ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
តើអាជ្ញាធរក្រុងប៉ោយប៉ែត មិនហ៊ានចូលទៅដោះស្រាយបញ្ហាសំណង ដល់សហគមន៍ផ្លូវរថក្លើង ដោយខ្លាចត្រូវបណ្តាសារ ឬ ខ្លាចចាញ់សម្បថ ??
Thu,23 February 2017 (Time 04:02 PM)
ដោយ ៖ តារារ័ត្ន (ចំនួនអ្នកអាន: 931នាក់)


បន្ទាយមានជ័យៈ នៅថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ២០១៧ សហគមន៍ផ្លូវរថភ្លើង បាននាំគ្នាធ្វើបាតុកម្មដោយសន្តិវិធី នៅមុខសាលាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាបាតុកម្ម លើកទី ៤៩ ហើយ ។ 

នៅក្រុងប៉ោយ ខេត្តបន្ទាយមានជ័យ ដែលមានបាតុកម្មអហិង្សា បានធ្វើការតវ៉ាច្រើនជាងគេ ពិសេសខាងសហគមន៍ផ្លូវរថភ្លើង ដែលជាញឹកញាប់ច្រើនលេចចេញមុខទៅធ្វើការតវ៉ាអហិង្សា នៅខាងមុខសាលាក្រុងប៉ោយប៉ែត ។ សហគមន៍ផ្លូវរថភ្លើងនេះធ្វើការតស៊ូមតិ ដោយអហិង្សា មានលក្ខណៈច្រើនបែបច្រើនសណ្ឋាន ដូចជាៈ ចង់អូសអាទីងមោងកំបុតក្បាល. ចងឆ្នាំងចាន រ៉ែក សែងមឈូស និងមានទាំងចងអូសរទេះដូចជារទេះភ្លើង ដែលកំពុងតែខិតមកជិតផ្ទះ របស់ ពួកគាត់ ។ នៅព្រឹកថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៧ មានបាតុកម្មអហិង្សាសហគមន៍រងគ្រោះដោយសារផ្លូវរថភ្លើង បាននាំគ្នាតវ៉ាម្តងទៀត ជាលើកទី ៤៩ ដែលមានទាំងមនុស្សចាស់ និងក្មេងៗបានលើបដានៅខាងមុខសាលាក្រុងប៉ោយប៉ែត ។ នៅតាមដងផ្លូវមានមន្ត្រីខេត្តបានធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ៥ បានឃើញពួកគាត់តវ៉ា ដែរ តែមិនមានយកភ្នែកក្រឡេកមើលទេ ដោយបើកបរហួសទៅចំណុចភូមិក្បាលកោះ សង្កាត់ ប៉ោយប៉ែត ចែកអំណោយនៅទីនោះ ។ ចំណែកលោកអភិបាលក្រុងប៉ោយប៉ែត បានជាប់រវល់ ធ្វើ សកម្មភាព ទៅលើការអប់រំ យុវជនជៀសផុតពីគ្រឿងញៀនស្រវឹង និង ចូលរួមជាមនុស្សធម៌ ចែក អំណោយដល់អ្នកស្លាប់ដោយសារលង់ទឹក ...ផ្សេងៗ ជាដើម ។ ចំណែកប្រជាពលរដ្ឋកំពុង រង់ចាំពីការដោះស្រាយពីលោកអភិបាលក្រុងប៉ោយប៉ែត លោកមិនបានយកចិត្តទុកដាក់ ។

អ្នកលក់កំប៉ុកកំប៉ុកនៅផ្សារកណ្តាល បាននិយាយថាៈ កន្លងមកសហគមន៍ផ្លូវរថភ្លើងនេះ បានធ្វើ បាតុកម្មអហិង្សាអូសអាទីមោងកំបុតក្បាល ជាការដាក់បណ្តារសារដល់ មន្ត្រីរាជការណាដែល អង្គុយកៅអីរដ្ឋ ស៊ីប្រាក់ខែរាស្ត្រ មិនបំរើរាស្ត្រ សូមឲ្យទទួលនូវសម្បថរបស់ខ្លួន ដែលស្បថចូល កាន់ដំណែង ក្នុងនោះមានស្លាប់តៃហោង ដោយឡានបុក រន្ធៈបាញ់ គ្រោះថ្នាក់ចរាច  ....ផ្សេងៗ ជាច្រើនទៀត ។ ប្រហែលពូកគាត់មិនហ៊ានជួបទេ ខ្លាចចាញ់សម្បថ ។

ចំណែកអ្នករត់ម៉ូតូឌុបនៅផ្សាកណ្តាលបាននិយាយៈ មិនគួរអភិបាលក្រុងប៉ោយប៉ែត មិនយក ភ្នែកមើលប្រជាពលរដ្ឋខ្លួនឯងសោះ បើអ្នកបំរើរាស្ត្រមិនដោះស្រាយជូនរាស្ត្រ សូមចំណាំមុខឲ្យ ហើយទៅ នៅពេលបោះឆ្នោតខាងមុខនេះ បើបក្សណាមិនបំរើរាស្ត្រអញ្ចឹងកុំបោះឆ្នោតជូន ។

តំណាងសហគមន៍ផ្លូវរថភ្លើងបាននិយាយថាៈ ពួកគាត់មិនអាចបោះបង់ចោលការតវ៉ា ដោយអហិ ង្សានេះឡើយ ដោយសារតែដីជាអាយុជីវិត ហើយការសាងសង់ផ្លូវរថភ្លើងកាន់តែជិតគៀកលំនៅ របស់ពួកគាត់ហើយ មានតែការតវ៉ានេះទេ ទើបមានសង្ឃឹមថាមានដំណោះស្រាយ៕

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1189 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8338 នាក់
ខែនេះ :
27891 នាក់
3 ខែនេះ :
61724 នាក់
សរុប :
2512431 នាក់