ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បើដាក់រូបមនុស្សឈ្នះ អោយដាក់តែព្រះអាទិត្យម្តង តើឈ្នះទៀតទេ ?
Sat,29 July 2017 (Time 06:14 PM)
ដោយ ៖ នភា (ចំនួនអ្នកអាន: 998នាក់)


ភ្នំពេញៈ នៅក្នុងខែកក្កដា ឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជា ជាគណបក្សធំជាងគេ ហើយ ជាម្ចាស់ខ្សែក្រវ៉ាត់ ដែលមានសមាជិកសភាជាតិ ច្រើនជាងបក្សផ្សេងៗ បានអនុវម័តច្បាប់ស្តីពី គណបក្សនយោបាយ ដោយគ្មានសមាជិកគណបក្សប្រឆាំងចូលរួមផងនោះ បានអនុម័ត្រច្បាប់ ទទួលជោគជ័យ ក្នុងពេលអនុម័តច្បាប់ មានសមាជិកមកពីគណប្រជាជនកម្ពុជានៅក្នុងរដ្ឋសភា ជាតិ បានលើកដៃគាំទ្រទាំងអស់គ្នា ។

ក្នុងពេលដែលច្បាប់នេះ ចូលជាធរមាន ប្រកាសឲ្យប្រើនោះ ដែលត្រូវលាយព្រះហស្ថហត្ថលេខា ដាក់ឲ្យប្រើ ដោយកំណត់ទណ្ឌិតជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ មិនអនុញ្ញាតិឲ្យធ្វើ នយោបាយ ទេ ។

ច្បាប់នេះហាក់ដូចជាមានចេតនា បំបិទសិទ្ធិសេរីភាព ដល់អ្នកនយោបាយដែល មានជាប់ពិរុទ្ធ ភាព មិនអាចចូលរួមជាមួយគណបក្សនយោបាយ ឬ ផ្តល់យោបល់ជាមួយគណបក្សណាមួយ ឡើយ ។ ច្បាប់នេះចេញមកហាក់ដូចសម្តៅលោក សម រង្ស៊ី អតីតៈជាប្រធានគណបក្សសង្គ្រោះ ជាតិ ដែលធ្លាប់តែផ្តល់មតិឲ្យសមាជិកគណបក្សសង្គ្រោះជាតិ ហើយបានទទួលសម្លេងបានកើន ឡើង ចាប់តាំងពីឆ្នាំ២០១៣ មានសម្លេងគាំទ្រពីប្រជាពលរដ្ឋចំនួន ៥៥កៅអី នៅរដ្ឋសភាជាតិ  ចំណែកបោះឆ្នោត ជ្រើសរើសប្រធានក្រុមប្រឹក្សា ឃុំ / សង្កាត់ កើនសម្លេង ទទួលបានជាមេឃុំទូទាំងប្រទេសជិត ៥០០ ឃុំ ។

ក្នុងការបោះឆ្នោតកាលពីឆ្នាំ ២០១៣ ខាងគណបក្សប្រជាកម្ពុជា បានដាក់រូបសំរាប់ឃោសនា មានរូប ៣ ចំណែក គណបក្សសង្គ្រោះជាតិ មានត្រឹមរូប ចំនួន ២ ។ តែនៅក្នុងការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ខាងគណបក្សប្រជាជនកម្ពុជា ដាក់រូបនៅក្នុងបដា មានរូប ២ ចំណែក គណបក្សសង្គ្រោះជាតិដាក់រូប ២ ដែលមានរូបលោក សម រង្ស៊ី និង រូបលោក កឹម សុខា កាន់ដៃ គ្នាលើកឡើងលើ ។ តែក្នុងច្បាប់ស្តីពីគណបក្សនយោបាយបានកំណត់អំពីសេរីភាពនៃទណ្ឌិត មិនអាចចូលរួមក្នុងនយោបាយបានទេ ។

អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា ការធ្វើច្បាប់ដើម្បី កំចាត់កំចាយខ្មែរគឺមិនបានផលចំណេញដល់ប្រជារាស្ត្រទេ បើការធ្វើច្បាប់ដើម្បីបង្រួបបង្រួមខ្មែរ ឬឯកភាពគ្នាទើបនាំមកនូវសន្តិភាពពិតប្រាកដ ៖ «យើងចង់ឲ្យអ្នកនយោបាយខ្មែរនិយាយគ្នា ដោះស្រាយជាមួយគ្នានៅលើបញ្ហានានា ហើយយើងប្រកួតប្រជែងជាមួយដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌តាមរយៈការបោះឆ្នោត។ ទោះបីធ្វើរបៀបហ្នឹង ដែលចង់បញ្ចប់ជីវិតនយោបាយ លោក សម រង្ស៊ី វាមិនចប់ទេ! ព្រោះឥទ្ធិពលនយោបាយរបស់ លោក សម រង្ស៊ី គឺអាស្រ័យទៅលើប្រជាពលរដ្ឋខ្មែរ មិនមែនអាស្រ័យទៅលើច្បាប់ដែលអ្នកមានអំណាចធ្វើទេ»។

សាស្រ្តាចារ្យនយោបាយ លោក សូ ចន្ថា មានប្រសាសន៍ថា ប្រសិនបើការប៉ុនប៉ងនៃ ការធ្វើ វិសោធនកម្មច្បាប់នេះបានជោគជ័យ វាជាបន្ទុកមួយដែលធ្វើឲ្យលំហ សេរីភាពនយោបាយដែលការពារ ដោយរដ្ឋធម្មនុញ្ញត្រូវរឹតត្បឹតបន្ថែមទៀត «បក្សកាន់អំណាចគួរតែពិចារណាឡើងវិញដោយសារតែការធ្វើច្បាប់ទាំងអស់គួរតែពិនិត្យអំពីហានិភ័យនៃប្រជាធិបតេយ្យនៅកម្ពុជា ចៀសជាងការដែលធ្វើដើម្បីតែហេតុផលនយោបាយ»។

ចំណែកគណបក្សសង្គ្រោះជាតិ បានចាប់ផ្តើមកែទម្រង់រូបនៅលើបដា ដាក់តែរូបព្រះអាទិត្យវិញ  ដើម្បីកុំឲ្យប្រឆាំងជាមួយច្បាប់ថ្មីនេះ ។

ប្រជាពលរដ្ឋនៅតាមតុកាហ្វេ បាននិយាយថាមិនចាំបាច់មានសញ្ញាព្រះអាទិត្យ សូម្បីតែមាន ឈ្មោះ បើគេពេញចិត្ត ក៏គេបោះឆ្នោតជូនដែរ ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
772 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7921 នាក់
ខែនេះ :
27474 នាក់
3 ខែនេះ :
61307 នាក់
សរុប :
2512014 នាក់