ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មន្ត្រីកាំកុងត្រូលរងការរិះគន់ថានៅពីមុខបង្ក្រាបតែនៅក្រោយខ្នងយកលុយ!
Wed,14 March 2018 (Time 08:14 AM)
ដោយ ៖ តារារ័ត្ន (ចំនួនអ្នកអាន: 1319នាក់)


បន្ទាយមានជ័យ: បែកធ្លាយ រឿងអាស្រូវមន្ត្រី កាំកុងត្រូល ខេត្តបន្ទាយមានជ័យ ក្រោមការ គ្រប់គ្រង របស់លោកសានវិជ្ជាសារាវុធកំពុងតែប្រព្រឹត្តអំពើរពុករលួយ យ៉ាងពេញបន្ទុក បើកដៃឲ្យឈ្មួញ លួចដឹក សាច់មាន់ ឆ្អឹងមាន់និង ប្រហិតហួសការបរិច្ឆេត (ខូចគុណភាព)គ្រប់ ប្រភេទចូលពីប្រទេសថៃ មកបំផ្លាញសុខភាព ពលរដ្ឋខ្មែរយ៉ាងធ្ងន់ធ្ងរជាថ្នូរនិងលុយ។

ទោះបីជានៅលើកញ្ចក់ទូរទស្សន៍លើទំព័រកាសែតនិងគេហទំព័រក្នុងស្រុកមួយចំនួនបានផ្សាយពីសកម្មភាពរបស់មន្ត្រីជំនាញកាំកុងត្រូលដែលបានចុះសហការណ៍ជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀតធ្វើការផ្សព្វផ្សាយ អបរំ និងត្រួតពិនិត្យ ទៅលើចំណីអាហារនៅលើទីផ្សារនានាតាំងពី ទីប្រជុំជនដល់ជនបទ ចុងកាត់មាត់ញក ដើម្បី បង្ហាញថា សមត្ថកិច្ច ជំនាញបាន កំពុងតែ ប្រឹងប្រែង គិតគូរដល់សុខភាព ប្រជាពលរដ្ឋ ខ្មែរគ្រប់ទីកន្លែង។តែធាតុពិត គ្រាន់តែជាការ សម្តែងប៉ុណ្ណោះ! ព្រោះការចុះផ្សព្វផ្សាយនេះយូរៗគេធ្វើម្តងដើម្បីអោយមេកើយបានឃើញ។ ចំណែកប្រសិទ្ធភាពវិញគឺសេរ៉ូតែម្តង។ក្រោយខ្នងមក លួចឃុបឃិត ជាមួយ ឈ្មួញខិលខូចលួច បង្ហូរចូលនូវ អាហារខូចគុណភាព ដូចជា សាច់មាន់ ឆ្អឹងមាន់និងប្រហិតគ្រប់ប្រភេទចូលមកបំផ្លាញសុខភាពប្រជាពលរដ្ឋខ្មែរយ៉ាងពេញបន្ទុកដោយសារតែស្រលាញ់លុយជាងសុខភាព ប្រជាពលរដ្ឋ។

ប្រភព ព័ត៌មាន ដែលបែកធ្លាយ បានបញ្ជាក់ថា លោក ហុងលៀងដែលជាអនុប្រធានផ្នែកទីផ្សាបានបង្កើត កូនចៅដើម្បី ដើរជំរិត ទារ ប្រាក់ ពី ក្រុមអ្នក បើក រថយន្ត ដឹកសាច់មាន់និងឆ្អឹងមាន់ រួមទាំងប្រហិត គ្រប់ប្រភេទ (ដែលខូចគុណភាព)  ដែលត្រូវបានឈ្មួញ ដឹកតាមរទេះ ចេញពីប្រទេសថៃមកផ្ទេរ ដាក់រថយន្ត នៅចំណុចផ្សាររ៉ាថ្មីនិងផ្សារមង្គលប៉ោយប៉ែតដើម្បីដឹកចែកចាយទៅកាន់បណ្តាខេត្តផ្សេងៗទៀតក្នុង១ថ្ងៃៗរាប់តោន។

 ជារៀងរាល់ខែ គេឃើញ ឈ្មោះឆាំងកាដែលជាមេក្រុមរទេះជនពិការជាអ្នកដើរ ល្បាតនិងប្រមូលលុយ កាក់ពីរថយន្តចំនួន៥គ្រឿងដែលដឹកសាច់ខូចគុណភាពទាំងនេះក្នុង១គ្រឿងក្នុង១ជើងចំនួន៨០០០០រៀល។ និងពីរទេះជនពិការមួយចំនូនទៀតមកឡើងអោយលោកហុងលៀងចំណែក រថយន្តចំនួន២គ្រឿងទៀត រួមមាន ១ / ២A ០៧៤៤      ២ /  ២ A ៣២០៧ គឺលោក ហុងលៀង យកមួយគ្រឿង ១ខែ តែ ១៥០០០០រៀល ប៉ុណ្ណោះតែចំពើរថយន្តក្រុងនិងរថយន្តកូរ៉េប្រហែលជាលោកគិតជាជើង។គិតទៅលោកសានវិជ្ជាសារាវុធពិតជាមានសំណាងមែនទែនដែលលោកស៊ានស៉ីណាត បន្សល់កូនចៅឆ្នើមដែលពូកែរកលុយចិញ្ចឹមមេដូចជាលោកហុងលៀងនេះអោយព្រោះលោកហុងលៀងនេះមិនត្រឹមតែដាក់ខែរថយន្តនិងរទេះដឹកសាច់មាន់ខូចគុណភាពទេសូម្បីតែច្រករបៀងអូរបីជាន់ក៏លោកឆ្លៀតដាក់កុងត្រូលជជុះដោយយកមនុស្សម្នាក់ឈ្មោះរេនដែលមិនមែនជាក្របខណ្ណ មន្ត្រីកាំកុងត្រូលមកជំរិតទារប្រាក់ពីរថយន្តឬម៉ូតូដឹកមាន់ទារនិងទនិញផ្សេងៗដែលចេញតាមច្រករបៀងផងដែរ។

 

ទោះជាយ៉ាងមជ្ឈដ្ឋាននានា បានលើកឡើងថា ពួកគាត់ពិតជាហួសចិត្តមែនទែនមិនគួរណាមន្ត្រីជំនាញលេងល្បែងឆ្អិនភ្នែកបែបនេះសោះអញ្ចឹងបានជានៅលើទីផ្សារនៅតែមានអាហារខូចគុណភាព និងការប្រើប្រាស់ សារជាតិគីមី មិនបានថមថយសោះ ជាពិសេសសាច់មាន់ឆ្អឹងមាន់ខូច និង ប្រហិតគុណភាព នៅតែហូរចូលប្រទេសកម្ពុជាមិនចេះឈប់សោះនេះព្រោះតែអំពើរពុករលួយតែម្តង។

គួរតែឯកឧត្តម ម៉ក់ពេជរិទ្ធ អគ្គនាយកដ្ឋានកាំកុងត្រូលនិងលោក ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើរពុករលួយមេត្តាបើកការស៊ើបអង្កេតនិងដុលក្អែលលើមន្ត្រីរបស់ខ្លួនឲ្យគិតគូរស្រលាញ់សុខភាពប្រជាពលរដ្ឋផងទាន!៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1156 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
3789 នាក់
ខែនេះ :
16179 នាក់
3 ខែនេះ :
55925 នាក់
សរុប :
2481634 នាក់