ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
រថយន្តក្រុមហ៊ុនកម្ពុជាតេលាដឹកសាំង បុកម៉ូតូ ស្លាប់ម្នាក់ របួសធ្ងន់២នាក់ អ្នកបើកបររថយន្តគេចខ្លួនបាត់!
Fri,28 July 2017 (Time 05:23 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 865នាក់)


ខេត្តបាត់ដំបង៖រថយន្តក្រុមហ៊ុនកម្ពជាតេលាដឹកសាំងបានបុកម៉ូតូ សណ្តោងរ៉ឺម៉ក ឡើងផ្លូវកាត់ទទឹង បណ្តាលឲ្យប៉ើងមនុស្សធ្លាក់ដល់ដីស្លាប់ម្នាក់ រងរបួសធ្ងន់២នាក់ (ហើយ អ្នកបើកបររថយន្តគេចខ្លួនបាត់)បណ្តាលអោយក្រឡាប់ហៀរប្រេងពេញផ្លូវ សមត្ថកិច្ចបានជួយបាញ់ទឹកអស់៣ឡាន ការពារកុំឲ្យឆេះ នៅម៉ោង១១និង៣៥នាទី ថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំនុចក្បែរស្ពានលេខ២ក្នុងភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
   សាក្សីនៅកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបើកបរក្នុងទិសដៅពីកើតទៅលិច(ភ្នំពេញទៅបាត់ដំបង) លុះដល់ចំនុចកើតហេតុ ម៉ូតូសណ្តោងរ៉ឺម៉ក បានចេញពីក្នុងភូមិ កាត់ទទឹងផ្លូវ បណ្តាលអោយរថយន្ត ដឹកប្រេងសាំង ដែលកំពុងបើកបរក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូ ពេញទំហឹង បណ្តាលអោយអ្នកបើកម៉ូតូប៉ើងធ្លាក់មកដល់ដីស្លាប់នៅនិងកន្លែងនិងអ្នករួមដំណើរចំនួន២នាក់ផ្សេងទៀត រងរបួសធ្ងន់។
   សមត្ថកិច្ចនគរបាលស្រុកមោងឬស្សីឲ្យដឹងថាជនរងគ្រោះស្លាប់ឈ្មោះម៉ន់ ចាន់រ៉ា ភេទប្រុស អាយុ២៥ឆ្នាំមុខរបរកម្មករ ។ឈ្មោះថ្លៃ ស្នា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ របួសធ្ងន់ រស់នៅភូមិកន្សៃបន្ទាយជាមួយគ្នា​ក្នុងឃុំមោង ស្រុកមោងឫស្សី។ម្នាក់ទៀតឈ្មោះកែម សុខា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ របួសធ្ងន់រស់នៅភូមិឫស្សី១ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
   ចំណែកអ្នកបើកបររថយន្តក្រោយកើតហេតុបានគេចខ្លួនបាត់ បន្សល់ទុកនៅរថយន្តដឹកប្រេង១គ្រឿងរបស់ក្រុមកម្ពុជាតេលាម៉ាកChenglong ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ ៣D-៦១៣១រីឯម៉ូតូសណ្តោងរ៉ឺម៉កម៉ាកសាន់យ៉ាន់ សេ១៥០ គ្មានផ្លាកលេខ។
   សាកសពត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត ចំណែករថយន្តនិងម៉ូតូគនរបាលជំនាញយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកមោងឫស្សីដើម្បីរងចាំការចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕ ដោយរី វើ

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
770 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7919 នាក់
ខែនេះ :
27472 នាក់
3 ខែនេះ :
61305 នាក់
សរុប :
2512012 នាក់