ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សាច់ញាតិពលករខ្មែរ១០នាក់ដែលតុលាការថៃកាត់ទោសឲ្យជាប់ពន្ធគារម្នាក់៦ឆ្នាំដោយគេចោទប្រកាន់ថាកាន់លិខិតឆ្លងដែនក្លែងក្លាយមកសុំកិច្ចអន្តរាគមន៍ ពីសមាគមន៍អាដហុក!
Thu,27 July 2017 (Time 03:01 PM)
ដោយ ៖ នភា (ចំនួនអ្នកអាន: 1090នាក់)


បន្ទាយមានជ័យ :  កាលពីព្រឹកថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ ២០១៧ នេះ ក្រុម សាច់ញាតិ ពលករ ខ្មែរ ចំនួន ១០ នាក់ ដែលត្រូវបាន សមត្ថកិច្ច ឃាត់ខ្លួន ហើយត្រូវបាន តុលាការ ថៃគាត់ទោស ឲ្យ ជាប់ ពន្ធនាគារ ម្នាក់ៗចំនួន៦ឆ្នាំ ដោយចោទ ប្រកាន់ ថាបានកាន់ លិខិតឆ្លងដែនក្លែងក្លាយនោះបានមកសុំកិច្ច អន្តរាគមន៍ ពីសមាគមន៍ កាពារសិទ្ធិ មនុស្សអាដហុកដើម្បីឲ្យជួយដល់បងប្អូន របស់ពួកគាត់ដែលជាប់ទោសនៅប្រទេសថៃនោះផង។
តាមការរៀបរាប់ របស់សាច់ញាតិ ជនរងគ្រោះ ទាំង១០នាក់ដែលត្រូវបាន តុលាការថៃ កាត់ទោស នោះ បានប្រាប់ ឲ្យដឹងថា ក្នុងចំណោម ពលករ ទាំង១០នាក់ នោះមានស្រី ៥នាក់និងប្រុស ចំនួន ៥នាក់ ដែលមានស្រុក កំណើតផ្សេងៗគ្នា ខ្លះមានស្រុក កំណើត នៅស្រុក ព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ ខ្លះ ទៀតមានស្រុក កំណើត នៅ ក្នុង ខេត្ត បាត់ដំបង។
ប្រភព បន្ត ឲ្យដឹងទៀតថា មូលហេតុដែល​ ពួកគាត់ត្រូវជាប់ទោស បែបនេះ ក៏ព្រោះតែ ចង់ចេញទៅ រកកាងារធ្វើនៅប្រទេសថៃ ពួកគាត់មិនមានលទ្ធភាព​ ធ្វើប៉ាស្ព័រ ចេញទៅស្របច្បាប់ទេ។គឺពួកគាត់បានចេញតាមរយះមេ ខ្យល់ ម្នាក់ ឈ្មោះ ចែ ដា ភេទស្រី អាយុ៣៦ឆ្នាំ  ដែលមានលំនៅដ្ឋាន ក្នុង ភូមិ អូរពងមាន់ ឃុំតាគ្រាម  ស្រុកបាណន់  ខេត្ត បាត់ដំបង។ដែលអស់ ថ្លៃ ជូនផ្លូវ ក្នុង ម្នាក់ ២៥០០បាត ប៉ុណ្ណោះ។ ដោយមេខ្យល់ រូបនោះ បាន នាំចេញ តាមច្រកទ្ធារ អន្តរជាតិ អូរស្មាច់ខេត្ត ឧត្តរមានជ័យកាលពីថ្ងៃទី២៥ខែមេសាឆ្នាំ២០១៧
ប្រភព ដដែល បញ្ជាក់ថា នៅពេលនោះ មេខ្យល់ បានយកប៉ាស្ព័រ ចាស់ៗ មកបិទរូបថតពលករ ទាំង១០នាក់ខាងលើរួចឲ្យដើរ ឆ្លងព្រំដែន ពេលនោះក៏ត្រូវបាន សមត្ថកិច្ចថៃ ចាប់ឃាត់ខ្លួនតែម្តង។ឃើញសភាព បែបនោះ មេខ្យល់ក៏បានដាក់មេប្រូច បាត់ស្រមោលឈឹងតែម្តង។
ចំណែក សាច់ញាតិគាត់ដែលជាពលករខ្មែរកាន់ប៉ាស្ព័រក្លែងក្លាយ ក៏ត្រូវបាន តុលាការថៃ ជំនុំជម្រះ ឲ្យជាប់ទោស ១២ឆ្នាំ លុះក្រោយមកដោយមើលឃើញថាពួកគាត់ជាជនស្លូតត្រង់និងចាញ់បោកមេខ្យល់ទើបភាគីថៃកាត់ទោសតែ៦ឆ្នាំវិញ។
តែដោយ សាច់ញាតិមិនអស់ចិត្ត ក៏បានស្វះស្វែង រកការអន្តរាគមន៍ ពីមន្ត្រីកម្ពុជា ដែលតែមិនបានផល ជាចុងក្រោយពួកគាត់ក៏សំរេច ចិត្ត មកសុំកិច្ចអន្តរាគមន៍ ពីសមាគមន៍ ការពារ សិទ្ធិ មនុស្ស អាដហុក តែម្តង។
ពាក់ព័ន្ធ រឿងនេះ លោក ស៊ុំ ច័ន្ទគា អ្នកសម្រប សម្រួល សិទ្ធិមនុស្ស នៃ សមាគមន៍ អាដហុក ប្រចាំខេត្ត បន្ទាយមានជ័យ។បានឲ្យដឹងថា ពេលនេះលោក ទទួលបានបណ្តឹងពីពលរដ្ឋហើយៗកំពុងតែ ត្រួតពិនិត្យមើលលើរឿងនេះដែរ  ។
លោកស៊ុំ ច័ន្ទគា បន្តទៀតថា រឿង នេះពិតជា អយុត្តិធម៌ណាស់ ព្រោះ អី ​ពលករ ដែលសមត្ថកិច្ចថៃ ចាប់នោះពួកគាត់មិនមែនជា អ្នកធ្វើ ប៉ាស្ព័រ ខ្លួនឯងទេ គឺបញ្ហា ត្រង់មេខ្យល់អ្នកធ្វើឲ្យហើយថែមទាំង មន្ត្រី ច្រកទ្វារជាអ្នក វ៉ៃឲ្យចេញទៀត។តែដល់ទឹកដីថៃ សមត្ថកិច្ច ចោទថា​ប៉ាស្ព័រ ក្លែងក្លាយដោយចាប់ឃុំ ខ្លួនពួកគាត់ទាំង១០នាក់យ៉ាងអយុត្តិធម៌ចំណែកមេខ្យល់គេចខ្លួនបាត់ទៅវិញ។ បញ្ហា នេះ​សមត្ថកិច្ចខ្មែរគួរតែបើកការស្រាវជ្រាវជាពិសេស អគ្គកុងស៊ុល កម្ពុជានៅ ប្រទេសថៃគួរតែដុតដៃដុតជើងក្នុងការអន្តរាគមន៍ ជួយពួកគាត់ឲ្យពេលវេលាផង៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1280 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8429 នាក់
ខែនេះ :
27982 នាក់
3 ខែនេះ :
61815 នាក់
សរុប :
2512522 នាក់