ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ពលករខ្មែរ ត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនមក ដោយសារតែក្រុមហ៊ុនបោកប្រាស់
Tue,04 July 2017 (Time 09:36 PM)
ដោយ ៖ សីហា (ចំនួនអ្នកអាន: 1009នាក់)


បន្ទាយមានជ័យៈ ចាប់តាំងពីថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៧ ពលករខ្មែ ដែលធ្វើការនៅប្រទេស ថៃ ត្រូវបានអាជ្ញាធរថៃ បានចាប់បញ្ជូនមកប្រទេសកម្ពុជាវិញ ដោយសារតែកម្មករទាំងអស់ ចូល ទៅធ្វើការនៅប្រទេសថៃខុសច្បាប់ ។

កម្មករដែលត្រូវបានចាប់បញ្ជូនមកកម្ពុជាវិញ ចាប់ថ្ងៃទី ២៨ ខែ មិថុនា រហូតដល់ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ២០១៧ មានចំនួន ៤១៦៦នាក់ហើយ នេះបើតាមទិន្នន័យដែលសារព័ត៌មានខ្មែរជាយ ដែន ទទួលបានពីកន្លែងទទួលពលករ ។

ពលករដែលត្រូវបានថៃចាប់បញ្ជូនមកកម្ពុជា បានផ្តល់បទសំភាសន៍ជាមួយ សារព័ត៌មានខ្មែរ ជាយដែនថាៈ ខ្ញុំបានទៅធ្វើការនៅប្រទេសថៃ តាមរយៈក្រុមហ៊ុន តែមិនចាំឈ្មោះក្រុមហ៊ុនទេ គេយកឲ្យទៅធ្វើសំណង់ ។ ខ្ញុំបានចំណាយលុយរហូតដល់៣០០០០ម៉ឺនបាត សំរាប់ធ្វើប៉ាស្ព័រ តែ ទិដ្ឋាការរបស់ខ្ញុំបាទ គេដាក់ជាអ្នកទេសចរណ៍ តែនៅពេលចូលដល់ប្រទេសថៃ ខាងក្រុមហ៊ុន បានដកយកប៉ាស័្ពររបស់ខ្ញុំបាទ ហើយខ្ញុំបាទមិនអាចទៅធ្វើការកន្លែងណាបានទេ មានតែធ្វើការ មួយកន្លែង ទោះជាមានការលំបាកយ៉ាងណាក៏ដោយ ។

កម្មករទាំងអស់ត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនមក អោយបំពេញបែបបទត្រឹមត្រូវ ទៅធ្វើការឲ្យ ស្របវិញ ។ តែគ្រាន់មកដល់កន្លែងទទួលពលករខ្មែរភ្លាម មានរយន្តកាមរី ជាច្រើន បានចាប់ ម៉ូយ ប្រញាយគ្នា នាំពលករចូលរថយន្ត ហើយពលករខ្លះគ្មានលុយកាក់ ត្រូវការជួលរថយន្តទៅដល់ លំនៅដ្ឋាន ទើបអោយថ្លៃតាកស៊ី ហើយមានខាងសមាជិកក្រុមផ្សេងៗ បានបង្កប់ខ្លួន ដើម្បីទាក់ ទងពលករ ឲ្យពឹងពាក់លើសេវាកម្ម របស់ក្រុមហ៊ុន របស់ខ្លួន ។

ក្នុងពេលប្រជាពលរដ្ឋ ជាពលករខ្មែរ ត្រូវបានអាជ្ញាធរថៃ បានចាប់បញ្ជូនមកនោះ ឃើញមានចំ ណាត់ការពីរៈ

១. ខាងក្រសួងមហាផ្ទៃ បានចំណាត់ការបិទច្រករបៀង នៅតាមខ្សែបន្ទាត់ព្រំដែន ។

២. ខាងក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ មានយន្តការ បង្រៀននូវជំនាញផ្សេងៗដល់ប្រ ជាពលរដ្ឋ ដើម្បីឲ្យស្របទៅតាមប្រទេសដែលកំពុងតែរីកចំរើនផ្នែកខាងបច្ចេកវិជ្ជា នៅលើពិភព លោក ។

តាមពិតយន្តការទាំងពីរនេះ មិនអាចជាដំណោះស្រាយ ដើម្បីឲ្យប្រជាពលរដ្ឋ មានជីវភាពរស់ នៅបានសមរម្យនោះទេ លុះត្រាតែរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមរៀបចំនូវយន្តការដែលប្រកប ដោយនិរន្តភាព ដូចជាៈ ត្រូវមានទីផ្សារកំលាំងពលកម្ម នៅក្នុងស្រុក មានទីផ្សារកសិផល មានការធានានូវ តម្លៃកសិផល ....ជាដើម ៕ 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1296 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8445 នាក់
ខែនេះ :
27998 នាក់
3 ខែនេះ :
61831 នាក់
សរុប :
2512538 នាក់