ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី អង្គការកិច្ចសហការ ដើម្បីកម្ពុជា(កាកូ) ដើរសុំថវិកាអ្នកផ្សេង
Mon,03 July 2017 (Time 06:19 PM)
ដោយ ៖ នភា (ចំនួនអ្នកអាន: 1092នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៧ អង្គភាពប្រឆាំងអំពើពុករលួយ បាន ចេញសេចក្តីប្រកាសព័ត៌មាន ទាក់ទងទៅលើអង្គការកិច្ចសហការ ដើម្បីកម្ពុជា (កាកូ) ដើរសុំថវិ ការអ្នកផ្សេង ។ ដោយសារតែអង្គការនេះ បានដាក់លិខិតជូនលោក ប្រធាន និងព្រះរាជអាជ្ញា អម សាលា ដំបូង ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ២០១៧ ដើម្បីសុំការឧបត្ថម្ភ តាមលទ្ធភាព ដើម្បីបោះពុម្ពអាវយឺត ចំនួន ១៣០អាវ ស្មើនិង ១៣០នាក់ ដែលក្នុង អាវ ១តំលៃ ២២០០០ រៀល  ចុះអង្កេតការណ៍ប្រលងបាក់ឌុបក្នុងពេលខាងមុខ។

ក្នុងការចុះហត្ថលេខា លើសំណើរនោះ មានឈ្មោះ ផូ ធារ៉ា ជាប្រធានរបស់អង្គការនេះ ។ ឈ្មោះ ពិតរបស់លោក ធារ៉ា មានឈ្មោះ ភូ ធារ៉ា មិនមែនជា ផូ ធារ៉ា ។ លោក ភូ ធារ៉ា ធ្លាប់មានបទពិ សោធន៍ការងារ ជាលេខាខុមហ្វ្រែល នៅខេត្តបន្ទាយមានជ័យ តែត្រូវបានអ្នកសម្របសម្រួល ខាងខុមហ្វ្រែល បានបញ្ឈប់ ដោយសារតែពាក់ព័ន្ធរឿងលុយកាក់ សមាជិកអ្នកអង្កេតការណ៍ របស់អង្គការខុមហ្វ្រែល ហើយធ្លាប់បំរើការ នៅអង្គការ វីជីឡែន ប្រចាំខេត្តបន្ទាយមានជ័យ ជាអ្នកអង្កេតផ្នែករំលោភសិទ្ធិ មនុស្ស និង ដីធ្លី នៅពេលអង្គការវីជីឡែន បានដាច់ជំនួយ លោក បានបង្កើតអង្គការកិច្ចសហការ ដើម្បីកម្ពុជា(កាកូ) ។ លោក ភូ ធារ៉ា ធ្លាប់បាននិយាយប្រាប់ សារ ព័ត៌មានខ្មែរជាយដែនថា លោក​ជាប្រធានរបស់អង្គការនេះ ហើយទទួលបានប្រាក់ខែច្រើនគួរ សមដែរ ប្រហែល ៧០០$ ឡើងទៅក្នុងនាមលោក ជាប្រធាន ។

ជាទម្លាប់លោក ច្រើននៅមុខតុលាការ ខេត្តបន្ទាយមានជ័យ ដោយមិនទាន់ការិយាល័យរបស់ អង្គការនេះពិតប្រាកដនៅ ចំណុចណាទេ តែអ្វីដែលគេឃើញលោក តែងតែប្រឹក្សាយោបល់ នៅ ឆ្ងាយពីតុលាការ ចំពោះអ្នកដែលចង់ចូលប្តឹងផ្តល់គ្នាក្នុង តុលាការ ។ លោកតែងជួយសម្រួលរត់ ការរឿងក្តី ដែលមានចែកចាយគ្នាជាមួយក្រឡាបញ្ជីនៅក្នុងតុលាការ នៅពេលខ្លះលោកស៊ីដាច់ តែម្តង ។

ចំពោះដំណើរការនៃអង្គការនេះយ៉ាងណានោះ សារព័ត៌មានខ្មែរជាយដែន កំពុងតែស្វែងរក ដើម្បី សំភាសន៍អំពីការដាក់ពាក្យសុំលុយពីតុលាការ និង ការបដិសេធន៍ អំពីអង្គភាពប្រឆាំងអំពើពុក រលួយ ដោយមិនទាន់ដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ ចាត់វិធានការ ឬ គ្រាន់តែព្រមាន ប៉ុណ្ណោះនោះទេ ៕ 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1032 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8181 នាក់
ខែនេះ :
27734 នាក់
3 ខែនេះ :
61567 នាក់
សរុប :
2512274 នាក់