ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ផ្លូវមួយខ្សែចាប់ពីផ្លូវបំបែកដុងក្រឡរហូតដល់ស្រុកសៀមប៉ាងមានចម្ងាយប្រមាណ៤៥គីឡូម៉ែត្ររងការខូចខាតជាច្រើនឆ្នាំមកនេះឱ្យតែដល់រដូវវស្សាម្តងៗពិបាកធ្វើដំណើរដោយសារឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ចូនឈើមិនសំចៃដៃ !
Mon,31 July 2017 (Time 05:06 PM)
ដោយ ៖ ណារី (ចំនួនអ្នកអាន: 922នាក់)



(ខេត្តស្ទឹងត្រែង):សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែងបានត្អូញត្អែដូចៗគ្នាថា នៅពេលធ្វើដំណើរជិះដោយយានយន្តគ្រប់ប្រភេទចាប់ពីផ្លូវបំបែកដុងក្រឡរហូតទៅដល់ស្រុកសៀមប៉ាង ជាច្រើនឆ្នាំមកនេះឱ្យតែឈានចូលដល់រដូវវស្សាម្តងៗ ផ្លូវក្រាលគ្រួសក្រហមមួយខ្សែខាងលើនោះជារឿយៗតែងតែបែកភក់ ហើយមានជង្ហុកជ្រៅធ្វើឱ្យម៉ូតូនិងរថយន្តជាប់ផុងជាញឹកញ៉ាប់ គឺដោយសារតែមានក្រុមឈ្មួញដឹកជញ្ជូនឈើ តាមគោយន្តកន្ត្រៃ និងរថយន្តសាំងយ៉ុងបានធ្វើឱ្យខូចផ្លូវមួយខ្សែនេះ ជាក់ស្តែង កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចចាប់ពីផ្លូវបំបែកដុងក្រឡរហូតដល់ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
តាមការរៀបរាប់ឱ្យដឹងពីលោក ណយ ខុង ជាមេឃំុព្រែកមាស បានលើកហេតុផលថា ផ្លូវមួយខ្សែនេះ បើសង្ឃឹមលុយមូលនិធិឃំុ អាចធ្វើបានតែ២ទៅ៣គីឡូនោះទេ  មិនអាចធ្វើបានទាំងអស់នោះទេ ព្រោះអីផ្លូវខាងលើនោះរងការខូចខាតស្ទើតែទាំងស្រុងទៅហើយ ផ្លូវខូចនេះដោយសារក្រុមឈ្មួញដែលរកសីុឈើប្រណិតបានដឹកជញ្ជូនឈើគ្រប់ប្រភេទដឹកតាមគោយន្តកន្ត្រៃ ឡានកែឆ្នៃ និងរថយន្តសាំងយ៉ុង រៀងរាល់យប់ ចេញ ចូល ដូចហែរកឋិនធ្វើឱ្យខូចផ្លូវសេដ្ឋកិច្ចមួយដ៍សំខាននេះ ទុកសម្រាប់ឱ្យប្រជាពលរដ្ឋជិះធ្វើដំណើរនិងអាស្រ័យផលបានជាច្រើនឆ្នាំនៅលើផ្លូវមួយខ្សែនេះ ។ ពោលគឺលោកមេឃំុបានដើរប្រាប់ដល់ក្រុមឈ្មួញទាំងនោះដែរ ក្រោយមកឃើញថាផ្អាក ដឹកឈើនៅពេលថ្ងៃ តែដល់ពេលយប់ឡើងនៅតែធ្វើសកម្មភាពដឹកដដែល ។ លោកបានបញ្ជាក់ថា បើចង់មិនឱ្យផ្លូវនេះខូចតទៅទៀតនោះ ទាល់តែមានការចូលរួមគ្រប់ស្ថាប័នពាក់ព័ន្ធទើបអាចជួយទប់ស្កាត់បទល្មើសដឹកជញ្ជូនឈើតាមរថយន្តគ្រប់ប្រភេទ ទាំងនោះបានទើបផ្លូវលែងខូច ព្រោះឈ្មួញទាំងនោះមិនដែលខ្វល់ពីរទុកលំបាកប្រជាពលរដ្ឋ នឹងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ រួមទាំងសមត្ថកិច្ចពាក់ព័ន្ធផងដែរ។
នៅជំុវិញក្នុងរឿងនេះ លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានប្រាប់កាលពីល្ងាចថ្ងៃទី៣០ ខែកក្កដានេះ ឱ្យដឹងថា ផ្លូវនៅចាប់ពីចំណុចបំបែកដុងក្រឡចូលទៅដល់ក្នុងស្រុកសៀមប៉ាង ដែលមានចម្ងាយប្រមាណ៤៥គីឡូម៉ែត្រខាងលើនោះ លោកថាមុននិងក្រោយត្រូវតែធ្វើទាំងអស់ហ្នឹង តែក្នុងពេលឥឡូវនេះ គឺកំពុងធ្វើផ្លូវនៅក្នុងស្រុកសៀមបូកសិន ចាំឱ្យរួចរាល់ខាងនេះហើយសិន។លោកបានបញ្ជាក់ថា ​ដោយឡែកផ្លូវនៅស្រុកសៀមប៉ាងដែលរងការខូចខាតនោះ ចាំដល់ខែសីហា នៅពេលដាច់ទឹកភ្លៀងបន្តិចសិននិងមានគម្រោងធ្វើផ្លូវហ្នឹង ចាប់ផ្តើមចាក់ដីក្រាលគ្រួសក្រហមឡើងវិញហើយ ។មាស សុផាត

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
926 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8075 នាក់
ខែនេះ :
27628 នាក់
3 ខែនេះ :
61461 នាក់
សរុប :
2512168 នាក់