ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មន្ត្រីជំនាញ កាំកុងត្រូលសាខា ខេត្តបន្ទាយមានជ័យនិងសមត្ថកិច្ចពាក់ព័ន្ធចុះត្រួតពិនិត្យបន្លែក្នុងផ្សារត្រី!
Mon,20 February 2017 (Time 01:14 PM)
ដោយ ៖ ខ្មែរជាយដែន (ចំនួនអ្នកអាន: 934នាក់)


បន្ទាយមានជ័យ
 
     លោកស៊ានស៊ីណាតដឹកនាំមន្ត្រីជំនាញ កាំកុងត្រូលសាខា ខេត្តបន្ទាយមានជ័យនិងសមត្ថកិច្ចពាក់ព័ន្ធមន្ទីពានិជ្ជកម្ម ប៉ូលីសប្រឆាំងបទល្មើស សេដ្ឋកិច្ច ខេត្តនិងក្រសួង សហការជាមួយអាជ្ញាធរ ក្រុងប៉ោយបែតបានចុះទៅ
ត្រួតពិនិត្យ ទៅលើបន្លែផ្លែឈេីនាំចូលពីប្រទេសជិតខាងយកទៅធ្វេីតេស្តរកសារធាតុគីមីដែលធ្វេីឧ្យប៉ះពាល់សុខភាពពលរដ្ឋ ។
 
ប្រតិបត្រការនេះបានធ្វើឡើង នៅវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១៧ នៅក្នុងផ្សារត្រី ស្ថិតក្នុង ភូមិ បាលិលេយ្យ១សង្កាត់ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។
 
លោក ស៊ានស៊ីណាត  ប្រធានសាខាកាំកុងត្រូលខេត្ត បន្ទាយមានជ័យ បាន
ថ្លែងថា ដោយមានការយកចិត្តទុកដាក់ ដល់សុខភាព ប្រជាពលរដ្ឋ នាយកដ្ឋានកាំកុងត្រូល  បានប្រគល់រថយន្តនិងសម្ភារៈឧបករណ៍ បច្ចេស ទំនើប សំរាប់ ធ្វើតេស្ត រកសារធាតុគីមី លើបន្លែផ្លែឈេីនាំចូលពីប្រទេសជិតខាង ។  
 
លោកបន្ត អោយដឹង ទៀតថា ការចុះមកពិនិត្យ ថ្ងៃនេះបើសិនជា យើងរកឃើញថា បន្លែផ្លែឈើ ដែលមានសារធាតុ គីមី យើងនឹងធ្វើការ រឹបអូស ហើយអោយម្ចាស់ធ្វើកិច្ចសន្យា បញ្ឈប់ ការនាំចូលនូវ បន្លែផ្លែឈើដែលផ្ទុកជាតិគីមីនេះ មកលក់បន្តទៀត។
ហើយករណីដែលមិនព្រមរាងចាល នៅតែបន្តលក់ បន្លែ ផ្លែឈើដែលមានជាតិ គីមីទៀត ក្រោយពីសមត្ថកិច្ចជំនាញធ្វើកិច្ចសន្យារួចហើយគឺ យើងនិងគ្មានការយោគយល់ទៀតទេគឺរៀបចំបញ្ជូនសំណុំរឿងបញ្ចូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។
លោកស៊ានស៉ីណាត បញ្ជាក់ថាក្រោយពីចុះត្រួតពិនិត្យក្នុងផ្សារត្រីប៉ោយប៉ែតរួចរាល់ដោយលទ្ធផលរកមិនឃើញមាន
បន្លែ ផ្លែឈើទាំង៣៦មុខដែលនាំចូលពីថៃនោះប្រើប្រាស់ជាតិគីមីធ្ងន់ធ្ងរដែលប៉ះពាល់សុខភាពប្រជាពលរដ្ឋទេតែទោះជាយ៉ាងណានៅរសៀលថ្ងៃដដែលនេះលោកនឹងដឹកនាំកម្លាំងជំនាញចុះទៅត្រួតពិនិត្យនៅផ្សារសិរីសោភ័ណបន្តទៀត៕ចាន់សុខលន់
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1894 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
4527 នាក់
ខែនេះ :
16917 នាក់
3 ខែនេះ :
56663 នាក់
សរុប :
2482372 នាក់