ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
រាជរដ្ឋាភិបាល ចង់ប្រែក្លាយរមណីយដ្ឋានតេទឹកពុះ ខេត្តកំពង់ស្ពឺ ជាតំបន់ទេសចរណ៍ដ៏ពិសេស, អ្នកជំនាញជប៉ុនថា ទឹកពុះនោះអាចព្យាបាលជំងឺបាន
Wed,22 February 2017 (Time 02:35 AM)
ដោយ ៖ មករា (ចំនួនអ្នកអាន: 921នាក់)


(កំពង់ស្ពឺ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានដឹកនាំប្រតិភូក្រសួង រួមជាមួយអភិបាលខេត្តកំពង់ស្ពឺ និងមន្ទីរពាក់ព័ន្ធ ចុះទស្សនកិច្ចរមណីយដ្ឋានតេទឹកពុះ ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យមើលលទ្ធភាព ក្នុងការអភិវឌ្ឍន៍ រមណីយដ្ឋាននេះ ជាតំបន់ទេសចរណ៍ពិសេសមួយដ៏ទាក់ទាញ។
 
លោករដ្ឋមន្រ្តីបានឲ្យដឹងថា ដើម្បីធ្វើការអភិវឌ្ឍន៍តំបន់នេះ ឲ្យក្លាយជាតំបន់ទាក់ទាញដ៏ពិសេស សម្រាប់ប្រទេសជាតិ និងសម្រាប់ខេត្តកំពង់ស្ពឺ បានជោគជ័យ លោកបានណែនាំឲ្យនាយកដ្ឋានជំនាញក្រសួង មន្ទីរទេសចរណ៍ខេត្ត មន្ទីរបរិស្ថានខេត្ត សហការគ្នារៀបចំបង្កើតតំបន់តេទឹកពុះនេះឲ្យទៅជាសហគមន៍ ទេសចរណ៍។
 
ជាដំបូងត្រូវរៀបចំបែបបទស្នើសុំទៅក្រសួងបរិស្ថាន ដើម្បីបង្កើតជាសហគមន៍ការពារធម្មជាតិ បន្ទាប់មកត្រូវរៀបចំបង្កើតជា គណៈកម្មការគ្រប់គ្រង សហគមន៍ និងបញ្ចូលនូវសកម្មភាព និងសេវាកម្មទេសចរណ៍នៅតំបន់នេះ។
 
ការរៀបចំបង្កើតសហគមន៍ទេសចរណ៍នេះ ត្រូវអនុវត្តតាមរូបមន្ត 4Ps៖ Public (រដ្ឋ) Private (ឯកជន) Partnership (ដៃគូអភិវឌ្ឍន៍) និង People (ប្រជាពលរដ្ឋ)។
 
លោក ថោង ខុន បានបញ្ជាក់ថា តំបន់តេទឹកពុះនេះជាតំបន់ទាក់ទាញទេសចរណ៍ដ៏កម្រ និងពិសេស ដែលអាចទាក់ទាញ ទេសចរជាតិ-អន្តរជាតិ មកទស្សនាតំបន់នេះ។ តាមការចុះពិនិត្យ និងសិក្សារបស់ក្រុមជំនាញផ្នែកទឹកពុះ (Hot Spring) របស់ប្រទេសជប៉ុន កាលពីឆ្នាំ២០០៧ បានឲ្យដឹងថា«ទឹកក្តៅតេទឹកពុះនេះ មានគុណភាពល្អ សម្រាប់ព្យាបាល ជំងឺផ្សេងៗ និងអាចកែឆ្នៃប្រើប្រាស់ សម្រាប់ថែរក្សាស្បែក និងសម្ផស្សស្ត្រីបានជាច្រើនមុខ»។
 
បញ្ហាប្រឈមនៅតំបន់នេះ គឺហេដ្ឋារចនាសម្ព័ន្ធផ្លូវតភ្ជាប់ពីសាលាស្រុកឱរ៉ាល់ មកកាន់តំបន់នេះ ដែលមានស្ថានភាពលំបាក ក្នុងការធ្វើរដំណើរ។
 
ប្រជាពលរដ្ឋបានសម្ដែងនូវសេចក្តីរីករាយ ចំពោះគម្រោងបង្កើតជាសហគមន៍ទេសចរណ៍នៅតំបន់នេះ ហើយត្រៀមសហការ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួង អាជ្ញាធរដែនដី និងដៃគូអភិវឌ្ឍន៍ ដើម្បីអនុវត្តគម្រោងនេះឲ្យទទួលបានជោគជ័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
574 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7723 នាក់
ខែនេះ :
27276 នាក់
3 ខែនេះ :
61109 នាក់
សរុប :
2511816 នាក់