ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីតស៊ូមតិ សមាគមអាដហុក ចេញមុខប្តឹងជនបំផ្លាញធនធាន​ធម្មជាតិខ្មែរ
Fri,17 February 2017 (Time 06:42 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1656នាក់)


ភ្នំពេញៈ  លោក ប៉ែន ប៊ុណ្ណារ៍ ជាមន្ត្រីតស៊ូមតិរបស់សមាគមអាដហុភ្នំពេញ រួមជាមួយប្រជាពលរដ្ឋ នៅបណ្តារខេត្ត នានា បានចេញមុខប្តឹង ជនល្មើសដែលបំផ្លិចបំផ្លាញធនធានធម្មជាតិខ្មែរ ។ លោក ប៉ែន ប៊ុណ្ណារ៍ មនុស្ស ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ ហ៊ានប្តឹងជនល្មើស ដែលមានលុយមានអំណាច អាងខ្នង ពីមុខពីក្រោយ កំពុងតែបំផ្លិចបំផ្លាញធនធានធម្មជាតិខ្មែរ ។ លោកជាមនុស្សលះបង់ ពេលវេលា និងធនធានផ្ទាល់ខ្លួន ដើម្បី ចូលរួម យ៉ាងសកម្មនៅក្នុងការងារសង្គម ពិសេសចាប់ផ្តើមបំបែរស្មារតី ប្រជាពលរដ្ឋខ្មែរឲ្យ ចេះស្រឡាញ់ ធនធានធម្មជាតិ ការពារនូវធនធានធម្មជាតិខ្មែរ  ហើយបណ្តុះគំនិត ឲ្យ​ប្រជាពលរដ្ឋ ហ៊ានដាក់ពាក្យបណ្តឹង ទៅលើជន ល្មើស ដែលចូលកាប់បំផ្លាញព្រៃឈើ . រ៉ែ និងធនធានធម្មជាតិជាច្រើនទៀត ។ ការកាប់បំផ្លាញព្រៃឈើ ជនល្មើសខ្លះកាប់តាមបញ្ជា ដែលបានអនុញ្ញាតពីលោកធំគ្រាកៗ និង អ្នកមានលុយមានអំណាច បានចេញមុខផ្ទាល់ តែម្តង ។ ប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្តឹង នោះ ស្របតាមច្បាប់ ដែលមានចែង និង ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាច ក្រកម្ពុជា ។

នៅក្នុង ACCOUNT  ហ្វេសប៊ុក ឈ្មោះ ប៉ែន ប៊ុណ្ណារ៍ បានសរសេរ នៅថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ២០១៧ ថាៈ  ចៀសពីអ្វីៗជាការភូតភរបំភ្លើស សូមទាំងអស់គ្នាចងចាំ៖ ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា

ឧបសម្ព័ន នីតិវិធីក្នុងការធ្វើសម្បថ ប្រារព្ធវាទ បពិត្រអស់ទេព្រក្ស អារុក្ខអារក្សអ្នកតា និងបារមីដ៏សក្តិសិទ្ធិ មានព្រះអង្គដងកើរ ព្រះអង្គក្រពុំឈូក ព្រះអង្គស្វេតឆ្ឆត្រ ព្រះអង្គចេក ព្រះអង្គចម អ្នកតាឃ្លាំងមឿង អ្នកតាក្រហមក លោកតាដំបងដែក លោកតាដំបងក្រញូង លោកយាយទេព ព្រះអង្គវិហារសួគ៌ ព្រះអង្គព្រះព្រះជីវ៍វត្តបារាយណ៍ ព្រះអង្គវត្តភ្នំខ្លែងជាដើម សូមយាងអញ្ជើញមកធ្វើជាអធិបតី ក្នុងពិធីសម្បថនេះ ត្បិតគូក្តីនេះបានឈ្លោះទាស់ទែងគ្នា ហើយអះអាងលើសាក្សីថាអ្នកបានដឹង បានឃើញ បានឮ និងបានចងចាំដោយផ្ទាល់ ហើយច្បាប់តម្រូវឱ្យយកអ្នកទាំងនេះ មកធ្វើជាសាក្សី ឱ្យឆ្លើយឱ្យបានទៀងត្រង់តាមពិត។ បើអ្នកណាឆ្លើយមិនពិត តាមដែលខ្លួនបានដឹង បានឃើញ បានឮ និងបានចាំទេ សូមអស់ទេព្រក្ស អារុក្ខអារក្ស អ្នកតា យាយទេព និងបារមីដ៏សក្តិសិទ្ធិ បំផ្លាញឱ្យលាញ ឱ្យស្លាប់តៃហោង យ៉ាងវេទនា ដោយគ្រាប់កាំភ្លើង ខ្សែភ្លើងឆក់ រន្ទះបាញ់ ខ្លាំខាំ ពស់ចឹក លុះអនាគតជាតិ ឱ្យព្រាត់ប្រាសឪពុកម្តាយ បងប្អូន កូនចៅ ឱ្យក្ររហេមរហាម ខ្សត់ទ្រព្យរងទុក្ខវេទនា អស់ប្រាំរយជាតិ។
បើអ្នកណាឆ្លើយឱ្យការណ៍ដោយពិតត្រង់ មិនវៀចវេរ មិនភូតកុហក មិនលំអៀង ព្រោះជាញាតិសាលោហិត មិនសមគំនិត ព្រោះខ្លាច ព្រោះស្អប់ ព្រោះលាភសក្ការៈ ព្រោះស៊ីសំណូកទេ សូមអស់ទេព្រក្ស អារុក្ខអារក្សអ្នកតា យាយទេព និងបារមីដ៏សក្តិសិទ្ធិក្នុងលោកជួយឱ្យគេមានអាយុយឺនយូរ មានសុខភាពល្អ មានទ្រព្យសម្បត្តិសម្បត្តិសម្បូរណ៍ហូរហៀរ មានញាតិផៅគោរពស្រឡាញ់រាប់អាន លុះអនាគតជាតិបានជួបតែសេចក្តីល្អ ចម្រុងចម្រើន ថ្កុំថ្កើងរុងរឿង សមដូចសេចក្តីបំណងប៉ងប្រាថ្នា កុំបីអាក់ខានឡើយ។ ពាក្យសច្ចាប្រណិធាន ខ្ញុំសូមឆ្លើយតែការពិត ដែលខ្ញុំបានឃើញ បានឮ បានដឹង​និងបានចាំផ្ទាល់ ។
បើខ្ញុំឆ្លើយមិនពិត ដោយប្រការណាមួយ សូមទេពព្រក្ស អារក្សអ្នកតា និងបារមីដ៏សក្តិសិទ្ធិទាំងអស់ បរាមុខខ្ញុំឲ្យវិនាសលាញ អន្តរាយទ្រព្យសម្បត្តិ និងស្លាប់តៃហោងយ៉ាងវេទនា តែបើខ្ញុំឆ្លើយពិតត្រង់ សូមទេវតាជួយឲ្យខ្ញុំ មានទ្រព្យសម្បត្តិសម្បូរណ៍ហូរហៀរ និងរស់នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្ត ជួបជុំបងប្អូន ញាតិផៅសន្តាន ជារៀងរហូតគ្រប់ជាតិកុំបីអាក់ខានឡើយ។#

# លោក ប៉ែន ប៊ុណ្ណារ៍
មន្រ្តីកម្មវិធីពង្រឹងអំណាចសហគមន៍
សមាគមការពារសិទ្ធិមនុស្ស និង អភិវឌ្ឍន៍នៅកម្ពុជា (អាដហុក)
Smart:016-383-777
Metfone:066-656-766
Cellcard:077-785-388
Email: hembonnar@gmail.com
Email: penbonnar@outlook.com
Date: 17-02-2017 11:13 AM #

ក្នុងនោះដែរ ព្រះរាជអាជ្ញាអមសាលាដំបូង បានចេញដីកាកោះហៅ ុលោក សាកសួរ ក្នុងនាមជាដើមបណ្តឹង ដូចមានអត្ថន័យខាងក្រោមៈ 

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1659 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
4292 នាក់
ខែនេះ :
16682 នាក់
3 ខែនេះ :
56428 នាក់
សរុប :
2482137 នាក់