ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យផ្ទុះអាវុធជាច្រើនគ្រាប់បង្ក្រាបក្រុមចោរប្លន់ និងឃាត់បានម្នាក់!
Tue,21 February 2017 (Time 08:11 AM)
ដោយ ៖ មករា (ចំនួនអ្នកអាន: 931នាក់)


ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅធ្វើការបង្ក្រាបមុខសញ្ញាក្រុមចោរប្លន់ ដោយ មានការផ្ទុះអាវុធជាច្រើនគ្រាប់ទីបំផុតឃាត់ខ្លួនបានជនសង្ស័យម្នាក់!
 
ហេតុការណ៍នេះបានធ្វើអោយភ្លាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០៧ នៅចំណុចផ្ទះជនសង្ស័យ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និង។
 
ជនសង្ស័យឈ្មោះប៊ុត ធីឌុល ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិគោកចំបក់សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
 
សមត្ថកិច្ចបានអោយដឹងថា ដោយមានបញ្ជាផ្ទាល់ពីលោកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌ ទើបកម្លាំងធ្វើ ការសើបអង្កេត និងស្រាវជ្រាវអស់រយះពេលជាយូមកហើយរហូតមកវេលាកើតហេតុនគរបាលបានចុះបង្ក្រាបឆែកឆេផ្ទះជនសង្ស័យតែជនសង្ស័យបានព្យាយាមគេចពីសមត្ថកិច្ចធ្វើអោយសមត្ថកិច្ចសម្រេចផ្ទុះអាវុធអស់ជាច្រើនគ្រាប់ផងដែរទើបអាចឃាត់ខ្លួនបាន។
 
បន្ទាប់មកកម្លាំងនគរបាល បានចាប់ខ្លួនបក្សពួកបាន២នាក់ ក្នុងនោះ ទី១,ឈ្មោះ ប៊ូ រី អាយុ២៣ឆ្នាំ មុខរបរជាងដែក ស្នាក់នៅផ្ទះក្នុងភូមិគោក ចំបក់ សង្កាត់ចោមចៅ ទី២, ឈ្មោះ អន វណ្ណ: អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិជាមួយគ្នាមានស្រុកកំណើត នៅស្រុកពញាឮ ខេត្តកណ្តាល។ បន្ទាប់មកបាននាំទៅសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅតុលាការរួចរាល់ហើយដែរ។ រហូតមកទល់ពេលនេះទើបចាប់បានមេខ្លោងខាងលើម្នាក់ទៀត។
 
ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានកម្លាំងនគរបាលបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យធ្វើការសាកសួនិងកសាងសំណុំរឿងបញ្ជូនទៅតុលារការចាត់ការតាមច្បាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
224 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
1906 នាក់
ខែនេះ :
31494 នាក់
3 ខែនេះ :
59215 នាក់
សរុប :
2348447 នាក់