ប្រជាពលរដ្ឋ២ស្រុកប្រឈមនិងគ្រោះមហន្តរាយរាំងស្ងួតខ្វះទឹកដែលកំពុងត្រូវការជំនួយជាបន្ទាន់ !
បន្ទាយមានជ័យ
យ៉ាងហោចណាស់ ស្រុកចំនួន២ គឺ ស្រុកស្វាយចេក និង ស្រុក អូរជ្រៅ នៃខេត្ត បន្ទាយមានជ័យ ។កំពុង ប្រឈម និងគ្រោះ មហន្តរាយ រាំងស្ងួត ខ្វះទឹកដែលកំពុងត្រូវការជំនួយជាបន្ទាន់.។
កាលពីថ្ងៃទី ២០ ខែ កុម្ភ: ឆ្នាំ២០១៧ នេះសារព័ត៌មាន យើងបានទទួល ដំណឹងពីប្រជាពលរដ្ឋ កំពុងខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ លោកកុកហួន មេឃុំ ស្លក្រាម នៃស្រុក ស្វាយចេក បានបញ្ជាក់ប្រាប់ថា បច្ចុប្បន្ន នេះ នៅ ឃុំ របស់ លោកមាន ភូមិចំនួន៣កំពុង ប្រឈមនឹងការ ខ្វះខាតទឹក ប្រើប្រាស់ ខ្លាំងនោះរួមមាន ១/ ភូមិ ចក់ពួក ២/ភូមិបឹងស្នោរ ដែលខ្វះខាតខ្លាំង ចំណែកភូមិកំណប់ គ្រាន់តែវេទនាបន្តិចដោយត្រូវទៅដឹកទឹកនៅកន្លែងឆ្ងាយចំនួន៨គីឡូម៉ែត្រឯណោះ។ លោកបញ្ជាក់ថា: ដោយសារតែពេលនេះលោកជាប់រវល់ខ្លាំងមិនទាន់បានធ្វើរបាយការណ៍បញ្ហាខ្វះទឹកនេះជូនថ្នាក់លើនៅឡើយទេ។
ចំណែកប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំសឹង្ហនៃស្រុកអូរជ្រៅបានប្រាប់ ថា:រាល់ថ្ងៃនេះមានភូមិ ចំនួន៤កំពុង ជួបការ ខ្វះខាតទឹក ប្រើប្រាស់ យ៉ាងខ្លាំង ដែលត្រូវការ ជំនួយជា បន្ទាន់ ។
លោក ម្លិះ ថន ជាគ្រូ បង្រៀន នៅសាលា បឋមសិក្សា រុនថ្មី បានប្រាប់ថា នៅក្នុង ឃុំ សឹង្ហទាំងមូលមាន៩ភូមិតែ ភូមិចាស់មិនទាន់ជួប បញ្ហាខ្វះខាតទឹកប្រើប្រាស់នៅឡើយទេ។ ព្រោះគេមាននអណ្តូង មានស្រះ ត្រពាំងដែលនៅអាចប្រើប្រាស់បាន។ ដោយឡែក៤ភូមិដែលគេទើបនិង បង្កើតថ្មីនៅក្នុងឆ្នាំ ១៩៩៧ ដែលនៅខ្វះខាត ស្រះត្រពាំង និងអណ្តូងទឹកប្រើប្រាស់ ដោយត្រូវទិញទឹកដែលគេដឹកតាម រថយន្តក្នុងតំលៃថ្លៃ តែពេលនេះ រិតតែធ្ងន់ធ្ងរជាងមុនទៅទៀតព្រោះអ្នកលក់ទឹក រកតែទឹកលក់គ្មាន ។ ទាក់ទងទៅនឹងបញ្ហាដែលប្រជាពលរដ្ឋ កំពុងជួប ប្រទះ នូវកង្វះទឹកប្រើប្រាស់នេះគឺអាចនឹងមានច្រើនជាងនេះតែដោយសារយើងខ្វះទិន្នន័យដោយសារព័ត៌យើងព្យាយាម សុំការបំភ្លឺពីលោកអ៊ុំរាត្រី អភិបាលរងនិងជាអ្នកនាំពាក្យរបស់សាលាខេត្ត បន្ទាយមានជ័យដែរតែលោកប្រាប់ថាកំពុងជាប់រវល់ប្រជុំ។ ទោះជាយ៉ាងណាប្រជាពលរដ្ឋក៏សូមសំណូមពរដល់ លោក ប្រធាន គណ: កម្មាធិការ គ្របគ្រង គ្រោះមហន្តរាយ ខេត្តបន្ទាយមានជ័យ។ មេត្តាជួយ រកមធ្យោបាយដោះស្រាយ បញ្ហាកង្វះទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ ដែលកំពុងតែជួបប្រទះនេះអោយទាន់សភាពការណ៍ផងទាន!៕