ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រជាពលរដ្ឋបាតុកម្មចំនួន៤៨ដងអាជ្ញាធរនៅតែធ្វើ គ ថ្លង់!
Wed,22 February 2017 (Time 01:28 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1110នាក់)


បន្ទាយមានជ័យ:អភិបាលក្រុង ប៉ោយប៉ែតនៅតែធ្វើ គ ថ្លង់ មិនខ្ចីអើពើរ ជាមួយប្រជាពលរដ្ឋ គ្រាដែលពួកគាត់បានដឹកកូនជញ្ជូនចៅ មកជួបជុំគ្នា នៅមុខសាលាក្រុង ដើម្បីសម្តែង ក្តីព្រួយ បារម្ភលើកទី៤៨ខណ:គំរោងផ្លូវរថភ្លើងកំពុងតែស្ថាបនាកាន់តែកៀកមកដល់ ផ្ទះសម្បែងរបស់ ពួកគាត់ ហើយ។
 
នៅព្រឹកថ្ងៃទី ២១ ខែ កុម្ភ: ឆ្នាំ ២០១៧ នេះ នៅមុខ សាលាក្រុងប៉ោយប៉ែត ដែលស្ថិតនៅ ក្នុងភូមិ គីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុង  ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។នៅក្នុង ព្រឹត្តិការណ៍ នោះ គេឃើញមានប្រជាពលរដ្ឋ ប្រុសស្រី ចាស់ក្មេង ប្រមាណជា ៩នាក់  បានមកឈរ លើកបដាទាមទារសុំអោយ អាជ្ញាធរ ក្រុងប៉ោយប៉ែត មេត្តាយក ចិត្តទុកដាក់ដោះស្រាយសំណងជូនពួកគាត់ដែលជាប្រជាពលរដ្ឋរងផលប៉ះពាល់ គំរោងផ្លូវរថភ្លើងទាំង១១៤គ្រួសារ ដែលកំពង់ប្រឈមនិងការ បណ្តេញចេញក្នុងពេលឆាប់នេះផង។ 
លោកវ៉នវុន ជាប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់និងបានចូលរួមសម្តែង មតិ នោះបានលើកឡើងថា ពួកគាត់កំពុងតែមានការ ព្រួយបារម្ភ ជាខ្លាំង ខណះ ដែល កាស្ថាបនាផ្លូវដែក កាន់តែកៀកមកដល់ផ្ទះសម្បែងរបស់ពួកគាត់ហើយ ដោយសល់តែជាង១គីឡូម៉ែត្រទៀតប៉ុណ្ណោះ។ ទើបប្រជាពលរដ្ឋ បានលើកគ្នាមកតវ៉ាគិតទាំងលើកនេះទៀតចំនួន៤៨លើកហើយគឺចង់អោយអាជ្ញាធរ ស្គាល់ពីតួនាទីរបស់ខ្លួនដែលជាអ្នកបំរើ ប្រជាពលរដ្ឋ ដោយជួយរកដំណោះស្រាយជូនពួកគាត់ឲ្យបានឆាប់។ មិនគួរណាអាជ្ញាធរបែជាមិនទទួល  ស្គាល់ថាប្រជាពលរដ្ឋ ដែលប៉ះពាល់គំរោងផ្លូវរថភ្លើងហើយនៅតែធ្វើព្រងើយកណ្តើយ មិនយកចិត្តទុកដាក់ ដោះស្រាយសំណងជូនពួកគាត់ទៀត។តែបើថាមិនប៉ះពាល់គួរតែបញ្ហាញផែនទី ដែលបានថតកាលពីឆ្នាំមុនៗដល់ប្រជាពលរដ្ឋ ឲ្យបានច្បាស់។ ព្រោះការខ្ចីប្រាក់ ធនាគារ អភិវឌ្ឍន៍ អាស៊ី (ADB)ថាមកដោះស្រាយផលប៉ះពាល់ផ្លូវរថយន្តភ្លើង ក៏មិនបានបញ្ជាក់ជាលាយល័ក្ខ អក្សរ ថា ប៉ះ៣ម៉ែត្រកន្លះឬ១០ម៉ែត្រដែរ តែពួកគាត់ជាប្រជាពលរដ្ឋដែលមានប័ណ្ណប៉ះពាល់ផ្លូវរថភ្លើងពិតប្រាកដ។ មិនមែនដូចជាអាជ្ញាធរ លើកឡើងថាដោះស្រាយអស់ហើយនោះទេ។
ជុំវិញ ភាពចម្រូងចម្រាសនេះ លោកស៊ុំច័នគា អ្នកសម្របសម្រួល សមាគមន៍ អាដហុក ខេត្ត បន្ទាយមានជ័យ បានមានប្រសាសន៍ថា:  ចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ គម្រោងផ្លូវរថភ្លើង គួរតែរកវិធីរកផ្លូវចូលជួបជាមួយនិងអាជ្ញាធរ សួរថាតើគេត្រូវធ្វើយ៉ាងម៉េចដោះស្រាយជូនពួកគាត់គឺមានន័យថាគេ រកមធ្យោបាយណាជួយពួកគាត់។ទី២យើងគិតថា នៅក្នុងហ្នឹង មានខាងធនាគារ អភិវឌ្ឍន៍អាស៊ីADB នៅមានសុពលភាព ក្នុងការពិនិត្យទៅលើប្រាក់កំម្ចីរបស់ខ្លួនទៅផ្លូវរថភ្លើងនឹងពួកគាត់អាចដាក់ពាក្យទៅខាងធនាគារអភិវឌ្ឍន៍អាស៊ីADB និងក្រសួងសាធារណការនិងដឹកជញ្ជូនដែលពាក់ព័ន្ធទៅហ្នឹងរឿងនេះដែរ អីចឹងពួកគាត់គួរតែដាក់ទៅខាងពាក់ព័ន្ធទាំងអស់នោះទៅគេនឹងធ្វើការដោះស្រាយជូនព្រោះគម្រោងធ្វើផ្លូវរថភ្លើងនេះមិនធ្វើចប់សព្វគ្រប់នៅឡើយ៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
879 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8028 នាក់
ខែនេះ :
27581 នាក់
3 ខែនេះ :
61414 នាក់
សរុប :
2512121 នាក់