ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រជាជនរិះគន់ជញ្ជីង ចល័ត របស់ក្រសួងចាប់ផាកពិន័យរថយន្ត ដឹកដំឡូងនិងដឹកដី លើផ្លូវកំពុងស្ថាបនាដោយពិន័យធ្ងន់ធ្ងរ!
Sun,19 February 2017 (Time 05:59 AM)
ដោយ ៖ ករុណា (ចំនួនអ្នកអាន: 1076នាក់)


បន្ទាយមានជ័យ:ប្រជាពលរដ្ឋ អ្នករកស៊ីបើកបររថយន្ត ដឹកដី និងអ្នកបើកបររថយន្តដឹកដំឡូងរិះគន់ ក្រុម មន្ត្រី ជញ្ជីងចល័ត របស់ ក្រសួង ដែលផាក ពិន័យ មកលើពួកគាត់ ច្រើនហួសហេតុពេក ដោយគ្រាន់តែពួកគាត់បើកបរឆ្លងកាត់ ផ្លូវ ដែលកំពុងស្ថាបនាហើយមិនបានឆ្លងកាត់ផ្លូវជាតិផងនោះ។
ប្រតិកម្ម របស់ ប្រជាពលរដ្ឋ អ្នកដឹកដំឡូង និងរថយន្តដឹកដីបានផ្ទុះឡើងកាលពី ព្រឹកថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៧ បន្ទាប់ពី ក្រុមសមត្ថកិច្ច ជញ្ជីងចល័ត របស់ ក្រសួង បានដាក់ ប៉ុស្តិ៍ ត្រួតពិនិត្យឆ្មក់ស្ទាក់ចាប់រថយន្ត នៅលើ កំណាត់ផ្លូវជាតិ លេខ ៥៨ (ផ្លូវេព្រំដែន) ស្ថិត ត្រង់ ចំណុច ភូមិផ្សារកណ្តាល សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។
 
លោកគឹមសុវណ្ណ ប្រធាន មន្ទីសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ។បានប្រាប់កាសែតខ្មែរជាយដែនថា  លោកបាន ដឹងដែរថាមានមន្ត្រី ជញ្ជីងចល័តរបស់ក្រសួងគេបានដាក់ត្រួតពិនិត្យនិងផាកពិន័យ តែគេមិនបានឲ្យខាងខេត្តយើងសហការណ៍ទេគឺខាងក្រសួងជាអ្នកចាត់ចែងផាកពិន័យហើយការធ្វើនេះគឺជាការអនុវត្តច្បាប់។
អ្នកស្រី អ៊ឹមស៊ិនយាងអាយុ៤៣ឆ្នាំ រស់នៅក្រុងសិរីសោភ័ណ  ដែលបានស៊ីឈ្នួលដឹកដំឡូងគេពីភ្នំតែហាំស្រុកស្វាយចេកយកទៅលក់នៅស្រុកម៉ាឡៃដោយបានកំរ៉ៃថ្លៃឈ្នួលក្នុង១តោន២៥០០០រៀល  ដោយបើកបរតាមបណ្តោយផ្លូវជាតិលេខ៥៨ដែលចិនកំពុងស្ថាបនាដោយឆ្លងកាត់ ចំណុចខាងលើហើយត្រូវបាន ក្រុមមន្ត្រី ជញ្ជីង ចល័តក្រសួង ផាកពិន័យ រថយន្តគាត់ ដែលជាប្រភេទហីយ៉ាន់ដាយ ភ្លៅ២កង់៦ ក្នុងឈៀកគេដាក់កំណត់ទំងន់១៦តោន។
 
អ្នកស្រីបន្ត ឲ្យដឹងទៀតថាដោយាសារតែរថយន្តគាត់បានដឹកលើសទំងន់ក្នុងឈៀក ៧តោននិង៨០០គីឡូ ត្រូវបាន គេផាកពិន័យ អស់៤២០០០០០(បួនលានពីសែនរៀល) ដោយគ្មានការយោគយល់ឡើយ។និងបានសម្លុតគាត់ថាបើមិនព្រមបង់លុយគ្រប់ចំនួនទេគេនិងយករថយន្តទៅស្នងការខេត្តហើយម្ចាស់រថយន្តត្រូវមានទោសទៀត។ទើបគាត់និងប្តីបានសំរេចចិត្តអោយកូនចងការប្រាក់អ្នកជិតខាង៤លានរៀលដើម្បីបង់លុយទៅឲ្យសមត្ថកិច្ចជញ្ជីងចល័តទាំងនោះទៅកុំអោយវែងឆ្ងាយ។ អ្នកស្រីនិយាយទាំងអួលដើមកថា គ្រួសារគាត់មិនដែលហ៊ានរកស៊ីល្មើសច្បាប់អ្វីទេសុខចិត្តទិញរថយន្តដឹកដំឡូងគ្រាន់បានចំណេញបន្តិចបន្តួចព្រោះត្រូវចំណាយច្រើនដោយបំពេញកតព្វកិច្ចបង់ពន្ធភាស៊ីបាតង់ ឈៀកអាជីវកម្មដែលរដ្ឋាភិបាលបានកំណត់ត្រឹមត្រូវទាំងអស់បើអោយគាត់ដឹកតាមកំណត់ឈៀកនោះមិនរួចថ្លៃសាំងនិងថ្លៃបង់សមត្ថកិច្ចតាមដងផ្លូវទេទើបគាតើដាក់លើសបន្តួចបន្តួចទុកគ្រាន់ដោះស្រាយថ្លៃផ្លូវខ្លះ។
អ្នកស្រី បន្តទាំងហួសចិត្តថាដោយសារតែគាត់ធ្លាប់បានមើលព័ត៌មានដែលគេបានផ្សាយតាមកញ្ចក់ទូរទស្សន៍ថា ជញ្ជីងថ្លឹងរថយន្តនោះមានសិទ្ធិដាក់ ប៉ុស្តិ៍ចាប់ផាកពិន័យតែលើថ្នល់ជាតិតែប៉ុណ្ណោះ!មិនគួរមកដាក់ផាកពិន័យរថយន្តគាត់ដែលបើកបរលើផ្លូវដីគ្រួសក្រហមដែលកំពុងស្ថាបនាមិនទាន់រួចបែបនេះទេ។
អ្នកស្រី ក៏បានធ្វើការសំណូមពរដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល មេត្តាជួយ មើលប្រជាពរដ្ឋផង ដែលខំប្រឹងរកស៊ីខ្លួនឯងទាំងត្រដាបត្រដួស  បើគ្នាទៅថៃបែថាគ្នាទៅជ្រកកោនប្រទេសគេ រកស៊ីខ្លួនឯងហើយមិនសមស្របនិងសង្គមទៀត បើគ្នាចងការអង្គការរត់ចោលស្រុកថាគ្នារកស៊ីយ៉ាប់ ។បើមន្ត្រីទាំងនេះធ្វើអោយប្រជាពលរដ្ឋតានតឹងអារម្ភតែបែបនេះច្បាស់ជា ប្រជាពលរដ្ឋរត់ចោលស្រុកអស់ហើយគ្មានអ្នកណាបោះឆ្នោតទៀតទេ។ ចំណែក អ្នកបើកបរ រថយន្តដឹកដីក៏បានលើកឡើងប្រហាក់ប្រហែលគ្នាដែរថាការដាក់ជញ្ជីងចល័តផាកពិន័យលើផ្លូវដែលកំពុងស្ថាបនានេះហាក់ដូចជាមិនសូវសមទំនងឡើយព្រោះរថយន្តគាត់មិនបានដឹកឡើងលើថ្នល់កៅស៊ូឡើយ។ទោះជាយ៉ាងប្រជាពលរដ្ឋបានឃើញហើយទើសភ្នែកក៏បានសូមសំណូមពរដល់សម្តេចតេជោហ៊ុនសែនមេត្តាជួយមើលមន្ត្រីមួយក្រុមនេះផងព្រោះតែពួកគេកំពុងតែហែកសន្លឹកឆ្នោតគណះបក្សប្រជាជនកម្ពុជាហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
267 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7416 នាក់
ខែនេះ :
26969 នាក់
3 ខែនេះ :
60802 នាក់
សរុប :
2511509 នាក់