រឹកថ្ងៃទី១៨ខែកុម្ភះនេះបានបែកធ្លាយរឿងផ្សេងទៅវិញ ព្រោះតែក្មេងៗក្នុងភូមិ២នាក់បានទៅប្រាប់ឪពុកម្តាយក្មេងប្រុសរងគ្រោះថា តាមពិតគឺកូនប្រុសគាត់កុហក់ទេ
មិនមានករណីជនមិនស្គាល់មុខណាមកចាប់ក្មេងដាក់ឡាននោះទេគឺ ក្មេងតូចទាំង២នាក់បងប្អូននោះបានទៅលេងទឹកស្រះដែលគេកាយដីលក់មួយកន្លែង ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ជាមួយ ក្មេងដទៃទៀតក្នុងភូមិ ហើយនៅដែលកំពង់លេងទឹកនោះស្រាប់បងប្រុសនោះបានលង់ទឹក ហើយពេលនោះស្រាប់តែក្មេងប្រុស រងគ្រោះជាប្អូនបានលោតទៅជួយហើយក៏បានលង់ទឹកទាំង២នាក់តែម្តង។ពេលនោះហើយទើបក្មេងដេលលេងទឹកជាមួយគ្នា។  បានយកទុយោបោះអោយតោងដោយពេលនោះក្មេងប្រុសជាបងតោងជាប់ ចំណែកក្មេងរងគ្រោះជាប្អូនតោងមិនជាប់ក៏បានលិចចូលទៅក្នុងទឹកស្រះដែលមានជម្រៅជា១៥ម៉ែត្របាត់ឈឹងតែម្តង។លុះល្ងាចឡើងខ្លាចឪពុកម្តាយវាយទើប
កុហក់ថាប្អូនប្រុសត្រូវបានគេចាប់ក្នុងរថយន្តទៅវិញ។
លោកឧត្តមសេនីយទោ អាត់ខែម ស្នងការនគរខេត្តបន្ទាយមានជ័យមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានយើងថាករណីដែលថាក្មេងប្រុសម្នាក់ត្រូវបានជនមិនស្គាល់មុខចាប់ដាក់រថយន្តនោះមិនមែនជាការពិតឡើយ។ក្រោយពីការស៊ើបអង្កេត និងស្រាវជ្រាវ រយះពេល១យប់១ថ្ងៃទើបធ្លាយរឿងថាតាមពិតមិនមែនជាការចាប់ក្មេងទេគឺក្មេងរងគ្រោះបានលង់ទឹកស្រះខណៈដែលទៅលេងទឹកជាមួយក្មេងដទៃក្នុងភូមិតែដោយខ្លាចម្តាយឪពុកវាយទើបក្មេងប្រុសជាបងកុហក់តែម្តងទៅ។លោកនិងសមត្ថកិច្ចពាក់ព័ន្ធកំពុងតែមកកាន់ស្រះទឹកខាងលើដើម្បីរករាវរកសាកសពក្មេងរងគ្រោះលោកស្នងការ បានព័ត៌មានចុងក្រោយថាសាកសពក្មេងរងគ្រោះត្រូវបានរកឃើញហើយនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៨កុម្ភៈឆ្នាំ២០១៧នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
226 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
1908 នាក់
ខែនេះ :
31496 នាក់
3 ខែនេះ :
59217 នាក់
សរុប :
2348449 នាក់