រថយន្តកាមរី ឡើងជែងមិនផុតបុកគ្នាបណ្តាលឲ្យស្លាប់មនុស្សម្នាក់និង៤នាក់ទៀតរបួស!
បន្ទាយមានជ័យ:យ៉ាងហោចណាស់ម្នាក់ស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីពេទ្យ ចំណែក៤នាក់ទៀតបានរងរបួសធ្ងន់ស្រាលខណះរថយន្តកាមរីពណ៌ប្រផេះឆ្នាំ១៩៨៩ឡើងជែងរថយន្ត០១គ្រឿង ម៉ាកកាមរីពណ៌ស ឆ្នាំ១៩៨៩មិនផុតទង្គិចគ្នាបណ្តាលវេរចង្កូចធ្លាក់ពីលើទ្រូងផ្លូវក្រោយហេតុការណ៍អ្នកបើកបររថយន្តគេចបាត់ស្រមោល។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា៖នៅថ្ងៃទី២០ខែកុម្ភះ២០១៧ វេលាម៉ោង១៨និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅត្រង់ចំណុច ចន្លោះបង្គោលគីឡូម៉ែត្រ៣៧៣-៣៧៤ ស្ថិតនៅភូមិសូរីយាថ្មី ឃុំកូប ស្រុកអូរជ្រៅ រវាងរថយន្តកាមរីពណ៌ប្រផេះ ឆ្នាំ១៩៨៩ ជិះគ្នា០៥នាក់ បើកបរស្របទិសគ្នាពីទិសខាងកើតទៅខាងលិច មកដល់ចំណុចកើតហេតុ បានឡើងជែង រថយន្ត០១គ្រឿង ម៉ាកកាមរីពណ៌ស ឆ្នាំ១៩៨៩ ជិះគ្នា០៣នាក់ ឡើងជែងមិនផុត បានប៉ះនឹងរថយន្តខាងលើ ហើយបានវេរចង្កូតធ្លាក់ពីលើទ្រូងផ្លូវ។
រថយន្តពណ៌ ប្រផេះវេរចង្កោត ធ្លាក់ទៅខាងត្បូង បុកនឹងបង្គោលភ្លើង បណ្ដាលឲ្យរបួស០៤នាក់ (ប្រុស០៤នាក់) ស្រាល០២នាក់ ធ្ងន់០២នាក់ បានបញ្ជូនទៅមន្ទីរពេទ្យមង្គលបូរី ដល់មន្ទីរពេទ្យ បានស្លាប់នៅមន្ទីរពេទ្យ០១នាក់ ឈ្មោះ ផាត់ សុវណ្ណ ភេទប្រុស អាយុ៥៧ឆ្នាំ នៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ អ្នកបើកបរក្ដាប់អត្តសញ្ញាណមិនបាន រត់គេចខ្លួនបាត់។
រថយន្តពណ៌ស ជិះគ្នា០៣នាក់ វេរចង្កោតធ្លាក់ទៅខាងជើង មិនមានអ្នករបួសទេ បើកបរដោយឈ្មោះ ជា សោភា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិគគ្រួស ឃុំពេជ្រមន្នី ស្រុក គងពសី ខេត្តកំពង់ស្ពឺ ។
វត្ថុតាងនៃការគ្រោះថ្នាក់យកមករក្សទុកនៅអធិការដ្ឋានដើម្បីរងចាំធ្វើការដោះស្រាយទៅតាមនិតិវិធី៕