ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អង្គភាពប្រឆាំងអំពើរពុករលួយគួរតែស៊ើបអង្កេតមន្ត្រីជលផលម្នាក់ដែល រងការចោតប្រកាន់ពីអ្នករកស៊ីដឹកត្រី នៅក្រុងប៉ោយប៉ែត ចោទថាទារប្រាក់ ក្រៅផ្លូវការច្រើន ហួសហេតុ!
Sun,19 February 2017 (Time 09:20 PM)
ដោយ ៖ មករា (ចំនួនអ្នកអាន: 1084នាក់)


ក្រុងប៉ោយប៉ែត៖
អង្គភាព ប្រឆាំង អំពើរពុករលួយគួរបើកការស៉ើបអង្តេតករណីមន្ត្រីជលផល 
ម្នាក់ឈ្មោះ ឈ្មោះនូវលាង ដែលត្រូវបានអ្នករកស៊ីដឹកត្រី នៅក្រុងប៉ោយប៉ែត ចោទ កំពុងប្រព្រឹត្ត អំពើរពុករលួយពេញបន្ទុកខណៈទារប្រាក់ ក្រៅផ្លូវការពីពួកគាត់ច្រើន ហួសហេតុដោយមិនបានចេញវិក័យបត្រ័ត្រឹមត្រូវ។
 
ប្រភពព័ត៌មានបានឲ្យដឹងថាជារៀងរាល់ថ្ងៃប្រជាពលរដ្ឋអ្នករកស៊ីដឹកត្រីប្រានាំចូលពីប្រទេសថៃកមកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានសម្តែងនូវការមិនសប្បាយចិត្តចំពោះមន្ត្រីជំនាញផ្នែកជលផលប្រចាំការនៅក្រុងប៉ោយប៉ែតដែលបានធ្វើការគាបសង្កត់ឲ្យពួកគាត់បង់ប្រាក់ថ្លៃក្បាលឡានប្រចាំថ្ងៃហួសហេតុ ។ ប្រជាពលរដ្ឋអ្នកដឹកត្រីទាំងនោះបានឲ្យដឹងទៀតថា:ត្រី១ឡានកាមរីត្រូវមន្ត្រីជំនាញទារប្រាក់៤ម៉ឺនរៀល ទៅ៦ម៉ឺនរៀល។បើដឹកតាមឡាននីសាន់តម្រូវឲ្យបង់ក្បាលឡាន១០ម៉ឺនរៀលក្នុង១ឡាន តែអ្វីដែលជាការចាប់អារម្មណ៍នោះគឺការបង់ប្រាក់ខាងលើនេះមន្ត្រីជំនាញមិនបានចេញវិក័យបត្រ័ឲ្យទេ ដែលគេជឿថាវាជាសកម្មភាពទារលុយខុសច្បាប់ពុករលួយ។
 
បើតាមអ្នរកស៊ីដឹកត្រីចេញពីប៉ោយប៉ែតនៅតាមផ្លូវពីប៉ោយប៉ែតរហូតដល់ក្រុងភ្នំពេញពួកគាត់ត្រូវចំណាយប្រាក់សរុបអស់១៥ម៉ឺនរៀលសម្រាប់រថយន្តធុនតូច ។ ប្រភពបានលើកឡើងទៀតថា:មន្ត្រីជំនាញដែលដើរទារលុយពួកគាត់ប្រចាំថ្ងៃនោះត្រូវបានគេស្គាល់ឈ្មោះ នូវ លាង ប្រធានការិយាល័យសង្កាត់រដ្ឋបាលជលផលក្រុងប៉ោយប៉ែត។ ពួកគេថាក្នុង១ថ្ងៃប្រាក់ដែលមន្ត្រីខាងលើទារបានពីពួកគាត់សរុបមិនក្រោមពី៧០ម៉ឺនរៀលទេ ដូច្នេះក្នុង១ខែមន្ត្រីរូបនេះអាចរកចំណូលបានគិតជាធម្យមភាគគឺស្មើនិង២១លានប្រាក់រៀល ។ សំនួរថាតើប្រាក់ដែលមន្ត្រីជំនាញឈ្មោះនូវលាង យកទៅណាខ្លះ ក្រៅពីចំណាយលើថ្លៃជួលផ្ទះធើ្វស្នាក់ការចំនួន៦០ម៉ឺនរៀលក្នុងខែ សល់ប៉ុន្មានពួកគេអាចចែកគ្នាចាយក្នុងម្នាក់មិនក្រោមពី៤២០០០០០រៀល( បួនលានពីរសែនរៀល)ឡើយ ។ ប្រភពពីក្រុមអ្នករកស៊ីដឹកត្រីបានឲ្យដឹងថា:ទីតាំងដែលក្រុមមន្ត្រីជំនាញដើរប្រមូលលុយពីឈ្មួញដឹកត្រីនៅក្រុងប៉ោយប៉ែតរួមមាន ប្លុកផ្សាររ៉ាថ្មី ផ្សារមង្គល ផ្ទះសំណាក់លីហួត និងក្រោយផ្កាយបី ។ ពាក់ពន្ធ័និងការចោទប្រកាន់ខាងលើ នៅព្រឹកថ្ងៃទី១៩ខែកុម្ភះឆ្នាំ២០១៧ នេះ លោកនូវ លាង អ្នកសារព័ត៏មានយើងមិនអាចសុំការអធិប្បាយបាននូវឡើយទេជុំវិញការចោទប្រកាន់របស់ក្រុមឈ្មួញត្រីខាងលើនោះ ។ 
 
ទោះជាយ៉ាងណាប្រជាពលរដ្ឋសំណូមពរ  ឲ្យអង្គភាព ប្រឆាំងអំពើរពុករលួយបើកការស៊ើបអង្កេតលើករណី មន្ត្រីជលផល ម្នាក់ ឈ្មោះនូវលាង ដែលត្រូវបានអ្នករកស៊ីដឹកត្រី នៅក្រុងប៉ោយប៉ែត ចោទ កំពុងប្រព្រឹត្ត អំពើរពុករលួយពេញបន្ទុកខណៈទារប្រាក់ ក្រៅផ្លូវការពីពួកគាត់ច្រើន ហួសហេតុដោយមិនបានចេញវិក័យបត្រ័ត្រឹមត្រូវនេះផងទាន!។
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
369 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7518 នាក់
ខែនេះ :
27071 នាក់
3 ខែនេះ :
60904 នាក់
សរុប :
2511611 នាក់