ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រជាពលរដ្ឋបាតុកម្មលើកទី៩៤ទាមទារឲ្យអាជ្ញាធរបញ្ហាញផែនទីនឹងស៊ើបអង្កេតលើសំណងផ្លូវរថភ្លើង!
Fri,28 July 2017 (Time 11:34 AM)
ដោយ ៖ នភា (ចំនួនអ្នកអាន: 1008នាក់)


បន្ទាយមានជ័យ: កាលពីព្រឹកថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៧ប្រជាពលរដ្ឋ សហគមន៍ ផ្លូវរថភ្លើងក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតបានលើកគ្នាមកកាន់សាលាក្រុងប៉ោយប៉ែត ។ដោយធ្វើបាតុកម្មអហឹង្សាគម្រប់លើកទី៩៤ដើម្បីទាមទារឲ្យរាជរដ្ឋាភិបាលនិងធនាគារ អភិវឌ្ឍន៍ អាស៊ី A. D .B.ជួយរកយុត្តិធម៌ខណះអាជ្ញាធរ រុះរើផ្ទះសម្បែងគ្មានបានសំណងដោយចោទប្រកាន់ពួកគាត់ថាមករស់នៅក្រោយគម្រោងទើបពួកគាត់បានស្នើបើកការស៊ើបអង្កេតបង្ហាញផែនទីតែបើថាពួកគាត់មិនប៉ះពាល់សូមឲ្យលាយល័ក្ខ ជាអក្សរ ។

 លោក  ហែមសុផុនអាយុ៥៤ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ ផ្សារកណ្តាល សង្កាត់ ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដែលបានមកតវ៉ានៅមុខសាលាក្រុងប៉ោយប៉ែតបានប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា ពួកគាត់ ពិតជា ឈឺចាប់ណាស់ ក្រោយពី អាជា្ញធរមានសមត្ថកិច្ច បាន រុះរើ ផ្ទះ សម្បែង របស់ ពួកគាត់ ដោយមិនបានសំណង ។ទើប ពួកគាត់មិនអស់ចិត្តឡើយ និងនៅតែ បន្ត ធ្វើបាតុកម្ម អហឹង្សា ដើម្បី តវ៉ា ទាមទារនូវ យុត្តិធម៌ រហូត ទាល់តែបាន សំណងសមរម្យ ពីរាជរដ្ឋាភិបាលនិងធនាគារ អភិវឌ្ឍន៍ អាស៊ី A .D .B.។លោក ហែមសុផុន បន្ត ឲ្យដឹងទៀតថា ពួកគាត់ជា ប្រជាពរដ្ឋដែល ជាប្រជាពលរដ្ឋរស់នៅមុនគម្រោងនិងធ្លាប់ទទួលបានប័ណ្ណសំគាល់នៃផលប៉ះពាល់ដែលរដ្ឋាភិបាលត្រូវសងសំណង។

តែអ្វីដែលគួរឲ្យហួសចិត្ត នោះគឺ ក្រោយ ពីបានប្រាក់កច្ចី ពីធនាគារ អភិវឌ្ឍន៍ អាស៊ីA.  D .B បែជាមន្ត្រី ថ្នាក់ ក្រោម យកមកសងសំណងដល់ ប្រជាពលរដ្ឋ បង្កប់ នូវអំពើរ ពុក រលួយ បក្ខពួកនិយម  គ្មានយុត្តិធម៌ ដោយសារអ្នកប៉ះពាល់ ខ្លះបានដី អ្នកខ្លះបានដីហើយបានលុយថ្លៃរុះរើទៀតចំណែកពួកគាត់បែជាដីក៏អត់លុយកក៏អត់ ទើបពួកគាត់ ក្រាញតស៊ូ តវ៉ាទាមទារ រកយុត្តិធម៌ ដោយបាតុកម្ម អហឹង្សាអស់រយះពេល៣ឆ្នាំ មកនេះ ដោយធ្វើបាតុកម្ម កើនដល់៩៤ដងទាំងលើកនេះ ដើម្បី អង្វរដល់ទេវតា ឲ្យបន្ទន់ចិត្ត ថ្នាក់ដឹកនាំឲ្យ មើលឃើញ ពីទុក្ខ លំបាក របស់រាស្ត្រដែលកំពុងរស់នៅវេទនាគ្មានទីជម្រកតែអ្វីៗដែលពួកគាត់បន់ស្រន់បែជាមិនបានលឺដល់ទេវតាសោះ។តែយ៉ាងណាក៏ដោយពួកគាត់នៅតែ តស៊ូ ជានិច្ចនិងប្តេជ្ញាថា ស៊ូរស្លាប់ធ្វើបាតុកម្មរហូត ទាល់តែទទួលបានយុត្តិធម៌ ។

ចំណែក លោក វ៉នវ័ន្ត អាយុ៣៧ឆ្នាំ បានលើកឡើងថា ចំពោះភាព អយុត្តិធម៌នេះ រដ្ឋាភិបាល និង ធនាគារ អភិវឌ្ឍន៍ អាស៊ី  A. D .B  ជាអ្នកទទួល ខុសត្រូវ ព្រោះរដ្ឋាភិបាលមានកតព្វកិច្ចបំពេញបន្ថែមដោះស្រាយនូវសំណងជូនពលរដ្ឋនិងធានាថាមិនមានពលរដ្ឋ ណាមួយត្រូវបានគេបណ្តេញចេញដោយបង្ខំ ។ លោកវ៉នវ័ន្ត បន្ត ឲ្យដឹងទៀតថា​ កន្លងមក អាជ្ញាធរ ក្រុង ប៉ោយប៉ែត តែងតែចោទ ប្រកាន់ មកលើ ពួកគាត់ថាបានមករស់នៅក្រោយ គម្រោង តែធាតុពិត ពួកគាត់ជាប្រជាពលរដ្ឋ ដែលមករស់នៅមុនគម្រោង និងមាន ប័ណ្ណ សំគាល់នៃផលប៉ះពាល់ទៀតផង ។ ដោយលោកបានជម្រុញឲ្យ អាជ្ញាធរ ទី១បញ្ហាញផែនទីបញ្ហាញឈ្មោះនិងខ្នងផ្ទះអ្នកប៉ះពាល់ និងទី២បើកការស៊ើបអង្កេតទៅលើអ្នកប្រព្រឹត្តអំពើរពុករលួយចំពោះកាសងសំណងនេះ  ទី៣បើ មិនមានផលប៉ះពាល់សូមអោយ លាយល័ក្ខជា អក្សរ។ 

ទោះជាយ៉ាងណាមជ្ឈដ្ឋាន នានា នៅតែទទូចដដែលៗស្នើរឲ្យ រដ្ឋាភិបាលគួរតែបើកការស៊ើប អង្កេត ជុំវិញរឿងនេះឲ្យបានច្បាស់លាស់ កុំឲ្យមន្ត្រី គ្រាប់ ល្ពៅ ធ្វើបាប រាស្ត្រ តាមអំពើរចិត្ត ដែលធ្វើឲ្យ ពួកគាត់ក្តៅក្រហាយ និងអាច ខាតបង់សន្លឹកនាពេលខាងមុខ៕

                                                                                

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
995 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8144 នាក់
ខែនេះ :
27697 នាក់
3 ខែនេះ :
61530 នាក់
សរុប :
2512237 នាក់