ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ព្រះសង្ឃខ្មែរ៥អង្គ គង់នៅប្រទេសថៃ រងគ្រោះថ្នាក់ចរាចរណ៍!
Sun,19 February 2017 (Time 02:29 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1613នាក់)


ប្រទេសថៃ ៖ ព្រះសង្ឃខ្មែរដែលមានព្រះជន្មចាប់ពី២១ ដល់២៧ វស្សា  ដែលបច្ចុប្បន្នកំពុងគង់នៅក្នុងទីអារាម  នាប្រទេសថៃ  បានទទួលរងនូវគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរខណៈដែលព្រះសង្ឃទាំងអស់បានធ្វើដំណើរទៅកាន់វិទ្យាល័យមួយកន្លែង តាមរយៈ ម៉ូតូកង់៣ ( តុ តុ ) ហើយក៏ស្រាប់តែម៉ូតូនោះជួបនឹងបញ្ហានៃគ្រឿងម៉ាសុីន ។យោងតាមការផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកថៃមួយបានបញ្ជាក់ថា  នៅថ្ងៃទី១៨ ខែកុម្ភៈ  ឆ្នាំ២០១៧  វេលាម៉ោង ១២ និង៤៥ នាទី ថ្ងៃត្រង់  មានករណីគ្រោះថ្នាក់  ចរាចរណ៍ដោយឯកឯងមួយបានកើតឡើង  នៅត្រង់ចំណុចផ្លូវអក្សរតេ  កែងផ្លូវថាវសុរៈនិងផ្លូវរ៉ាចនីកុន  ស្ថិតនៅខាងក្រោមស្ពានអាកាស  ដែលមានផ្លូវរថភ្លើងឆ្លងកាត់ ក្នុងខេត្ត នគររាជសីមា  ប្រទេសថៃ ។  ព័ត៌មានបានបន្តថា  នៅមុនពេលកើតហេតុគឺមានព្រះសង្ឃចំនួន៥អង្គ  ដែលមានសញ្ជាតិជាខ្មែរ  បានគង់នៅឯទីអារាមក្នុងប្រទេសថៃ  បាននិមន្តតាមរយៈម៉ូតូកង់៣  ក្នុងទិសដៅទៅកាន់មហាវិទ្យាល័យ មហាចុឡាឡុងកន  ដែលស្ថិតនៅចំងាយពីទីតាំងកើតហេតុ ប្រមាណ ៦ គីឡូម៉ែត្រ ។លុះនៅពេលដែលម៉ូតូកង់៣ កំពុងតែបើកសុខៗ  ដល់ត្រង់ចំណុចកើតហេតុ  ដែលផ្លូវ មានលក្ខណៈជាអក្សរតេ  ស្រាប់តែម៉ូតូនោះទំនងជាមានបញ្ហា  ព្រោះម៉ូតូលែងស្តាប់ ការបញ្ជារបស់ម្ចាស់វាទៅហើយ  ធ្វើអោយម៉ូតូនេះមិនអាចកាច់ចង្កូតបាន  ក៏ត្រូវទៅមុខ ត្រង់  ដោយបានបុកទៅលើជញ្ជាំងបេតុងយ៉ាងពេញទំហឹង  ព្រមទាំងបានរួញក្បាលម៉ូតូ ទាំងស្រុង ។ ដោយឡែកអ្នកបើកបរ  និងព្រះសង្ឃដែលកំពុងគង់នៅលើម៉ូតូនោះ  បានហោះផ្លោងបោកព្រះកេសទៅនឹងថ្នល់ផង  និងទៅលើជញ្ជាំងបេតុងនោះផង  បណ្តាល អោយរងរបួសពេញផ្លូវ ។  ភ្លាមៗក្រោយពេលកើតហេតុ  ខណៈដែលក្រុមតម្រួតថៃបានចុះមកត្រួតពិនិត្យ  គឺសង្គេត ឃើញថា  ក្នុងចំណោមព្រះសង្ឃទាំងអស់  មានព្រះសង្ឃចំនួនពីរព្រះអង្គ  ដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរដោយបែកព្រះកេស  រីឯ១ព្រះអង្គទៀត  បានរងរបួសរហូតបាក់ដៃស្តាំម្ខាងដោយឡែកអ្នកបើកបរម៉ូតូកង់៣  ដែលមានឈ្មោះ ផាន់ អ៊ុនម៉ា  ភេទប្រុស  អាយុ៥៥ឆ្នាំរស់នៅភូមិ៨  ឃុំណងបួរសាលា  ស្រុកមឿង  ខេត្តនគររាជសីមា  ក៏បានរងរបួស  យ៉ាងដំណំដែរ  ដោយគេបានសារភាពថា  មិនដឹងយ៉ាងម៉េចបានជាម៉ូតូនេះលែងស្តាប់ ការបញ្ជារបស់គាត់  ទើបបណ្តាលអោយមានរឿងរ៉ាវបែបនេះ ។ បច្ចុប្បន្នទាំងអ្នកបើកបរ  ក៏ដូចជាព្រះសង្ឃខ្មែរទាំងអស់  បានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យអស់ហើយ  ដោយសមត្ថកិច្ថកំពុងសិក្សាទៅលើម៉ូតូកង់៣នេះ  ថាតើបណ្តាល មកពីមូលហេតុអ្វី ?  ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
110 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7259 នាក់
ខែនេះ :
26812 នាក់
3 ខែនេះ :
60645 នាក់
សរុប :
2511352 នាក់