ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ថ្ងៃនេះជាថ្ងៃអវសាន្ត នៃគណបក្សប្រឆាំង?
Mon,20 February 2017 (Time 02:17 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1064នាក់)


ភ្នំពេញៈ នៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ២០១៧ មានជិកគណបបក្សប្រជាជនកម្ពុជា ៦៦ រូប ដែលមាន អាសនៈនៅក្នុងរដ្ឋភាជាតិ អវត្តមាន២ រូប  បានអនុវត្តម័តច្បាប់ស្តីពីគណបក្សនយោបាយ ដោយ បានធ្វើវិសោធនកម្ម ទៅលើមាត្រាមួយចំនួន ។

ក្នុងការធ្វើវិសោធនកម្ម និងការកែប្រែមាត្រាមួយចំនួន នៅក្នុងច្បាប់ស្តីពីគណបក្សនយោបាយនេះ ខាងគណៈសង្គ្រោះជាតិ ជាគណបក្សប្រឆាំងធំមួយ នៅកម្ពុជា មិនបានចូលរួមប្រជុំសភា ដើម្បីអនុម័ត ទៅលើការធ្វើវិសោធនកម្ម និង ការកែប្រែមា ត្រា នៃ ច្បាប់នេះឡើយ ។

លោក សុន ឆ័យ តំណាងរាស្ត្រមកគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថាៈ តំណាងរាស្ត្រ គណសង្គ្រោះជាតិ មិនអាចចូលរួមប្រជុំវិសាមញ្ញនៅរដ្ឋសភា ដើម្បីកែប្រែឬវិសោធកម្មច្បាប់នេះ ទេ ដោយសារតែការធ្វើវិសោធនកម្មច្បាប់ បានប៉ៈពាល់យ៉ាងខ្លាំងដល់គណបក្សនយោបាយនៅកម្ពុជា និងប៉ៈពាល់ផលប្រយោជន៍ជាតិ និងរបបលទ្ធិប្រជាធិបតេយ្យ ។  ចំណែកគណបក្សនយោបាយ ចំនួន ៦៥ គណបក្សនយោបាយ មិនទាន់មានប្រតិកម្មទៅលើ ការធ្វើវិសោធនកម្ម  និងការកែប្រែមាត្រាមួយចំនួន នៃច្បាប់នេះ នៅឡើយ ហាក់ដូចជាមិនទាន់ ខ្វល់ខ្វាយអំពីច្បាប់នេះ ។

ក្នុងការធ្វើវិសោធនកម្ម និង ការកែប្រែច្បាប់នេះ កាលពីថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ២០១៧ មានអង្គ ការចំនួន ១២ ដែលធ្វើការឃ្លាំមើលទៅគណបក្សនយោបាយ បានសេចក្តីថ្លៃងការអំពីការព្រួយ បារម្ភទៅលើការធ្វើវិសោធនកម្ម និង ការកែប្រែមាត្រានៃច្បាប់នេះ ។ តែរាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ នីតិកម្មច្បាប់ ព្រមទាំងរដ្ឋសភាជាតិ មិនបានយកភ្នែកសម្លឹងមើលផង ៕ 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
835 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7984 នាក់
ខែនេះ :
27537 នាក់
3 ខែនេះ :
61370 នាក់
សរុប :
2512077 នាក់