ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកគ្រូអ្នកគ្រូសិក្សានុសិស្សសំណូរពរមិនអោយប្ដូរឈ្មោះវិទ្យាល័យ អង្គរ ទៅជាវិទ្យាល័យតេជោ ហ៊ុន សែន អង្គរ ទេ
Thu,27 July 2017 (Time 11:12 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 923នាក់)


 
 
ខេត្តសៀមរាប៖ លោក គ្រូ អ្នក គ្រូ និង សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ ដែលរស់នៅជុំវិញខេត្តសៀមរាប សំណូមពរទៅ ក្រសួងអប់រំ យុវជន និង កីឡា មិនអោយប្ដូរឈ្មោះ វិទ្យាល័យអង្គរ ទៅជាវិទ្យាល័យ តេជោ ហ៊ុន សែន អង្គរ នោះទេ ត្រូវបានរក្សាទុកឈ្មោះ វិទ្យាល័យអង្គរនេះ នៅដដែរ ព្រោះវា ជាស្នាដៃ តាំងពីសម័យសម្តេច នរោត្តម សីហនុ មកម្លេះ។
សំណើរសុំដូរឈ្មោះ ឬ បន្ថែមឈ្មោះ វិទ្យាល័យអង្គរ ទៅជា វិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន របស់រដ្ឋបាលខេត្តសៀមរាប ធ្វើឱ្យមានការជជែកច្រើននៅតាមបណ្តាញសង្គម ហ្វេសប៊ុក ក្នុងរយៈពេលចុងក្រោយនេះ ត្រូវរក្សាភាពដើមនៅដដែល។
លោក គ្រូ បង្រៀន និងសិស្សានុសិស្ស នៃវិទ្យាល័យអង្គរមួយចំនួន បានបង្ហាញពីសារមិនពេញចិត្តនៅតាមបណ្តាញសង្គម ចំពោះសំណើរ របស់អភិបាលខេត្ត ដែលសុំដូរឈ្មោះនេះ ដោយពួកគេលើកឡើងថា ធ្វើឱ្យបាត់បង់ប្រវត្តិសាស្ត្រនៃសាលាមួយនេះ ដែលជាកេរតាំងពីដូនតា។
បើតាមសំដី មេជាង លឿម អ្នកម៉ៅការ ធ្វើ ស្លាកយីហោ សាលាវិទ្យាល័យ អង្គរ បានប្រាប់ ថារឿងស្លាកយីហោ ដែលឱ្យលោក កែ ឆ្នៃ នេះ គឺតាំងពីមុនចូលឆ្នាំខ្មែរម្ល៉េះ គ្រាន់តែបានត្រឹមកាត់អក្សរទេ មិនទាន់បាន លើកជារូបរាងនោះទេ ដោយសារម្នាក់ថាខុសនេះ ម្នាក់ថាខុសនោះ រហូតដល់ចូលខែ៧ ទើបខ្ញុំសម្រេច ធ្វើយកតែម្តងដោយរក្សា វិទ្យាល័យអង្គរនេះនៅដដែរ ។
លោក លី សំរិទ្ធិ អភិបាលរងខេត្តសៀមរាប និងជាអ្នកនាំពាក្យ របស់រដ្ឋបាលសាលាខេត្ត ធ្លាប់ បានឆ្លើយតប ជាមួយនឹងអ្នកព័ត៌មាននៅថ្ងៃទី១៤ កក្កដា ពីរឿង ការចោទប្រកាន់របស់មហាជន ដែលថា រដ្ឋបាលខេត្តសៀមរាប ជាអ្នកផ្តួចផ្តើម សុំទៅក្រសួងអប់រំ យុវជន និងកីឡា ដើម្បីដូរឈ្មោះសាលានេះហើយ សំណើនេះគឺផ្តើមឡើងពីគណៈកម្មការ ទ្រទ្រង់វិទ្យាល័យអង្គរចង់បង្ហាញពីការដឹងគុណរបស់សម្តេច ហ៊ុន សែន ទើបដាក់សំណើរទៅកាន់មន្ទីរអប់រំយុវជន និង កីឡា ចូលមក រដ្ឋបាលខេត្តសៀមរាប ដើម្បីដាក់សំណើរបន្តទៅក្រសួងអប់រំ ចង់ដូរឈ្មោះពី «វិទ្យាល័យអង្គរ» ទៅជា «វិទ្យាល័យ តេជោ ហ៊ុន សែន អង្គរ»។ លោក លី សំរិទ្ធិ បន្ថែមទៀតថា រឿងដូរ ឬមិនដូរ គឺជាការសម្រេចពីរដ្ឋមន្ត្រីក្រសួងអប់រំ តែប៉ុណ្ណោះ មិនមែន ខាងខេត្តទេ។
យោងតាមលិខិតរបស់រដ្ឋបាលខេត្តសៀមរាប ចេញកាលពីថ្ងៃទី២០ មិថុនា ដែលដាក់ទៅរដ្ឋមន្ត្រីក្រសួងអប់រំ អំពីសំណើសុំប្តូរឈ្មោះវិទ្យាល័យអង្គរ ទៅវិទ្យាល័យ តេជោ ហ៊ុន សែន អង្គរ គឺធ្វើឡើងទៅតាមសំណើរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យមួយនេះ។លិខិតនោះបញ្ជាក់ថា ការប្តូរនេះ គឺដើម្បីដឹងគុណសម្តេច ហ៊ុន សែន ក្រោយសម្តេច បានផ្តល់អគារសិក្សាចំនួន ៣ខ្នង កំពស់ ៤ជាន់ ស្មើនឹង ១២០បន្ទប់ និងអគារអន្តេវាសិកដ្ឋានសិស្សស្រីចំនួន ១អាគារ កំពស់៣ជាន់ ស្មើនឹង ៣០បន្ទប់ ដល់វិទ្យាល័យអង្គរ។
ទោះជាយ៉ាងណា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ បានឃើញ ក្លោងទ្វារ របស់ «វិទ្យាល័យអង្គរ» នៅដដែរ ធ្វើឱ្យពួកគាត់ មានចិត្តសប្បាយរីករាយ រកអ្វីមកបៀបផ្ទឹមពុំបាន មិនដឹងមកពីមូលហេតុអ្វី បានជាឃើញឈ្មោះ វិទ្យាល័យអង្គរ រក្សានៅភាពដើម?ដែលគេជឿថា ទំនងអ្នកគ្រប់គ្រង ដោយសាលានេះ បានបញ្ជាក់ថា «វិទ្យាល័យអង្គរ នឹង មិនមានការប្ដូរឈ្មោះ ឬ បន្ថែមឈ្មោះ ថ្មីទេ គឺ នៅតែរក្សាឈ្មោះជា វិទ្យាល័យអង្គរ ដដែលដោយមិនមានការប្តូរឈ្មោះនោះឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
815 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7964 នាក់
ខែនេះ :
27517 នាក់
3 ខែនេះ :
61350 នាក់
សរុប :
2512057 នាក់