ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បាតុកម្មបិទច្រកទ្វារប៉ោយប៉ែត៤ម៉ោងដោយសារតែទ្រាំមិនបាននិងសមត្ថកិច្ចថៃទារថ្លៃហួសហេតុ!
Thu,23 February 2017 (Time 01:55 PM)
ដោយ ៖ តារារ័ត្ន (ចំនួនអ្នកអាន: 979នាក់)


បន្ទាយមានជ័យ
ពេលនេះស្ថានភាពបានធូស្រាលវិញហើយខណះក្រុមអាជីករខ្មែរ នាំត្រីចូលទៅលក់នៅក្នុងផ្សាររោងក្លឿ ផ្សារថៃ និងកម្មករអូស រទេះ ត្រី បាននាំគ្នាអូសរទេះត្រី ចូលទៅបិទច្រកទ្វារ អន្តរជាតិប៉ោយប៉ែត ទាំងព្រឹកបង្ករការកកស្ទះរយះពេរល៤ម៉ោងដោយសារតែសមត្ថកិច្ច គយថៃកៀបសង្កត់មកលើពួកគាត់ហួសហេតុពេករហូតធ្វើឲ្យពួកគាត់ទ្រាំលែងបាន។
ហេតុការណ៍នេះបាន ធ្វើឲ្យមានការកកស្ទះនៅលើស្ពានមិត្តភាព កម្ពុជា ថៃ នៅវេលាម៉ោង ៨និងង៣០នាទីព្រឹក ថ្ងៃទី ២៣ ខែកុម្ភះ ឆ្នាំ ២០១៧ ។
តាមប្រភពព័ត៌មាន ពីក្រុមកម្មករអូស រទេះនិងអាជីវករខ្មែរដែលនាំត្រីចូលទៅក្នុងទឹកដីថៃ បានឲ្យដឹងថា ការដែលពួកគាត់ មកបាតុកម្ម បិទច្រកទ្វារអន្តរជាតិមិនឲ្យទំនិញរបស់ថៃដែលបាននាំមកកាន់ប្រទេសកម្ពុជានេះគឺដើម្បីឆ្លើយតបទៅហ្នឹង សមត្ថកិច្ចថៃ ដែលបានដាក់គំនាបមកលើ ពួកគាត់ដោយ ឲ្យ ពួកគាត់ បង់ថ្លៃកប់ពពកដែលធ្វើឲ្យពួកគាត់មិនអាចរត់រួច ពួកគាត់បញ្ចាក់ថា កន្លងមក ត្រីដែលពួកគាត់អូសចូលទៅលក់នៅក្នុងផ្សារថៃនេះគឺកាលពីមុន សមត្ថកិច្ចគយ ថៃ គេយកតែក្នុង មួយកញ្ឆេរតែ ៣០០បាតទេក្រោយមកឡើង៣៨០បាត តែស្រាប់តែថ្ងៃនេះខាងភាគីថៃបានទារមួយកញ្ឆេ ១៥០០បាតដោយឡើងមួយគុណជាប្រាំទើបក្រុម អាជីវករនាំត្រីចូលថៃនិងកម្មករ អូស រទេះបានស្នើរសុំអន្តរាគមន៍ ពីមន្ត្រីប៉ុស្តិ៍នគរបាល ច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត ចូលទៅជួបភាគីថៃដើម្បី សម្របសម្រួល សុំឲ្យសមត្ថកិច្ច បន្ធូរបន្ថយ កុំអោយទារថ្លៃពេក តែខាងភាគីថៃតែខាងភាគីថៃហាក់ចង់បំបាក់មុខដោយមិនព្រមតាមសំណើរហើយគេបែជាគិតថ្លៃលើសដើមព្រោះគេទារថ្លៃក្នុង១គីឡូក្រាម១២បាតថ្លឹងទាំងទឹកផងសរុបទៅ១កញ្ឆេរទំងន់១៧០គីឡូខ្លះ២០០គីឡូ ស្នើនឹងជាង២០០០បាត។ដោយអត់ជម្រើស ទើបក្រុមអាជីវករលក់ត្រីនិងកម្មករអូសរទេះ បានអូសរទេះមកឈប់លើស្ពានមិត្តភាព កម្ពុជា ថៃដើម្បី សម្តែងមតិ បាតុកម្មដោយបានធ្វើឲ្យកកស្ទះ នៅលើស្ពាននេះអស់ជាច្រើនម៉ោងកុំថាឡើយទំនិញថៃនាំចូលមក កម្ពុជា ត្រូវបានកកស្ទះ សូម្បីតែសាកសពពលរដ្ឋខ្មែរដែលគេដឹកត្រឡប់មកកម្ពុជាវិញដើម្បីធ្វើបុណ្យក៏ត្រូវបានកកស្ទះផងដែរ។
ការតស៊ូមតិនេះ បានអូសបន្លាយ រហូតដល់ថ្ងៃត្រង់ដោយពួកគាត់បានចាក់ត្រីរ៉ស ចំនួន៤រទេះ នៅលើស្ពានតែម្តង។លោករដ្ឋា ជាកម្មករអូសរទេះត្រីបានប្រាប់ថា រាល់ថ្ងៃនេះពួកគាត់កំពុងតែវេទនា មែនទែនព្រោះតែសមត្ថកិច្ចថៃ បានធ្វើការគាបសង្កត់រឹតបន្តឹងពី១ថ្ងៃទៅ១ថ្ងៃធ្វើឲ្យពួកគាត់ពិបាកទៅពិបាកទៅដោយគេយកលុយកាក់ពីពួកគាត់ស្ទើរស្ថាប័នរួមទាំងគយ  តម៉  ផាម៉ុង រួចទៅចរាចរណ៍ទៀតដែលត្រូវបង់ផ្សេង។
គិតទៅលំបាកមែនទែនព្រោះតែយើងរស់ដោយសារខ្ចីដង្ហើមគេដក ហើយពេលនេះបើសមត្ថកិច្ចថៃសង្កត់ក អាជីវករ ក៏ដូចជាសម្លាប់កម្មករដែរព្រោះពួកគាត់ស៊ីឈ្នួលគេបាន១ថ្ងៃរស់១ថ្ងៃប៉ុណ្ណោះ។
ទោះជាណាការតស៊ូមតិនេះរហូតដល់ វេលាម៉ោង១២និង៣០នាទីថ្ងៃដដែល សមត្ថកិច្ចថៃក៏បានធ្វើការសម្របសម្រួលឲ្យក្រុម អាជីវករនិងកម្មករអូសរទេះត្រីចូលទៅក្នុងទឹកដីថៃវិញដើម្បីបញ្ចៀសការកកស្ទះនៅលើស្ពានដោយសមត្ថកិច្ចសន្យាយកតំលៃដើមហើយដោះស្រាយគ្នាបន្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
977 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
3610 នាក់
ខែនេះ :
16000 នាក់
3 ខែនេះ :
55746 នាក់
សរុប :
2481455 នាក់