ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
វរៈយោធាការពារព្រំដែន៥០៣ យោធភូមិភាគ៥ បូកសរុបលទ្ធផលការងារសន្តិសុខតាមបន្ទាត់ព្រំដែន លើកឡើងភាគីថៃបន្តធ្វើសកម្មភាពដោះមីន និងប្រើប្រាស់ប្រជាជនកាប់ព្រៃភ្ជួររាស់ដីនៅតំបន់ហាមឃាត់ក្នុងមហិច្ឆតាពង្រីកទឹកដី
Wed,22 February 2017 (Time 02:55 AM)
ដោយ ៖ វិច្ឆិកា (ចំនួនអ្នកអាន: 928នាក់)


ខេត្តបន្ទាយមានជ័យ៖
​វរៈសេនាតូចយោធាការពារព្រំដែនគោកលេខ៥០៣ ចំណុះឱ្យអង្គភាពយោធាយោធភូមិភាគទី៥ ឈរជើងតំបន់បន្ទាត់ព្រំដែនកម្ពុជា-ថៃ គ្រប់គ្រងក្នុងភូមិសាស្រ្តស្រុកអូរជ្រៅ ស្រុកស្វាយចេក និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឈមនិងស្រុកតាប្រាយ៉ា និងស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារន្តិសុខតាមបន្ទាត់ព្រំដែនកម្ពជា-ថៃ សម្រាប់ឆ្នាំ២០១៦ នៅក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់ខ្លួន និងលោកទីសដៅការងារឆ្នាំ២០១៧។ក្នុងកិច្ចប្រជុំបានលើកឡើងពីចំណុចប្រឈមនៅតាមបន្ទាត់ព្រំដែនឱ្យដឹងថា ស្ថានភាពនៅតាមបន្ទាត់ព្រំដែននៅតែកើតមានភាពមិនប្រក្រតី ភាគីថៃនៅមានគំនិតមហិច្ឆតា ប៉ុនប៉ងពង្រីកទឹកដី​តាមខ្សែបន្ទាត់ព្រំដែនដូចជា ថៃបណ្តែតបណ្តោយឱ្យប្រជាជនរបស់ខ្លួនចូលរុករានកាប់ឆ្ការព្រៃ និងលបលួចចូលដោះមីននៅតំបន់ហាមឃាត់  ដែលភាគីទាំងកម្ពុជា-ថៃ មិនទាន់ឯកភាពគ្នាទៅលើការវាស់វែងកំណត់ព្រំដែនច្បាស់លាស់នៅឡើយនោះ ដូចជានៅតំបន់បង្គោលព្រំដែនសីម៉ា លេខ៤៨ បង្គោលសីម៉ាលេខ៤៦ និងបង្គោលសីម៉ាលេខ៤៣ ជាដើម ។
សកម្មភាពដោះមីននៅតាមបន្ទាត់ព្រំដែនរបស់ទាហានថៃនោះដែរសេចក្តីរាយការណ៍ឱ្យដឹងថា កាលពីមួយឆ្នាំកន្លងទៅនោះទាហានថៃបានចូលបោសសំអាតមីនតាមបន្ទាត់ព្រំដែន ឈមនិងស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ចំណុចមហោស្របបណ្តាលឱ្យផ្ទុះមីនទទួលរងរបួសធ្ងន់ទាហានថៃម្នាក់ផងដែរ។ក្នុងនោះមានប្រជាជនថៃបានលបលួចចូលមកតំបន់បន្ទាត់ព្រំដែនហាមឃាត់ ធ្វើសកម្មភាពដើរបរបាញ់សត្វដើរជាន់មីន បណ្តាលឱ្យផ្ទុះ២លើករងរបួសធ្ងន់ស្រាល៣នាក់។ភាគីថៃបានប្រើប្រាស់ឧទ្ឋម្ភាគចក្រហោះល្បាតត្រួតពិនិត្យព្រំដែន៣០លើក ទាហានថៃបិទច្រករបៀងព្រំដែន២៤លើក ភាគីថៃប្រើប្រាស់ផារ៉ាម៉ូទ័រហោះល្បាតព្រំដែន៣លើក ថៃចល័តទ័ពផ្លាស់ប្តូរកម្លាំងកងរយនៅព្រំដែន៦លើក និងថៃកំទេចមីននៅក្បែរព្រំដែន២លើក។
​សកម្មភាពនៃការលបលួចសង្ស័យមានគំនិតមហិច្ឆតាចង់ពង្រីកទឹកដីរស់ពីភាគីថៃ ប្រើប្រាស់ប្រជាជន កាប់រុករានព្រៃ ភ្ជួរដីធ្វើស្រែចំការនិង សកម្មភាពដោះមីនតាមបន្ទាត់ព្រំដែនហាមឃាត់ពីសំណាក់ភាគីថៃ ត្រូវបាន កម្លាំងយោធា និងនគរបាលការពារព្រំដែនកម្ពុជាចុះធ្វើការហាមឃាត់ទប់ស្កាត់ជាបន្តបន្ទាប់មិនឱ្យភាគីថៃធ្វើបានសម្រេចនោះឡើយ។
​ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារវរៈសេនាតូចយោធាការពារព្រំដែនគោកលេខ៥០៣ ចំណុះឱ្យអង្គភាពយោធាយោធភូមិភាគទី៥ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីបញ្ជាការដ្ឋានវរៈសេនាតូចលេខ៥០៣ ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលប្រព្រឹត្តទៅក្រោមវត្តមាន លោកឧត្តមសេនីយ៍ទោ អ៊ិន សុខាវុឌ្ឍី មេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការទទួលទិសជួរមុខខេត្តបន្ទាយមានជ័យ។
​ក្នុងកិច្ចប្រជុំនោះដែរលោកឧត្តមសេនីយ៍ទោ អ៊ិន សុខាវុឌ្ឍី មេបញ្ជាការរងយោធភូមិភាគទី៥ បានលើកឡើងនិងជម្រុញឱ្យកម្លាំងការពារព្រំដែនទាំងអស់ទាំងយោធា និងនគរបាលជាតិ ត្រូវប្តេជ្ញាខ្ពស់ក្នុងការលះបង់ សព្វបែបយ៉ាងដើម្បីការពារបូរណៈភាពទឹកដីកម្ពុជា ឱ្យបានគត់មុតជាពិសេសធ្វើការទប់ស្កាត់ មិនឱ្យមានសកម្មភាពណាមួយដែលភាគីថៃអនុវត្តផ្ទុយពីខ្លឹមសារក្នុងកិច្ចប្រជុំទ្វេរភាគី រវាងកម្ពុជា-ថៃ ពាក់ព័ន្ធនិង ការងារព្រំដែនកន្លងមកនោះ។បើមានភាពមិនប្រក្រតីនៅចំណុចណាមួយើងត្រូវ ជួបជជែកដោះស្រាយតាមសន្តិវិធី បញ្ចៀសការប្រឈមមុខដាក់គ្នាប្រើប្រាស់ដោយកម្លាំងអាវុធ។ពង្រឹងពង្រីកចំណេះដឹងផ្នែកកិច្ចការងារយោធាជូនដល់នាយនាយរងនិងពលទាហាននៅក្នុងអង្គភាពឱ្យទទួលបានចំណេះដឹងខ្ពង់ខ្ពស់។
​លោកឧត្តមសេនីយ៍ទោមេបញ្ជាការរងយោធភូមិភាគទី៥ ក៏បានជម្រុញឱ្យយោធាវរៈ៥០៣ សហការគ្នាជាមួយនិងកងកម្លាំងនគរបាល អាវុធហត្ថ អាជ្ញាធរដែនដី ត្រូវចូលរួមអនុវត្ត គោលនយោបាយភូមិឃុំមានសុវត្ថិភាព ឱ្យបានប្រសើរបំផុត បង្ការទប់ស្កាត់និងបង្រ្កាបបទលល្មើសគ្រប់ប្រភេទ។ ជាពិសេសចូលរួមការពារសន្តសុខសណ្តាប់ធ្នាប់សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនឱ្យមានសេចក្តីសុខ ដោយគ្មានការភ័យខ្លាចពីអំពើលួចឆក់ប្លន់ និងបញ្ហាគ្រឿងញៀនជាដើមនោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1200 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8349 នាក់
ខែនេះ :
27902 នាក់
3 ខែនេះ :
61735 នាក់
សរុប :
2512442 នាក់