ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ក្មេងប្រុសម្នាក់ អាយុ៨ឆ្នាំនៅចាំផ្ទះជាមួយបងប្រុសត្រូវជនមិនស្គាល់មុខ ចាប់ដាក់ក្នុងរថយន្តទៅបាត់!
Sat,18 February 2017 (Time 06:19 AM)
ដោយ ៖ មករា (ចំនួនអ្នកអាន: 913នាក់)


ក្រុងប៉ោយប៉ែតៈ 
ឪពុក-ម្ដាយរវល់ចេញទៅធ្វើការនៅកាស៊ីណូ ដោយទុកកូនប្រុសរបស់ខ្លួនពីរនាក់បងប្អូនឲ្យនៅចាំផ្ទះគ្រាដែលក្មេងរងគ្រោះនៅលេងមុខផ្ទះ ចំណែក បងប្រុសអាយុប្រហែល១០ឆ្នាំ នៅក្នុងផ្ទះ ស្រាប់តែជនមិនស្គាល់មុខមួយក្រុមបើរថយន្ត ទូរីសពណ៌ស បានចាប់ក្មេងរងគ្រោះដាក់ក្នុងរថយន្ត ហើយបើកគេចខ្លួនទៅបាត់។តាំងពីម៉ោង៣រសៀលលុះវេលាម៉ោង៥ល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលម្តាយ ឪពុកត្រឡប់មកវិញទើបដឹងរឿងនិងបានរត់ទៅប្តឹងសមត្ថកិច្ចអោយជួយអន្តរាគមន៍។
 
លោកអ៉ឹម សុភារៈនាយប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែតប្រាប់ថា កាលពីរវេលាម៉ោង៣រសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីក្មេងប្រុសម្នាក់អាយុ៨ឆ្នាំ នៅចាំផ្ទះជាមួយបងប្រុស ត្រូវជនមិនស្គាល់មុខចាប់ដាក់ក្នុងរថយន្តទៅបាត់ បង្កភាពភ្ញាក់ផ្អើល នៅក្នុងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
 
ហើយក្មេងរងគ្រោះមានឈ្មោះសេងមុន្នីរិតស័ក្តភេទប្រុស អាយុ៨ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ ខាងលើ។ដែលមានឪពុកឈ្មោះ តឹងគឹមសេង ម្តាយឈ្មោះហុចសារ៉េត លោកបញ្ជាក់ថាៈ មុនកើតហេតុឪពុក ម្ដាយចេញទៅធ្វើការនៅកាស៊ីណូ ដោយទុកកូនប្រុសរបស់ខ្លួនពីរនាក់បងប្អូនឲ្យនៅចាំផ្ទះ ចំណែកក្មេងរងគ្រោះនៅលេងមុខផ្ទះ ដោយឡែក បងប្រុសអាយុប្រហែល១០ឆ្នាំ នៅក្នុងផ្ទះ គ្រានោះមានជនមិនស្គាល់មុខមួយក្រុមបានបើករថយន្ត ពណ៌សមិនស្គាល់ម៉ាក បានចាប់ក្មេងរងគ្រោះដាក់ក្នុងរថយន្ត ហើយបើកគេចខ្លួនទៅបាត់។លោកថាៈពេលភ្លាមៗនោះលោកមិនទាន់ ទទួលព័ត៌មានច្បាស់ដែរ រហូតដល់ពេលដែលម្តាយឪពុកនៅពេលចេញពីធ្វើការនៅពេលល្ងាចទៅហើយដែរទើបគេមកប្តឹង។
ដោយឡែក លោកធិនស៉ិនដេតអធិការក្រុងប៉ោយប៉ែតបានប្រាប់ថាពេលនេះលោក កំពុងតែដាក់កម្លាំងស្រាវជ្រាវតាមរកហើយៗបើតាមប្រជាពលរដ្ឋប្រាប់ថា គឺមានរថយន្តទូរីស ពណ៌ស អត់ស្លាកលេខ ព័ត៌មានយ៉ាងណានោះ នៅមិនទាន់ដឹងនោះទេ ។ តែពេលនេះលោកកំពុងតែបញ្ជាឲ្យកម្លាំងស៊ើបសួរឲ្យបានច្បាស់ថា ក្មេងខាងលើនោះ បាត់ដោយសារតែ ក្រុមជនមិនស្គាល់មុខចាប់ទៅមែន ឬក៏ខាងណាគេមកយកទៅ ។ទោះជាយ៉ាងណាក្នុងហេតុការណ៍នេះគេសង្កេតឃើញថាមិនត្រឹមតែកម្លាំងនគនរបាលទេសមត្ថកិច្ចកងរាជអាវុធហត្ថទាំងស្នាក់ការសន្តិសុខនិងមូលដ្ឋានក៏បានសហការណ៍គ្នាយ៉ាងដុតដៃដុតជើងស្រាវជ្រាវតាមរកក្មេងរងគ្រោះផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
211 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
1893 នាក់
ខែនេះ :
31481 នាក់
3 ខែនេះ :
59202 នាក់
សរុប :
2348434 នាក់