ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បុគ្គលិកកាសែតរស្មីកម្ពុជាម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម
Wed,22 February 2017 (Time 01:05 PM)
ដោយ ៖ មករា (ចំនួនអ្នកអាន: 892នាក់)


ភ្នំពេញ៖ បុគ្គលិកកាសែតរស្មីកម្ពុជាម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័មដោយសារតែត្រូវរថយន្តចាក់បេតុងបើកកៀរប៉ះដៃចង្កូតម៉ូតូជនរងគ្រោះបណ្តាលឲ្យដួល ហើយកិនពីលើខ្ទេចក្បាលធ្លាយខួរតែម្តង ។
 
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ កែងនឹងផ្លូវ១៤៨ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
 
សមត្ថកិច្ចបានចុះអន្តរាគមន៍ភ្លាមៗដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនបើករថយន្តចាក់បេតុងដែលសង្ស័យរំលោភច្បាប់ចរាចរណ៍យ៉ាងធ្ងន់នេះ ដើម្បីចាត់ការតាមច្បាប់ផងដែរ ។
 
ជនរងគ្រោះឈ្មោះ ស្រូយ នីកា កើតថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧៩ នៅឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ បច្ចុប្បន្ន ស្នាក់នៅផ្ទះលេខ១៥៨ ហ្សេហ្សិត ផ្លូវនរោត្តម ភូមិ៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
 
ទិដ្ឋភាពនៅកន្លែងកើតហេតុ គឺមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដោយសារតែប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរចោមរោមមើលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
350 នាក់
ម្សិលមិញ :
292 នាក់
សប្តាហ៍នេះ :
4361 នាក់
ខែនេះ :
31271 នាក់
3 ខែនេះ :
60506 នាក់
សរុប :
2352144 នាក់