ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
កូនខ្ញុំជាប់ពន្ធនាគារផុតកំណត់ មិនត្រូវបានដោះលែង!
Sat,08 July 2017 (Time 10:35 AM)
ដោយ ៖ តារារ័ត្ន (ចំនួនអ្នកអាន: 1325នាក់)


កូនខ្ញុំជាប់ពន្ធនាគារផុតកំណត់ មិន​ត្រូវបានដោះលែង!

បន្ទាយមានជ័យៈ កាលពីថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ២០១៧ បានផ្តល់សំភាសន៍ជាមួយ សារព័ត៌មាន ខ្មែរជាយដែន ដោយនិយាយថា” កូនប្រុសខ្ញុំផុតកំណត់នៃការទទួលទោសនៅ ខេត្តបន្ទាយមាន ជ័យ តែមិនត្រូវបានតុលាការកោះលែង “ ។

អ្នកស្រី ស៊ុំ អាន អាន អាយុ ៥៩ ឆ្នាំ មានទីលំនៅភូមិអាចម៍ទន្សាយ ឃុំដូងខ្ពស់ ស្រុកបូរីជលសា ខេត្តតាកែវ  បាននិយាយរៀបរាប់តាមទូរស័ព្ទមកកាន់ អ្នកយកពត៌មានខ្មែរជាយដែន បាននិ យាយថាៈ កូនប្រុសនាងខ្ញុំឈ្មោះ លី រ៉េត អាយុ ៣៦ ឆ្នាំ បានទៅធ្វើការនៅប្រទេសថៃ អស់រយៈ ពេលជាច្រើនឆ្នាំមកហើយ តែនាងខ្ញុំមិនបានដឹងថា កូនប្រុសរបស់នាងខ្ញុំខុសអ្វីនោះទេ ត្រូវបាន តុលាការប្រទេសថៃ បានចាប់ដាក់គុករយៈពេល ២០ ឆ្នាំ ហើយកូនប្រុសរបស់ខ្ញុំ ត្រូវបានផ្ទេរអ្នក ទោសពីប្រទេសថៃមកខ្មែរវិញ កំពុងតែនៅក្នុងពន្ធនាគារ ខេត្តបន្ទាយមានជ័យ ដែលបានផុតអា ជ្ញាយុកាលអនុវត្តទោស តាំងថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០១៦ មកម្លេះ តែបែរតុលាការនៅខ្មែរមិនព្រម ដោះលែងកូនប្រុសរបស់នាងខ្ញុំទេ ។

យោងតាមលិខិតលេខ ១៧១/១៧សកប៤ បាងកកចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ របស់ស្ថានទូត ព្រះរាជាណាចក្រកម្ពុជាប្រទេសថៃឡង់ថ៍ ជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លើករណីបន្ធូរបន្ថយទោស ទណ្ឌិតខ្មែរដែលបានផ្ទេរទៅកម្ពុជា នៅក្នុងនោះ មានៈ

១. ទណ្ឌិតដែលត្រូវផុតទោសៈ

- ពន្ធនាគារកណ្តាលខ្លងប្រេម បាងកក ចំនួន ០៩ នាក់

-  ពន្ធនាគារស្ត្រីកណ្តាលក្រុងបាងកក ចំនួន ០៣ (ស្ត្រី)

- ពន្ធនាគារស្រះកែវចំនួន                        ០២ នាក់

២. ទណ្ឌិតដែលនៅបន្តជាប់ទោស

-  ពន្ធនាគារកណ្តាលខ្លងប្រេម បាងកក ចំនួន ០៣នាក់

- ពន្ធនាគារស្ត្រីកណ្តាលក្រុងបាងកក ចំនួន ០១ (ស្ត្រី)

- ពន្ធនាគារស្រះកែវចំនួន                        ១២ នាក់ (ស្ត្រី ០២នាក់)

          អ្នកទោសសរុបចំនួន ៣០នាក់ បានផ្ទេរមកពន្ធនាគារ ខេត្តបន្ទាយមានជ័យ ។

អ្នកទោសដែលជាប់ពន្ធនាគារ នៅប្រទេសថៃ ដែលត្រូវបានបន្ធូរបន្ថយនូវទោស ក្នុងពេលដែល បុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រថៃ អ្នកទោសទាំងត្រូវបានបន្ធូរបន្ថយទោស ១ ឆ្នាំ ជារៀង រាល់ឆ្នាំ ដោយរាប់ទាំងទោសឧក្រិដ្ឋ និង មជ្ឈឹមផង ដែរ ។

អ្នកស្រី ស៊ុំ អាន បានសុំសំណូមពរសូមឲ្យក្រសួងយុត្តិធម៌ ជួយដោះស្រាយដោះលែងកូនប្រុស របស់គាត់ និង អ្នកទោសផ្សេងៗ ដែលបានផុតអាជ្ញាយុកាលនៃទោសហើយ សុំឲ្យដោះលែង ទាំងអស់ ។

ក្នុងការឃុំអ្នកទោសលើសអាជ្ញាយុកាលអនុវត្តទោសនេះ មន្ត្រីអ្នកច្បាប់ បានមានប្រសាសន៍ថាៈ

មន្ត្រីដែលឃុំឃាំងអ្នកទោសលើសអាជ្ញាយុកាលអនុវត្តនូវទោសនោះ ជាអំពើឃុំឃាំង និងបង្ខាំ មនុស្សខុសច្បាប់ដែរ បើតាមអង្គហេតុដែលម្តាយទណ្ឌិតបានលើកឡើងនោះ មន្ត្រីពន្ធនាគារ ព្រះ រាជ្ញា ត្រូវមានទោសដែរ ព្រោះច្បាប់មិនបានបែងចែកវណ្ណៈទេ គាត់ត្រូវតែទទួលទោស ដោយសារ តែពួកគាត់មិនបានយកចិត្តទុកដាក់ ហើយរហូតដល់ផុតការកំណត់នៃទោស មិនព្រមដោះលែង  ដែលធ្វើឲ្យខាតបង់ផលប្រយោជន៍ភាគី ជនរងគ្រោះ (អ្នកទោស) ដូចនេះ ត្រូវតែមានអ្នកទទួល ខុសត្រូវ ។

 នៅក្នុងក្រមព្រហ្មទណ្ឌ មាត្រា ២៥៣ បទចាប់ឃុំឃាំង និងបង្ខំមនុស្សខុសច្បាប់ៈ

បុគ្គលដែលចាប់ ដែលឃុំឃាំង ឬ ដែលបង្ខាំងបុគ្គលផ្សេងទៀត ដោយគ្មានការអនុញ្ញាតពីអាជ្ញា ធរ ស្របច្បាប់ ឬ ក្រៅពីករណីដែលច្បាប់អនុញ្ញាត ត្រូវផ្តន្ទាទោសៈ

១. ដាក់ពន្ធនាគារពី ១(មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ បើការចាប់ ការឃុំឃាំង ឬ ការង្ខាំងខ្លួនមានរយៈ ពេលតិចជាង ៤៨ (សែបសិបប្រាំបី)ម៉ោង។

២. ដាក់ពន្ធនាគារពី ៣(បី) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ បើការចាប់ ការឃុំឃាំង ឬ ការង្ខាំងខ្លួនមានរយៈ ពេលចាប់ពី ៤៨ (សែបសិបប្រាំបី)ម៉ោងដល់តិចជាង ១(មួយ)ខែ ។

៣. ដាក់ពន្ធនាគារពី ៥(ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ បើការចាប់ ការឃុំឃាំង ឬ ការង្ខាំងខ្លួនមានរយៈ ពេលស្មើ ឬ លើសពី ១ (មួយ)ខែ ។

 មាត្រា ២៥៤ ស្ថានទម្ងន់ទោស

 បុគ្គលដែលចាប់ ដែលឃុំឃាំង ឬ ដែលបង្ខាំងបុគ្គលផ្សេងទៀត ដោយគ្មានបញ្ជាពីអាជ្ញាធរ ស្រប ច្បាប់ឬក្រៅករណីដែលច្បាប់អនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ)ឆ្នាំ ទៅ ៣០ (សាមសិប)ឆ្នាំ ក្នុងករណីដូចខាងក្រោមនេះ

១. ដោយមានទារុណកម្ម ឬ អំពើឃោរឃៅ

២. បណ្តាលឲ្យមានមនុស្សស្លាប់ ឬ ដោយគ្មានបំណងនឹងធ្វើឲ្យស្លាប់

៣. ប្រព្រឹត្តក្នុងគោលដៅជំរិតយកទ្រព្យសម្បត្តិ ឬ ទាមទារឲ្យបំពេញលក្ខខ័ណ្ឌអ្វីមួយ។

 បើសិនជនរងគ្រោះ ត្រូវបានរងការបំពាន ប៉ៈពាល់ផលប្រយោជន៍ពួកគាត់ ពួកគាត់អាចដាក់ ពាក្យ​បណ្តឹង ទាមទារនូវសំណង នៃការប៉ៈពាល់ផលប្រយោជន៍របស់គាត់បាន ហើយមន្ត្រីអនុវត្ត ច្បាប់ដែលនាំឲ្យឃុំខ្លួនទណ្ឌិត លើសអាជ្ញាយុកាលនៃការអនុវត្តន៍ទោស ត្រូវទទួលទោសតាម តាមច្បាប់ ដែលនៅជាធរមាន ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
404 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7553 នាក់
ខែនេះ :
27106 នាក់
3 ខែនេះ :
60939 នាក់
សរុប :
2511646 នាក់