ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មិនដឹងតូចចិតរឿងអីបុរសម្នាក់ស្លៀកពាក់ស្អាតបាតរត់ចូលឡានសម្លាប់ខ្លួន!
Mon,20 February 2017 (Time 10:50 PM)
ដោយ ៖ ភារម្យ (ចំនួនអ្នកអាន: 887នាក់)


បន្ទាយមានជ័យ: បុរស វ័យក្មេងម្នាក់ទំនងជាមានវិបត្តិផ្លូវចិត្តប៉ងធ្វើ អត្តឃាត សម្លាប់ខ្លួនឯងតែមិនបានសំរេច ខណះដែល រត់ចូល រថយន្តក្រុងអោយឡានបុកតែរថយន្តបួងចង្កូតគេចផុតគ្រាន់តែប៉ះនិងកាងបន្តិចបណ្តាលឲ្យបុរសនោះរងរបួសបែកក្បាលអំពល់អ្នកស្រុកនាំទៅពេទ្យចំណែករថយន្ត បើកចេញបាត់។
ហេតុការណ៍ នេះបានកើតឡើងកាលពី វេលាម៉ោង ៣និង៣០ នាទីល្ងាច ថ្ងៃទី ២០ ខែ កុម្ភះ ឆ្នាំ ២០១៧ នៅលើកំណាត់ផ្លូវជាតិ លេខ៥ ត្រង់ចំណុច  ផ្លូវកែងបូរីវណ្ណាពិសិដ្ឋ   ស្ថិតក្នុងភូមិ គីឡូម៉ែត្រលេខ៤ សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ បុរស ម្នាក់វ័យប្រមាណជា៣២ឆ្នាំ ក្នុងសម្លៀកបំពាក់ខោខាវប៊យ ជើងខ្លី អាវយឺតនិងសាច់ឈាមស្រស់ថ្លា ដើរចុះដើរឡើងនៅ កន្លែងកើតហេតុខាងលើ មួយសន្ទុះ ស្របពេលនោះ ក៏មានរថយន្តក្រុង ១គ្រឿងបានបើកបរពីទិសខាងលិច ឆ្ពោះទៅទិសខាងកើតក្នុងល្បឿនយឺតៗក្នុងល្បឿនកុងទ័រ ៥០ លុះរថយន្តបើកមកដល់ជិតស្រាប់តែបុរសនោះបានរត់ទៅដេកឲ្យរថយន្តក្រុងកិនតែឡាននោះមិនបានកិនទេដោយបានបួងចង្កូតគេចផុតតែកាងរថយន្តបានប៉ះបណ្តាលឲ្យបុរសនោះបែកក្បាល។ដោយសារមិនមានរបួសធ្ងន់ធ្ងរណាមួយឃើញរថយន្តគ្មានចេតនាបង្ករគ្រោះថ្នាក់ទើបប្រជាពលរដ្ឋមិនបានឃាត់រថយន្តទេដោយគ្រាន់តែជួយដឹកអ្នករបួសទៅព្យាបាលនៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែតចំណែករថយន្តបន្តដំណើរទៅមុខទៀតដោយគ្មានការរំខានឡើយ។
ពាក់ព័ន្ធទៅហ្នឹងរឿងបុរសស្លៀកពាក់ស្អាតបាតរួចរត់ចូលរថយន្តប៉ងសំម្លាប់ខ្លួនមិនបានសំរេចនេះត្រូវបានមជ្ឈដ្ឋាននានាលើកឡើងផ្សេងៗពីគ្នាដោយគេជឿថាមិនមែនជាជនវិកលចរិតនោះឡើយ។មានអ្នកខ្លះលើកឡើងថាបុរសខាងលើទំនងជាមានវិបត្តិស្នេហ៍ឬក៏វិបត្តិគ្រួសារចាក់ស្រេះដោះស្រាយមិនចេញ តែអ្នកខ្លះវិញលើកឡើងថាទំនងជាបែកថ្នាំញៀនឬក៏ចាញ់ល្បែងព្រោះនៅតំបន់ប៉ោយប៉ែតនេះជាប្រភពនៃល្បែងស៊ីសងនិងគ្រឿងញៀនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
795 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7944 នាក់
ខែនេះ :
27497 នាក់
3 ខែនេះ :
61330 នាក់
សរុប :
2512037 នាក់