ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ស្នងការខេត្តបន្ទាយមានជ័យប្រតិកម្មម្ចាស់អាខោនហ្វេសប៊ុក មួយដែលលើកឡើងថាលោកស្នងកាអាត់ខែមនិងអធិការធិនស៊ិនដេតមិនយកច្បាប់ក្រសួង មហាផ្ទៃភូមិមានសុវត្ថភាពមកអនុវត្តន៍!
Tue,21 February 2017 (Time 10:50 AM)
ដោយ ៖ ករុណា (ចំនួនអ្នកអាន: 1888នាក់)


 
 
បន្ទាយមានជ័យ:ស្របពេលដែលប្រជាពលរដ្ឋ រិះគន់មេបញ្ជាការនិងអធិការក្រុងប៉ោយប៉ែតថាបង្ក្រាបបានតែល្បែងតាមដុបចេក តែប៉ះអនឡាញមានខ្នងមិនហ៊ានទៅជិតខណៈ ល្បែង អនឡាញ ២កន្លែង ស្ថិតក្នុងភូមិ ក្បាលស្ពាន២  សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។ដែលគេសង្ស័យថាមានមន្ត្រីកងរាជអាវុធហត្ថគ្រាក់ៗដែលមានឥទ្ធិពលក្នុងខេត្តនេះមានភាគហ៊ុនក្នុងការបើកនោះហើយពេលនេះបានកំពុងតែ បើកលេងយ៉ាង រំភើយ  ប្រកបដោយសុវត្ថភាពគ្មានសមត្ថកិច្ចណាហ៊ាន បង្ក្រាបហើយមានទាំងអ្នកខ្លះបង្ហោះហ្វេសប៊ុកព្រោងព្រាតនោះបានធ្វើអោយ លោកឧត្តមសេនិយ៍ទោ អាត់ខែម ស្នងការខេត្ត បន្ទាយមានជ័យក្តៅស្លឹកត្រចៀក និងបានខមិនឆ្លើយតប មកកាន់ម្ចាស់ អាខោន ហ្វេសប៊ុក ឈ្មោះណារ៉ុងកៅ
ដែលបញ្ចេញមតិថាលោកស្នងអាត់ខែមនិងអធិការធិនស៊ិនដេតមិនយកច្បាប់ក្រសួង មហាផ្ទៃភូមិមានសុវត្ថភាពទាំងប្រាំបួនចំណុចទេព្រោះល្បែងអនឡាញទាំង២ចំណុចនៅភូមិក្បាលស្ពាន២សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតដែលពលរដ្ឋថាមិនបង្ក្រាបព្រោះហេតុអ្វី២០.០២.២០១៧ ?
ឆ្លើយតបក្នុង ខមិននោះលោកស្នងការបានលើកឡើងថា គ្មានអ្នកណាគេមិនយកចិត្តទុកដាក់ទេ អគុណណាស់អោយស្នងការរងទទួល ព្រ,ទ ត្រួតពិនិត្យតាមរបាយការណ៍។
ក្នុងនោះដែរមានអាខោនហ្វេសប៊ុកឈ្មោះ bunthon phoបានបញ្ចេញមតិថា ខ្ញុំយល់ឃើញថាវាជារឿងតូចតាចទេគួរកុំយករឿងតូចតាចមកធ្វើជារឿងស្មុកស្មាញសមត្ថកិច្ចបានបង្ក្រាបរឿងធំច្រើនណាស់កុំនិយាយដូចមិននិយាយ។
ហើយក៏មានមតិផ្ទុយពីអាខោនbunthon pho ដោយបានបញ្ចេញមតិថារឿងតូចមែនតែបើមិនយកចិត្តទុកវាអាចកើតជារឿងធំ។សូម្បីតែកំទេចភ្លើងតូចក៏ឆេះព្រៃដ៏ធំមួយបានដែរបើគ្មានការប្រុងប្រយ័ត្ននោះ។ទោះជាយ៉ាងណាប្រជារដ្ឋនិងចាំមើលចំណាត់ការរបស់លោកស្នងការក្នុងការបង្ក្រាបទីតាំងខាងលើនេះសង្ឃឹមថាមិនអោយពួកគាត់ខកបំណងទៀតឡើយ៕
 
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1320 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8469 នាក់
ខែនេះ :
28022 នាក់
3 ខែនេះ :
61855 នាក់
សរុប :
2512562 នាក់