រថនយន្តនិងម៉ូតូដណ្តើមគ្នាជិះកណ្តាលទ្រូងផ្លូវបុកប្រាវអ្នកបើកម៉ូតូស្លាប់អ្នកបើករថយន្តដាក់មេប្រូច!
ខេត្ត កណ្តាល៖បុរសជាអ្នកបើកបរម៉ូតូបានស្លាប់យ៉ាងអណោចអធ័ម្មនៅហ្នឹងកន្លែងកើតហេតុ ចំណែក តៃកុងរថយន្ត គេចខ្លួនបាត់ស្រមោល គ្រាដែល
រថយន្តដឹកទំនិញធុនធំនិងម៉ូតូម៉ាកHonda dreamC125 បើកបរធ្វេសប្រហែស បុកគ្នា កណ្តាលទ្រូងផ្លូវតែម្តង។
ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង១៨និង០០នាទីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ5 គីឡូម៉ែត្រលេខ33-34ស្ថិតក្នុងភូមិពោធិតូច ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល។
នៅមុនពេលកើតហេតុគេបានឃើញរថយន្ត០១គ្រឿងម៉ាកHyundai ពណ៌ស ពាក់ស្លាកលេខកំពត3A 03 09បើកបរក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់កន្លែងកើតហេតុចំណុចកណ្តាលទ្រូងថ្នល់ក៏បុកជាមួយម៉ូតូម៉ាកHonda dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1Ai14-80 ដែលកំពង់បើកបរក្នុងទិសដៅពីត្បូងទៅជើងដោយឈ្មោះ នឿន សុភឿន ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅភូមិ ធ្លកវៀន ឃុំធ្លកវៀន ស្រុកសាមគ្គីមានជយ័ ខេត្តកំពង់ឆ្នាំងបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ចំណែកអ្នកបើកបររថយន្តគេចខ្លួនបាត់ស្រមោលបន្សល់នូវម៉ូតូ០១គ្រឿងខូចខាតធ្ងន់ចំណែករថយន្តខូចខាតស្រាលក្រោយពីចុះវាស់វែងសមត្ថកិច្ចរសន្និដ្ឋានថាករណីនេះបណ្តាលមកពីអ្នកបើកបរមធ្យោបាទាំង០២ មានការធ្វេសប្រហែសខ្វះការប្រុងប្រយត្ន័(បុកចំកណ្តាលទ្រូងថ្នល់) ទោះជាយ៉ាងណាក្រោយពីប្រគល់សពជូនសាច់ញាតិយកទៅបុណ្យតាមប្រពៃណីសមត្ថកិច្ចក៏បានយកសម្ភរៈ រួមមានម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិកាដ្ឋានដើម្បីរងចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕