ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ក្រោយពីតម្រួតថៃចាប់អាជីវករខ្មែរ២នាក់ពលរដ្ឋខ្មែរចង់អោយអាជ្ញាធរខ្មែរ ជួយយកចិត្តទុកដាក់ការពារពលរដ្ឋរបស់ខ្លួនប្រៀបដូចមេមាន់កាពារកូនរបស់វា!
Tue,21 February 2017 (Time 01:34 PM)
ដោយ ៖ ករុណា (ចំនួនអ្នកអាន: 962នាក់)


ក្រុង‌‌ប៉ោយប៉ែត :ក្រោយពីតម្រួតថៃចាប់អាជីវករខ្មែរ២នាក់ឪពុកកូនដោយចោតថាលក់ខោ ខៅប៊យ ក្លែងបន្លំស្លាកសញ្ញារំលោភកម្មសិទ្ធិបញ្ញា នោះពលរដ្ឋខ្មែរចង់អោយអាជ្ញាធរខ្មែរ ជួយយកចិត្តទុកដាក់ការពារពលរដ្ឋរបស់ខ្លួនប្រៀបដូចមេមាន់កាពារកូនរបស់វាទើបប្រសើរខណៈបានដឹងតៗគ្នាថាក្រុមDSIនិងសមត្ថកិច្ចថៃបានរៀបគំរោងនឹងចុះគាស់និងកាត់សោតូបនោះដោយអ្នកខ្លះមិនហ៊ានបើកតូបលក់ដូរដោយថ្ងូរថាលក់ដូរនៅប្រទេសគេសព្វថ្ងៃនេះមានលុយកាត់ឥវ៉ាន់លក់ហើយនៅពេលគេចុះមកចាប់ម្តងៗប្រៀបបានដូចជាចោអញ្ជឹង។
 
ប្រភពព័ត៌មានពីបងប្អូនអាជីវករខ្មែរដេលលក់ដូរ នៅផ្សារថៃរោងក្លឿបានប្រាប់ថានៅវេលាម៉ោង ១១និង១០នាទីថ្ងៃទី២១ខែគុម្ភះឆ្នាំ២០១៧នេះក្រុមសន្តិសុខផ្សាររោងក្លឿប្រទេសថៃបានប្រាប់ក្រុមអាជីវករខ្មែរទាំងអស់ឱ្យចាកចេញពីតូបហើយឱ្យទៅអង្គុយនៅខាងមុខផ្សារវិញដើម្បីអោយក្រុមDSI និងសមត្ថកិច្ចថៃបានឃើញនូវហ្វូងមនុស្សម្នាជាច្រើនទៅទើបមិនហ៊ានចូលមកនិងម៉្យាងវិញទៀតអង្គុយរងចាំមើលថាតើក្រុមDSIនិងសមត្ថកិច្ចទាំងនោះធ្វើសកម្មភាពអ្វីខ្លះខណះដែរក្រុមអាជីវករបានដឹងតៗគ្នាថាក្រុមDSIនិងសមត្ថកិច្ចថៃបានរៀបគំរោងនឹងចុះគាស់និងកាត់សោតូបនោះ។
បើតាមប្រភពប្រព័ត៍មានពីក្រុមអាជីវករបានឱ្យដឹងថា:កាលពីថ្ងៃទី១៩ខែគុម្ភៈឆ្នាំ២០១៧ម្សិលមិញនេះគឺមានក្រុមសន្តិសុខផ្សារបេនច្ចុវណ្ណ  ផ្សារចាស់ ស្ថិតនៅក្នុងផ្សាររោងក្លឿប្រទេសថៃបានប្រាប់ក្រុមអាជីវករខ្មែរឱ្យបិតតូបជាស្ថាពរតែម្តងគឺរយះពេល៥ថ្ងៃដោយមិនឱ្យអង្គុយសូម្បីតែមុខតូបរបស់ខ្លួន។ចំណែកឯផ្សារចាស់;ផ្សារថ្មី,ផ្សារដំបូលខៀវ ក្នុងបរិវរណផ្សាររោងក្លឿគឺត្រូូវបានបិតទាំងស្រុងតែម្តង។ដោយឡែកទំនិញដែលមិនមានខុសច្បាប់កម្មសិទ្ឋបញ្ញារបស់ប្រទេសថៃនោះខ្លះបើក ហើយខ្លះទៀតក៏មិនហានបើកដែរដោយខ្លាចគ្រែងក្រុមDSI និងសមត្ថកិច្ចថៃទាំងនោះសួររកប្រាសុី(បៃប្រាសុី)។អាជីវករខ្មែរលើកឡើងបន្ថែមទៀតថា:សព្វថ្ងៃនេះមានការលំបាកជាខ្លាំងដោយមានលុយទិញឥវ៉ាន់មកលក់ហើយក៏លំបាកទៀត ហើយចាប់ម្តងៗភយ័ស្លន់ស្លោអស់ហើយមិនដឹងព្រលឹងរត់ទៅណាអស់ហើយទេ។ពួកគាត់បញ្ជាក់ថា:ការលក់ដូរនៅប្រទេសគេសព្វថ្ងៃនេះមានលុយកាត់ឥវ៉ាន់លក់ហើយនៅពេលគេចុះមកចាប់ម្តងៗប្រៀបបានដូចជាចោអញ្ជឹង។
ហើយនៅថ្ងៃនេះដែរ តម្រួតថៃបានចាប់អាជីករខ្មែរ២នាក់ឪពុកនិងកូនដោយចោតថា លក់ខោ ខៅប៊យ ក្លែងបន្លំស្លាកសញ្ញាឬរំលោភកម្មសិទ្ធិបញ្ញាតែបានដោះលែងមកវិញព្រោះខោមិនបានក្លែងបន្លំយីហោ។ទោះជាយ៉ាងណាជុំវិញ នៃកង្វល់ របស់ ពលរដ្ឋខែ្មរដែលជា អាជីករខ្មែរលក់ដូរក្នុងផ្សារថៃនេះសង្ឃឹមថានិងមានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរខ្មែរក្នុងការការពារពលរដ្ឋរបស់ខ្លួនប្រៀបដូចមេមាន់កាពារកូនរបស់វាទើបប្រសើរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
783 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7932 នាក់
ខែនេះ :
27485 នាក់
3 ខែនេះ :
61318 នាក់
សរុប :
2512025 នាក់