ប្រជាពលរដ្ឋខ្មែរដេកតាមព្រៃ នៅទឹកដីប្រទេសម៉ាឡេស៊ី រង់ចាំសុំអន្តរាគមន៍ពីរដ្ឋាភិបាល កម្ពុជា នាំយកពួកគេមកប្រទេសកំណើតវិញ
ភ្នំពេញៈ កាលពីថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ២០១៧ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលមានគណនេយ្យឈ្មោះ Khmer services បានសរសេរបង្ហោះនៅលើទំព័របស់ខ្លួនថាៈ ម៉ាឡេស៊ី៖ រូបភាពពលករដេកក្នុងព្រៃ ដើម្បីគេចខ្លួនពីការតាមចាប់របស់ប៉ូលីសម៉ាឡេស៊ី។ ពលករខុសច្បាប់ភាគច្រើនគឺឈប់ ធ្វើការរកកន្លែងលាក់ខ្លួនដើម្បីសុវត្ថិភាព។ មានអ្នកខ្លះចង់ត្រលប់មកស្រុកខ្មែរវិញ ក៏ពិបាកព្រោះ ប៉ូលីសតាមចាប់គ្រប់កន្លែងទាំងថ្ងៃ ទាំងយប់ ហើយបើគេចាប់បានគេមិនបញ្ជូនមក ស្រុកខ្មែរទេ គឺត្រូវជាប់គុគនៅម៉ាឡេសិន ជាហេតុដែលពួកគាត់ ចង់នៅបន្តក៏មិនកើត ចង់មកក៏មិនបាន៕