ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អភិបាលក្រុងប៉ោយប៉ែតដឹកនាំប្រតិភូចូលជួបភាគីថៃដើម្បីសុំអោយសមត្ថកិច្ចគេកុំចាប់ឥវ៉ាន់ក្លែងបន្លំកម្មសិទ្ធិបញ្ញា!
Wed,22 February 2017 (Time 07:12 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1043នាក់)


បន្ទាយមានជ័យ:ស្របពេល ដែលអាជីវករខ្មែរ ដែលលក់ដូរក្នុងផ្សាររោងក្លឿ ប្រទេសថៃ កំពុងតែរងនូវគំនាប ពីក្រុមD S I និងសមត្ថកិច្ច រៀបគំរោង គាស់និងកាត់សោតូប របស់ពួកគាត់ដើម្បីចាប់ ឥវ៉ាន់ដែលភាគីថៃអះអាងថាជាប្រភេទ ក្លែងបន្លំ ស្លាកសញ្ញា ឬយីហោដែលប៉ះពាល់ កម្មសិទ្ធិបញ្ញា នាំចូលរបស់ក្រុមហ៊ុនល្បីៗនៃប្រទេសថៃនោះគេសង្កេតឃើញថាក្រុមកាងារសាលាក្រុងប៉ោយប៉ែតបានខ្នះខ្នែងជួបភាគីថៃដើម្បីចចារសុំកុំអោយសមត្ថកិច្ចថៃចាប់ឥវ៉ាន់ក្លែងក្លាយនោះតែ ត្រូវបាន មជ្ឈដ្ឋាននានាលើកឡើងថា ការធ្វើបែបនេះ គ្រាន់តែជាការ កេងចំណេញផ្នែកនយោបាយ ដើម្បីយកប្រជាប្រិយភាពមុនពេលបោះឆ្នោតប៉ុណ្ណោះ។
នៅវេលាម៉ោង១០ :៣០ នាទី ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១៧ លោកង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំប្រតិភូក្រុងរួមមានលោក តាន់គឹមរិទ្ធ សមាជិកក្រុមប្រឹក្សាក្រុង , លោក អ៊ុយច័ន្ទរិទ្ធ សមាជិកក្រុមប្រឹក្សាក្រុង ,លោក សុខ ពេញណនប្រធានការិយាល័យអភិវឌ្ឍន៍ក្រុង និងកម្លាំងទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានចូលជួបប្រជុំពិភាក្សាជាមួយលោក សាវ វ៉ានិត (สวนิต สุริยกุล ณ อยุธยา) អភិបាលស្រុកអារ័ញ្ញ និងអធិការស្រុកអារ័ញ នៅសាលាស្រុកអារ័ញ្ញប្រាថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ដើម្បីរកដំណោះស្រាយជូនបងប្អូនអាជីវករខ្មែរដែលលក់ដូរនៅផ្សាររោងក្លឿ(ថៃ)។ ក្នុងនោះលោក ង៉ោ ម៉េងជ្រួន បានស្នើសុំភាគីថៃចំនួន៥ចំណុច ហើយភាគីថៃបានទទួលយកនឹងធ្វើរបាយការណ៍ស្នើសុំគោលការសម្រេចពីថ្នាក់ដឹកនាំ សំណើទាំង៥ចំនុចរួមមាន៖នៅវេលាម៉ោង១០:៣០ នាទីព្រឹកថ្ងៃទី២២ ខែកុម្ភៈ នេះ ខ្ញុំបានដឹកនាំមន្ត្រីក្រុង ក្រុមប្រឹក្សាតំណាងបងប្អូនអាជីវករ និងតំណាងការិយាល័យទំនាក់ទំនងព្រំដែន :1-គួរអនុញ្ញាតឲ្យអាជីវករបន្តការលក់ដូរក្រោមរូបភាពលាក់លៀម ក្នុងនាមប្រជាពលរដ្ឋដែលលក់ជាប់ព្រំដែន ។2-ឬគួរទុករយះពេលឲ្យបងប្អូនអាជីវករលក់ដូរឲ្យអស់ទំនិញដែលនៅក្នុងតូប ។3- ករណីសំណើ1-2 មិនឯកភាពគួរអនុញ្ញាតឲ្យអាជីវករដឹកទំនិញត្រឡប់ទៅកម្ពុជាវិញដោយពុំអស់ថ្លៃពន្ធ ។4-គួរបង្កើតឡុងក្លឿជាតំបន់Zone free ។5-សូមកុំប្រើអំពើហឹង្សាលើប្រជាពលរដ្ឋកម្ពជា។6- គួរបង្ករលក្ខណៈងាយស្រួលដល់សមត្ថកិច្ចនិងអាជ្ញាធរក្រុងនៅពេលចូលមកជួបប្រជាពលរដ្ឋរបស់ខ្លួននៅផ្សារោងក្លឿ និងគួរជូនដំណឹងគ្នាមុន នៅពេលអនុវត្តវិធានការណ៍អ្វីមួយពាក់ព័ន្ធនិងប្រជាពលរដ្ឋខ្មែរ ។
កិច្ចប្រជុំបានបញ្ចប់នូវេលាម៉ោង១២:៤៥ នាទី នាថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសបាយប្រអប់ ។
បន្ទាប់ពីប្រជុំពិភាក្សាចប់លោក ង៉ោម៉េងជ្រួន អភិបាលក្រុងបានបន្តដំណើរសំណេះ សំណាលនិងសួរសុក្ខទុក្ខបងប្អូនអាជីវករនៅផ្សារឡុងក្លឿចំណុចផ្សារដំបូលខៀវ ។
ទោះជាយ៉ាងណា លោកស៊ុំច័ន្ទគា អ្នកសម្រប សម្រួលសិទ្ធិមនុស្ស នៃសមាគមន៍អាដហុក បានលើកឡើងថា ជុំវិញនៃការ អនុវត្តន៍ច្បាប់កម្មសិទ្ធិបញ្ញា របស់សមត្ថកិច្ចថៃ នេះគឺគេធ្វើឡើងតាមច្បាប់របស់គេដោយមាន ក្រុមហ៊ុនល្បីៗដែលគេបាននាំចូលផ្តាច់មុខមកលក់ដោយមានបង់ពន្ធក្នុងស្រុកថៃថ្លៃៗហើយគេលក់ក៏មិនថោកដែរ ចំណែកឯទំនិញដែលខ្មែរលក់ជាប្រភេទលួចចម្លង ម៉ាកសញ្ញានិងយីហោពីគេហើយយកមកលក់ក្នុងតំលៃថោក។ដោយកន្លងមកអាជ្ញាធរខ្មែរបានស្នើរសុំពន្យារ ពេល អោយអាជីវករខ្មែរលក់ដូរទំនិញទំនិញដែលនៅសេសសល់ក្នុងឃ្លាំងអោយអស់និងសន្យាមិននាំចូលទៀត។ តែមកដល់ពេលនេះនៅតែមានទំនិញក្លែងបន្លំស្លាកយីហោលក់នៅក្នុងទឹកដីថៃដដែល។ ទើបសមត្ថកិច្ចធ្វើតាមច្បាប់ទោះបីជាលោក ង៉ោ ម៉េងជ្រួន ខំទៅចរចាក៏មិនអាចជួយអ្វីបានដែរព្រោះប្រទេសគេអនុវត្តទៅតាមច្បាប់ខុសពីកម្ពុជាដែលមានច្បាប់ចែងហើយមិនអនុវត្ត ឧទាហរណ៍ដូចជាបនល្បែងស៊ីសងទាំងឡាយដែលកំពុងកើតមានយ៉ាងអនាធិបតេយ្យនៅក្រុងប៉ោយប៉ែតជាដើម។
ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាលើកឡើងថាលើកឡើងថា ការធ្វើបែបនេះ គ្រាន់តែជាការ កេងចំណេញផ្នែកនយោបាយ ដើម្បីយកប្រជាប្រិយភាពមុនពេលបោះឆ្នោតប៉ុណ្ណោះតាមពិតមិនអាចដោះស្រាយអ្វីបានទេ មិនដែលមានអាជ្ញាធរណាដែលគេទៅចចារកុំអោយសមត្ថកិច្ចបង្រ្កាបបទល្មើសនោះឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
602 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7751 នាក់
ខែនេះ :
27304 នាក់
3 ខែនេះ :
61137 នាក់
សរុប :
2511844 នាក់